Header Ads

ក្រុមស្ថាបត្យករអាចនឹងជាប់គុក ក្រោយអគាររលំនៅតៃវ៉ាន់ សម្លាប់មនុស្សជាច្រើន

ប្រទេសចិន ៖ ក្រុមអ្នកអភិវឌ្ឍន៍សំណង់អគារជាច្រើនត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពេលសំណង់អគាររបស់ខ្លួនបានដួលរលំ ដោយសារ​តែរញ្ជួយ​ដីកំរិត ៦.៤រិចទ័រកាលពីថ្ងៃទី៦ ខែកុ​​​​ម្ភៈនេះ។ ក្រោយពីបានរកឃើញថាការដួលរលំនេះបានកើតឡើងដោយសារតែការសាង​សង់​ធ្វេសប្រហែល និងមិនមានអាជ្ញាប័ណ្ឌត្រឹមត្រូវពីរដ្ឋាភិបាល។ សំណង់អគារ Yun Tsui ដែលកម្ពស់១២ជាន់ ក្នុងនោះរួមមានសណ្ឋាគារ និងភោជនីយដ្ឋានក្នុងនោះផងត្រូវបានដួលរលំនៅពេល ដែលមានការកើតឡើងនូវរញ្ជួយដីកំរិត៦.៤រិចទ័រកាលពីថ្ងៃទី៦នោះ។

ដោយសារតែការដួលរលំអគារដ៏ធំមួយនេះធ្វើអោយមនុស្សសរុប១៧នាក់ត្រូវបានស្លាប់ និង១៤នាក់ទៀតជាប់នៅក្នុងអគារ។ ម្ចាស់គម្រោងអភិវឌ្ឍន៍សំណង់អគារ Yun Tsui ម្នាក់ ដែលមានឈ្មោះ Liu ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួន កាលពីថ្ងៃអង្គារពីបទសង្ស័យថា បានសម្លាប់មនុស្សដោយសារតែការធ្វេសប្រហែសក្នុងការងារ ហើយមានបីនាក់ទៀតត្រូវបានគេសួរចម្លើយនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ពួកគេមិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅឡើយទេ។ លោក Liu ត្រូវបានគេស្គាល់ថាជាស្ថាបត្យករសាងសង់អគារនេះ និង ត្រូវជាម្ចាស់សណ្ឋាគារពីជាន់នៃអគារនេះផងដែរ។

ការិយាល័យព្រះរាជអាជ្ញាស្រុក Hualien បានចោទប្រកាន់ថាលោក Liu មិនបានប្រើប្រាស់ក្រុមហ៊ុនជំនាញមកធ្វើការត្រួតពិនិត្យលើសំណង់អគារនេះនោះទេ។ គាត់បានជួលកម្មករ និង ធ្វើការត្រួតពិនិត្យដោយខ្លួនឯង មានការកេងចំនេញច្រើនទៅលើការរចនា និង សមត្ថភាពក្នុងការទប់ស្កាត់នៅពេលមានរញ្ជួយដី។ សំណង់អគារមួយនេះមានភាពទន់ខ្សោ​យរហូតត្រូវ​ដួលរលំក្នុងរយៈពេលត្រឹមតែ៨វិនាទី បន្ទាប់ពីការរញ្ជួនដីបានចាប់ផ្តើម៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments