Header Ads

អុញនោះ !! អតីតតារាចម្រៀងដ៏ល្បីនៃក្រុម Bazoo លោក Joey ត្រូវប៉ូលីសចាប់ដោយសារសេពគ្រឿងញៀន! (មានវីឌីអូ)

អតីត​តារា​ចម្រៀង​ដ៏​ល្បី​នាចុងទស្សវត្សឆ្នាំ​​90នៃ​វង់​ Bazoo គឺ​លោក Joey ដែល​មាន​ឈ្មោះ​ពិត​ថា ស៊ុរ៉ៈសេត គន់ងូលឿម​ឈូ ត្រូវ​បាន​ប៉ូលីស​ចូល​ទៅ​ចាប់​ដល់​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​ពេល​ដែល​អតីតតារា​ចម្រៀង​និង​ជា​ម្ចាស់​បទ ធោអើយ រូប​នេះ​បាន​តែ​កំពុងសេពថ្នាំញៀន​ប្រភេទម៉ាទឹកកក។

ប៉ូលីស​បាន​ចូល​ទៅ​ចាប់​លោក Joey ភ្លាមៗ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​សន្តិសុខ​យាម​ខុន​ដូ​ដែល​លោក​បាន​រស់​នៅ។ នៅ​ក្នុង​បន្ទប់​របស់​ Joey ប៉ូលីស​បាន​រក​ឃើញ​ឧបករណ៍​និង​សម្ភារៈ​សំរាប់សេព​គ្រឿង​ញៀន និង​ថ្នាំ​ញៀន​មួយ​ចំនួន​ដែល​មិន​ទាន់​ប្រើ​ប្រាស់។ ប៉ូលីស​បាន​ធ្វើ​ការ​ពិនិត្យ​ទឹក​នោមឃើញថា​ពិត​ជា​មាន​សារជាតិ​ញៀន​ពិត​មែន សមី​ខ្លួន​ក៏​បាន​សារភាព​ដែរ​ថា​គេ​ពិត​ជា​បាន​សេព​គ្រឿង​ញៀន​មែន។ តែ​នៅ​ពេល​ភ្លាមៗ​នោះ Joey Bazoo បាន​និយាយ​ទាំង​របៀប​បែកថ្នាំប្រាប់ប៉ូលីសថា “បង​មក​ចាប់ខ្ញុំ​ធ្វើ​អី? ខ្ញុំ​គឺ​ជាគ្នា​បង​ឯង មេ​អោយ​ខ្ញុំ​ធ្វើ​ជាគិញ​សម្ងាត់”។​​ ពេល​ប៉ូលីស​បាន​បណ្តើរ​ Joey ចេញ​ពី​កន្លែង​កើត​ហេតុ​មក​កាន់ឡាន លោក​ត្រូវ​បាន​ចោមរោមសួរ​ដោយ​អ្នក​សារព័ត៌មាន​។ តែ​ពួកគេ​សួរ​លិច​ លោក​បែរ​ជា​ឆ្លើយ​កើត​ទៅ​វិញ។ Joey បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ថា “នេះគឺ​ជា​ហ្គេម បើលេង​ឈ្នះ​គឺ​វាល្អ តែ​បើលេង​ចាញ់​ក៏​ព្រម​ទទួល​វាទៅ។ បន្តិច​ទៀត​ខ្ញុំ​និង​ទៅ​ជួប​មេ មួយ​អាទិត្យ​ក្រោយ​ចាំជួប​គ្នា អនាគត​គឺ​យើង​ជួយ​រាជការ​ទាំង​អស់គ្នា”។

អង្គភាព​សារព័ត៌​មាន​មួយ​ក៏​បាន​ខល​ទៅ​អតីត​សមាជិក​វង់​ Bazoo ម្នាក់​ទៀត​គឺលោក កាំប៉ាន់ ដើម្បី​សាកសួរ​ពី​ករណីរបស់ Joey។ លោក កាំប៉ាន់ បាន​សម្តែង​នូវ​ការ​ភ្ញាក់​ផ្អើល​របស់​ខ្លួនពី​រឿង​នេះ​​ដោយ​និយាយថា​លោកពិត​ជា​មិន​ជឿទាល់​តែ​សោះ​ដែល​បង Joey ក្លាយ​ខ្លួន​ជា​អ្នក​ជក់​ថ្នាំ​បែប​នេះ ព្រោះ​សូម្បី​តែ​បារី​ក៏​បង Joey មិន​ដែលជក់​ផង។ កាំប៉ាន់ បាន​បន្ត​ទៀត​ថា ប្រហែល​ជាគាត់​ពិបាក​ចិត្ត​ក្រោយ​ពេល​ដែល​ប្រពន្ធ​របស់​គាត់​បាន​ចែក​ឋាន​ទៅ។ គាត់​ជាឳពុក​មួយ​រូប​ដែល​ចិញ្ចឹម​កូន​​5នាក់​តែ​ម្នាក់​ឯង។ ក្នុង​ចំណោម​កូន​ទាំង​5​នោះ​មាន​កូន​បង្កើត​គាត់​ជា​សព​ប្រពន្ធ​តែម្នាក់គត់ រីឯ4នាក់​ទៀត​គឺ​ជាកូន​ចិញ្ចឹម។ លោក កាំប៉ាន់ បាន​បញ្ជាក់​ថា​កាល​ពី​2ខែមុន​ពួកគេ​ទើប​តែ​បាន​ខល​និយាយគ្នា​លេង​ជាមួយនាង ដេបប៊ី ដែល​ជា​អតីត​ស្រីស្អាត​នៃវង់ Bazoo ដែល​កំពុង​រស់​នៅ​សហរដ្ឋអាមេរិច ព្រម​ទាំង​ណាត់​គ្នា​ប្រគុំតន្ត្រី​ពេល​ដេល ដេបប៊ី​ ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ថៃ​នា​អំឡុង​ពេល​សង្រ្កាន​ឆ្នាំថ្មី​នេះ​ផង។

កាំប៉ាន់ បាន​ធ្វើ​ការ​អះ​អាង​ថានិង​មក​លើក​កម្លាំង​ចិត្តអោយ Joey នៅ​ពេល​គេ​រួចកិច្ចការ​ដែល​កំពុង​តែធ្វើ​នៅ​តាម​ខេត្ត។ ដោយ​ឡែក​ Joey ក៏​ត្រូវ​នាំ​ទៅ​មណ្ឌល​ស្តារនិតិនិង​បន្សាប​គ្រឿង​ញៀន​ផងដែរ។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments