Header Ads

តើអ្នកទទួលយកបានទេ ? បងបើអូនមានប្រវត្ដិមិនល្អ រហូតខូចខ្លួនប្រាណជាមួយគេ តើបងស្អប់ខ្ពើមអូនទេ?

បងបើអូនមានប្រវត្ដិមិនល្អ រហូតខូចខ្លួនប្រាណជាមួយគេ តើបងស្អប់ខ្ពើមអូនទេ? នេះជាសម្ដីរបស់នាងនិយាយមកកាន់ខ្ញុំ ទាំងទឹកមុខនាងស្ងួតហើយស្រពាប់ស្រពោនគួរអាណិត។ ខ្ញុំញញឹមបន្ដិច ហើយតប ទៅនាងថាៈ ហ្ហាក៎! ខ្លួនប្រាណអូន នៅស្អាតបាតទេតើ មានខូចឯណា? នាងតបមកខ្ញុំទាំងជ្រួញចិញ្ចើម។

បង! អូននិយាយមែនណា៎? មិនលេងសើចទេ។ អូនអត់ល្អទេ អូនធ្លាប់ធ្វើរឿងផ្ដេសផ្ដាស់ជាមួយ ប្រុសផ្សេងជាសង្សាអូនមុន។ អូនអស់ព្រហ្មចារីហើយ។ នាងទំលាក់ទឹកមុខ។ ខ្ញុំកាន់ដៃនាងយ៉ាងណែន ហើយនិយាយលួងលោមនាងថា៖

អូន! តម្លៃរបស់អូនមិនមែនស្ថិតនៅលើ សន្ទះព្រហ្មចារីដ៏ស្ដើងបំផុត ដែលសូម្បីតែ ពេលអូនរត់ ក៏វាអាចប្រឈមនឹងការបាត់នោះទេ។ បងមិនផ្ដល់តម្លៃសំខាន់ទៅលើស្រទាប់សាច់ដ៏ស្ដើងនោះទេ តែតម្លៃអូនបងមើលឃើញមានកម្រាស់និងទំហំធំជាងនេះឆ្ងាយណាស់។

អូនណា៎ បងស្រលាញ់អូន ចង់បានអូនមកជាដៃគូជីវិត បងមិនមែនចង់បានអូនមកដេកឱបសន្ទះសាច់ដ៏ឥតបានការនោះទេ ព្រោះបើវារាំងស្ទះដល់ដំណើរការហូរលោហិតរដូវរបស់អូន បងក៏ត្រូវនាំអូនទៅពេទ្យកាត់ចោលដដែលហ្នឹង!

នាងក្ដិចខ្ញុំ ហើយញញិមនិយាយមកកាន់ខ្ញុំទាំងក្នាញ់ ហើយបងឯងខូចម៉្លេះ?ចេះដឹងរឿងស្រីៗ ច្រើនម៉្លេះ? ហេហេ…ខ្ញុំតបហ្ហាក់! បើមិនឲ្យបងដឹង ពេលមានអូនទៅ ម៉េចយល់ទុក្ខធុរៈអូន។ កុំអារបៀបបងប្អូន អូនមកលេង ចេះតែបរិភោគអាហារមិនគិត បងប្អូនមែនទេ។ ខ្ញុំសើច។

នាងប្រញាប់តប៖ ស្ដីទេស៎បងឯងនេះ។ ខ្ញុំលើកដៃរបស់ខ្ញុំគងស្មានាងហើយបន្ដ និយាយ ទៅកាន់នាងទៀតថា៖ អូនហ្ហា៎! យើងរស់នៅក្នុងបច្ចុប្បន្នទេ អ្វីដែល កន្លងហួសវាបានហួសអស់ទៅហើយ វាគ្រាន់តែជាស្ររមោលអតីតដែលតាមបន្លាចយើងទេ។ តែវាក៏មិនអាក្រក់ពេកដែរ ព្រោះវាបានបង្រៀន យើងឲ្យស្គាល់អំពីជីវិត អាចថារឿងទាំងអស់ នោះផងដែលជួយបំពេញន័យជីវិតយើង។

អូនកុំភ័យបារម្ភអ្វី បងមិនយកទោសអូស ដំណើរអូនទេ ហើយបងប្ដេជ្ញាចិត្ដទោះបង ខឹងអូន កម្រិតណាក៏ដោយ បងមិនយករឿង ទាំងនោះមកចង់ឈ្នះអូនដែរ ព្រោះជារឿងទាបថោកបំផុត។ តែបងសុំឲ្យតែអូនរក្សាចិត្ដឲ្យល្អ កុំគិតបែបនោះទៀត។

ជីវិតនេះបើអូនយក តែរឿងអាក្រក់មក ដាក់ក្នុងគំនិត អូននឹងក្លាយទៅជាធានាគារ គំនិតអាក្រក់។ សន្យាជាមួយបងណា៎ ឈប់គិតឮទេ?​ នាងតបយ៉ាងសុភាព ចា៎បង។ ខ្ញុំថើបថ្ងាស់នាង ថ្នមៗរួចប្រាប់ថា៖ បានហើយអូន បងជូនអូនទៅផ្ទះ ហើយឆាប់ចូលគេងណា៎ អូ…អូនអស់កម្លាំងទេការងារពីថ្ងៃ? នាងថា មិនអីទេបង។ បាទ…..ចឹងទោះអូន!

មនុស្សប្រុសបែបនេះមិនមែនគ្មានលើលោកទេ តែក៏មិនច្រើនដែរ។

ប្រភព៖ ពីនេះពីនោះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments