Header Ads

ចម្លែកណាស់ !! វិហារមួយទឹកលិចបាត់ រាប់រយឆ្នាំ ចៃដន្យអ្នកស្រុកស្រឡាំងកាំងពេលទឹកចាប់ផ្តើមស្រក…

វិហារមួយទឹកលិចបាត់ រាប់រយឆ្នាំ !!! ចៃដន្យអ្នកស្រុកស្រឡាំងកាំងពេលទឹកចាប់ផ្តើមស្រក…

បរទេស​៖ ដោយសារតែកម្រិតទឹកបានស្រកនៅឃ្លាំងទឹកមួយនៅប្រទេសម៉ិចស៊ីកូ បានញ៉ាំងអោយមានរឿងភ្ញាក់ផ្អើលបានកើតឡើងដោយសារតែវាបានបង្ហាញរូបរាងនូវព្រះវិហាមួយដែលបានកប់នៅខាងក្រោមរាប់សិបឆ្នាំមកហើយ។

សំណង់អាគារដែលមានវ័យចំណាស់នេះវាបានលិចលង់នៅក្នុងទឹកស្ទឹង Grijalva ដែលមានទីតាំងស្ថិតនៅតំបន់ Nezahualcóyotl អស់រយៈពេល 400 ឆ្នាំមកហើយ ហើយនៅពេលដែលកម្រិតទឹកបានស្រកបាន 25 ម៉ែត្រ។

ព្រះវិហារសម្រាប់សាសនាគ្រឹិស្គនេះមានប្រវែង 55 ម៉ែត្រនិងមានទទឹង 12 ម៉ែត្រ។ ចំណែកឯកម្ពស់ជញ្ជាំងរបស់វាវិញមានកម្ពស់ 9 ម៉ែត្រ។ វាត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងសតវត្សទី 16 ប៉ុន្តែវាត្រូវបានគេបោះបង់ចោលនៅពេលដែលមានរោគពិសបានរាលដាលកាលពីឆ្នាំ 1773 ទៅឆ្នាំ1776 ។

ចំពោះអ្វីដែលបានកើតឡើងនេះគេបាននិយាយថាប្រជាជនដែលរស់នៅក្នុងតំបន់ពិតជាមានសំណាងខ្លាំងណាស់ព្រោះបានឃើញព្រះវិហារនេះដោយផ្ទាល់នឹងភ្នែកថ្វីត្បិតមនុស្សកាលពីពីរបីជំនាន់មុនពុំធ្លាប់បានឃើញវាទាល់តែសោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments