Header Ads

អស្ចារ្យមែន !! បុរសម្នាក់ខំសន្សំ លុយកាក់១ដុល្លារ បានយ៉ាងច្រើន រយៈពេល២ឆ្នាំ ដើម្បីសុំមិត្តស្រីរៀបការ ប៉ុន្តែ…

បុរសម្នាក់ខំសន្សំ លុយកាក់១ដុល្លារ !!! បានយ៉ាងច្រើន រយៈពេល២ឆ្នាំ ដើម្បីសុំមិត្តស្រីរៀបការ ប៉ុន្តែ…។ សិង្ហបុរី៖ បុរសម្នាក់បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលលោកបានធ្វើការបង្ហោះចូលបណ្តាញសង្គម នូវរូបថតរបស់គាត់ជាមួយប្រាក់កាក់ ដែលគាត់បានសន្សំ។ លោក Muhammad Helmy Kamid អាយុ២៦ឆ្នាំ សន្សំលុយបានជាង៦,០០០ដុល្លារ ពីកាក់១ដុល្លារ អស់រយៈពេល២ឆ្នាំ ដើម្បីទុកសុំមិត្តស្រីរៀបការ។ ប៉ុន្តែរឿងដែលធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍នោះ គឺលោកបាននិយាយថា លោកមិនទាន់មានមិត្តស្រីនៅឡើយទេ ហើយគាត់គ្រោងនឹង

ប្រាក់នេះជាផ្នែកមួយនៃការចំណាយក្នុងពិធីមង្គលការរបស់គាត់ នាពេលអនាគត់។ នៅពេលដែលគាត់បានបង្ហោះរូបភាពនោះដំបូង ទៅលើបណ្តាញសង្គម Facebook មានអ្នកចុច Like និង Share ជាង ១,០០០ ព្រមទាំងមានអ្នកចូលបញ្ចេញមតិយោបល់ លើរូបភាពលោកចំនួន ២០០ ដោយក្នុងនោះមាននារី ៣នាក់បានផ្ញើសារសុំរៀបការជាមួយគាត់ទៀតផង។លោក Helmy បានប្រាប់សារព័ត៌មានមួយដែលបានសម្ភាសន៍លោកថា «មាននារីជនជាតិម៉ាឡេស៊ី ៣នាក់ បានផ្ញើសារមកលោក ដើម្បីសុំឲ្យរៀបការជាមួយពួកនាង បន្ទាប់ពីពួកគេបានឃើញលោកបង្ហោះរូបភាព​ នៅលើអ៊ិនធើណេត»។ លោកបន្តថា «នៅពេលដែលខ្ញុំអានសារទាំងអស់នោះដំបូង ខ្ញុំបានគិតថាពួកគេប្រហែលអាចធ្វើអ្វីម្យ៉ាងដើម្បីប្រាក់» ប៉ុន្តែលោកមិនបានឆ្លើយតបសារនោះឲ្យធ្ងន់ធ្ងរនោះទេ។ លោកបានបដិសេធដោយគួរសមទៅពួកគេវិញ។

លោក Helmy បានចាប់ផ្តើមសន្សំកាក់១ដុល្លារទាំងនេះ តាំងពីពាក់កណ្តាលឆ្នាំ ក្រោយពីមានការលើកទឹកចិត្តពីពូរបស់លោក គឺលោក Anuar Ahmad ។ លោក Anuar Ahmad បាននិយាយថា «ការសន្សំប្រាក់បានជួយខ្ញុំច្រើន ពេលខ្ញុំចង់រៀបការ ដូច្នេះខ្ញុំគិតថាវាក៏នឹងជួយក្មួយប្រុសខ្ញុំផងដែរ»។ លោកបន្ថែមថា «ខ្ញុំសប្បាយចិត្តដែលក្មួយប្រុសស្តាប់សម្តីខ្ញុំបែបនេះ ហើយគាត់ឧស្សាហ៍ជាងខ្ញុំទៅទៀត»។ Helmy បាននិយាយថា នៅពេលលោករាប់លុយដែលលោកសន្សំកាលពីខែមុន លោកមិនចង់ជឿទេថា លោកអាចសន្សំបានច្រើនបែបនេះ។ បើទោះបីពេលនោះលោកមិនទាន់មានមិត្តស្រី ប៉ុន្តែលោកបានរៀបចំផែនការរួចជាស្រេច សម្រាប់ថ្ងៃដ៏សំខាន់ក្នុងមួយជីវិតរបស់លោក។ លោកថា «ជាមួយនឹងប្រាក់ដែលខ្ញុំសន្សំ ខ្ញុំបានត្រៀមសម្រាប់ថ្លៃបណ្តាការ និងថ្លៃចំណាយផ្សេងៗ លើការរៀបអាពាហ៍ពិពាហ៍។ វានឹងប្រាប់អនាគតម្តាយក្មេកខ្ញុំថា ខ្ញុំបានរៀបចំ និងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរៀបការជាមួយកូនស្រីរបស់គាត់»៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments