Header Ads

ហ៊ានទេ !! តារាៗនាំគ្នាចុះក្នុងទន្លេឲ្យឈ្លើងទាម អ្នកខ្លះភ័យផង ខ្លាចផង ស្រែកយំផង គ្រាន់តែឃើញស្រៀវជំនួស

កម្មវិធី I-Mission2 ជាកម្មវីធីនៅក្នុងស្ថានីយទូរទស្សន៍បាយ័ន ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាខ្លាំង។ យើងបានដឹងហើយថាកម្មវីធីនេះគឺជាកម្មវិធីលក្ខណៈដំនើរផ្សងព្រេង ដែលតម្រូវឲ្យបេក្ខជនគ្រប់រូបធ្វើការឆ្លងកាត់វិញ្ញាសារលំបាកៗជាច្រើន និងធ្វើដំណើរពីខេត្តមួយទៅខេត្តមួយផងដែរ។

កាលពីពេលថ្មីៗនេះ សម្រាប់វិញ្ញាសារនៅវគ្គផ្តាច់ព្រ័ត្ររបស់ I-Mission 2 សប្តាហ៍នេះ គឺតម្រូវឲ្យបេក្ខជន បេក្ខនារីនៅក្រុមនីមួយៗចុះទៅនេសាទឈ្លើង ហើយត្រូវឈ្លើងទាមពេញខ្លួន។ ក្នុងនោះផងដែរ ក្រុមការងារ I-Mission2 ក៏បានបង្ហោះរូបពីសកម្មភាពរបស់តារា ដែលនៅក្នុងរូបនោះយើងឃើញម្នាក់ៗមានទឹកមុខតក់ស្លុត និងភ័យខ្លាចជាខ្លាំង និងបេក្ខនារីខ្លះទៀតស្រែកយំទៀតផង៕

ប្រភព៖ Khmernote

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments