Header Ads

គួរឲ្យអាណិតណាស់ !! សត្វដំរីមួយក្បាល ត្រូវមនុស្សព្រៃផ្សៃដាក់ច្រវ៉ាក់ជិត 60 ឆ្នាំនៅក្បែរប្រាសាទបុរាណ

សត្វដំរីមួយក្បាលត្រូវមនុស្សព្រៃផ្សៃដាក់ច្រវ៉ាក់ជិត 60 ឆ្នាំនៅក្បែរប្រាសាទបុរាណ ឥឡូវត្រូវគេជួយសង្គ្រោះបានហើយ

ដំរី​ដ៏​សែន​កំសត់​មួយ​ក្បាល​ដែល​ត្រូវគេ​ដាក់​ច្រវា​ក់ជើង​ស្ទើរ​មួយជីវិត​នៅ​ព្រះវិហារ​សាសនា​ឥណ្ឌូ​មួយកន្លែង​ក្នុងប្រទេស​ឥណ្ឌា មានឱកាស​បាន​ដើរ​ដោយ​គ្មាន​ច្រវាក់​ជា​លើកដំបូង​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​គេ​ដាក់​ច្រវាក់​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​។គួរអោយអាណិតសត្វដំរីមួយក្បាលនេះណាស់ ដោយសារតែផលប្រយោជន៏ធ្វើអោយមនុស្សទុរយស្សដាក់ច្រវ៉ាក់អោយនៅមួយកន្លែងរាប់ឆ្នាំទម្រាំតែជួយសង្គ្រោះបានវាស្ទើរតែយឺតពេលទៅហើយ។

សត្វដំរីមួយក្បាលដែលមានឈ្មោះ ហ្គា​ច​រ៉ា​ច (Gajraj) មួយក្បាលនេះត្រូវបានគេចាក់ច្រវ៉ាក់អស់រយៈពេលជិត 58 ឆ្នាំមកហើយនៅនៅប្រាសាទហិណ្ឌូ Yami Devi មួយកន្លែងនៅប្រទេសឥណ្ឌាដើម្បីបម្រើដល់អ្នកដែលមកលេងនៅទីនោះ។ វាត្រូវបានគេចាប់យកមកពីព្រៃតាំងតែពីតូចមកម្ល៉េះ។

យ៉ាងណាមិញបន្ទាប់ពីគេបានជួយសង្គ្រោះបានគេបានរកឃើញថាវាមានស្នាមដំបៅជើងគួរអោយខ្លាចដែលនេះជាលទ្ធផលនៃការដាក់ច្រវ៉ាក់អស់រយៈពេលយូរពេក។ លើសពីនេះទៅទៀតភ្លុករបស់វាទាំងពីរក៏ត្រូវគេកាត់ចេញដែរ។

ចំណែកឯភ្នែករបស់វាក៏គេបានដឹងថាមើលមិនសូវឃើញដែរ​ដែលបញ្ហានេះបានបង្ករជាកង្វល់ដល់ក្រុមអ្នកជួយសង្គ្រោះ។ វាត្រូវបានគេបញ្ជូនទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃដើម្បីព្យាបាលនិងមើលថែរទាំ ហើយគេសង្ឈឹមថាវានឹងមានសុខភាពប្រសើរឡើងវិញ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments