Header Ads

ស្ដីបន្ទោសគ្រូពេទ្យ !!! មកវះកាត់កូនខ្លួនឈឺធ្ងន់យឺត ពេលដឹងការពិត ស្ដាយស្ទើរបោកក្បាល….

លោក​គ្រូ​ពេទ្យ​បាន​ដើរ​ចូល​មន្ទីរ​ពេទ្យ​ទាំង​ប្រញាប់​ប្រញាល់ បន្ទាប់​ពី​ទទួល​ទូរសព្ទ​ឲ្យ​ទៅ​​វះកាត់​អ្នក​ជំងឺ​ម្នាក់​ជា​បន្ទាន់។ ​មក​ដល់​ភ្លាម គាត់​បាន​ផ្លាស់​សំលៀក​បំពាក់ និង​​ឆ្ពោះ​​ទៅ​កាន់​បន្ទប់​​វះកាត់​ភ្លាម​​យ៉ាង​តក់ក្រហល់។

គ្រូ​ពេទ្យ​បាន​ឃើញ​ឪពុក​អ្នក​ជំងឺ​កំពុង​ដើរ​ចុះ​ដើរ​ឡើង​យ៉ាង​ជ្រួលច្រាល់​ក្នុង​សាល​​រង់​ចាំ​​វត្តមាន​ខ្លួន។ ​នៅ​ពេល​ឃើញ​គ្រូពេទ្យ​មក​ដល់ ​ឪពុក​អ្នក​ជំងឺ​ស្រាប់​តែ​ស្រែក​ខ្លាំង​ៗ​​ដាក់​គ្រូពេទ្យ​ថា “​​ហេតុ​អ្វី​បាន​ជា​លោក​យូរ​មក​ដល់​ម្លេះ? ​តើ​លោក​​មិន​ខ្វល់​ពី​អាយុ​ជីវិត​កូន​ប្រុស​របស់​ខ្ញុំ​ដែល​កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់​​ទេ ឬ? ​តើ​លោក​មិន​មាន​ទំនួល​ខុស​ត្រូវ​ជា​គ្រូពេទ្យ​ទេ​”?

គ្រូ​ពេទ្យ​​​ញញឹម រួច​​និយាយ​​ថា “​ខ្ញុំ​សុំ​ទោស! ខ្ញុំ​មិន​បាន​នៅ​មន្ទីរ​ពេទ្យ​​ ខ្ញុំ​ធ្វើ​ដំណើរ​មក​​លឿន​តាម​លទ្ធភាព​ខ្ញុំ​ហើយ ​បន្ទាប់​ពី​ទូរសព្ទ​ពី​ខាង​មន្ទីរពេទ្យ។ ហើយ​ពេល​នេះ​ ខ្ញុំ​សុំ​ចិត្ត​លោក​ស្ងប់​អារម្មណ៍ ដើម្បី​ឲ្យ​ខ្ញុំ​បំពេញ​តួនាទី​របស់​​ខ្ញុំ​ក្នុង​ការ​សង្គ្រោះ​ជីវិត​កូន​របស់​លោក​សិន​”។

“​ថា​ម៉េច..ឲ្យ​ខ្ញុំ​ស្ងប់​អារម្មណ៍? ​​​បើ​សិន​ជា​​កូន​ប្រុស​លោក​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ដូច​ពេល​នេះ​វិញ តើ​លោក​ស្ងប់​​អារម្មណ៍​កើត​ទេ? ​បើ​កូន​ប្រុស​លោក​បាត់​បង់​ជីវិត​ពេល​នេះ តើ​លោក​គិត​យ៉ាង​ម៉េច”? ឪពុក​ក្មេង​ប្រុស​ឆ្លើយ​តប​ទាំង​កំហឹង។ គ្រូ​ពេទ្យ​ប្រឹង​ញញឹម​ម្ដង​ទៀត ​ហើយ​តប​វិញ​ថា “​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ជួយ​សង្គ្រោះ​ជីវិត​កូន​ប្រុស​របស់​លោក​ផុត​ពី​គ្រោះ​ថ្នាក់”​។

ប្រតិបត្តិការ​វះកាត់​​អ្នក​ជំងឺ បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ម៉ោង​ជាមួយ​ភាព​ដ៏​តាន​តឹង។ បន្តិច​ក្រោយ​មក ​គ្រូ​ពេទ្យ​បាន​ដើរ​ចេញ​ពី​បន្ទប់​វះកាត់.. ឪពុក​​ក្មេង​ប្រុស​ក៏​បាន​ដើរ​សំដៅ​​​ទៅ​រក​គ្រូពេទ្យ ​សួរ​ដំណឹង​ពី​​ជោគ​វាសនា​កូន​ខ្លួន​យ៉ាង​តក់​ក្រហល់។ គ្រូពេទ្យ​ប្រាប់​ថា “​សូម​អរគុណ​ព្រះ​ជា​ម្ចាស់! កូន​ប្រុស​របស់​លោក​ បាន​សង្គ្រោះ​​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ”។ ដោយ​មិន​បាន​រង់​ចាំ​ការ​សួរ​នាំ​ពី​ឪពុក​អ្នក​ជំងឺ ​គ្រូ​ពេទ្យ​បាន​ប្រញាប់​ចេញ​ពី​មន្ទីរ​ពេទ្យ​ ហើយ​ប្រាប់​ឪពុក​នោះ​ថា “​ប្រសិន​បើ​លោក​មាន​សំណួរ​អ្វី សូម​​​ទៅ​សួរ​គិលានុបដ្ឋាកនាយិកា​​បន្ថែម​​”!

គ្រាន់​តែ​ឮ​បែប​នេះ​ភ្លាម ឪពុក​​ក្មេង​លាន់​មាត់​​ទៅ​កាន់​គិលានុបដ្ឋាកនាយិកា​ថា “​អី​ក៏​ក្អេង​ក្អាង​ម្លេះ​គ្រូពេទ្យ​នេះ? ​គាត់​មិន​អាច​ចាំ​ពីរ​បី​នាទី​ឲ្យ​ខ្ញុំ​សួរ​បន្តិច​មិន​បាន​សោះ មិន​ដឹង​ប្រញាប់​ទៅ​ណា​”? ​គិលានុ​បដ្ឋាក​នាយិកា​បាន​ឆ្លើយ​ប្រាប់​ទាំង​ទឹក​ភ្នែក​ហូរ​កាត់​ថ្ពាល់​ថា “​លោក​ពូ ​កូន​ប្រុស​របស់​លោក​គ្រូ​ពេទ្យ​ ទើប​​​ស្លាប់​កាល​ពី​ម្សិលមិញ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ។ ​

ពេល​ខាង​មន្ទីរ​ពេទ្យ​ទូរសព្ទ​ហៅ​​គាត់​ឲ្យ​មក​វះកាត់​នេះ​ គាត់​កំពុង​​នៅ​ក្នុង​ពិធី​បុណ្យ​សព​កូន​របស់​គាត់។ ហើយ​ឥឡូវ កូន​ប្រុស​របស់​លោក​ពូ​ជួយ​សង្គ្រោះ​រួច​ហើយ ​គាត់​ប្រញាប់​ទៅ​បញ្ចប់​ពិធី​បុណ្យ​សព​កូន​ប្រុស​​​គាត់​វិញ។ ​ពេល​ស្ដាប់​ចប់ ឪពុក​ខាង​លើ​ភ្ញាក់​ផ្អើល ​និង​សោក​ស្ដាយ​ពី​ទង្វើ​ខ្លួន​ឯង​ដែល​ធ្វើ​ចំពោះ​គ្រូពេទ្យ​យ៉ាង​ខ្លាំង​​៕

ន័យ​អប់​រំ​រឿង៖ ​មិន​ត្រូវ​ឆាប់​វាយ​តម្លៃ​អ្នក​ណា​ម្នាក់ ពី​ព្រោះ​អ្នក​មិន​ដឹង​ពី​ជីវិត​របស់​ពួក​គេ។ ​ត្រូវ​រៀន​ទប់​កំហឹង​ឲ្យ​ខាន​តែ​បាន រួច​ជ្រើស​រើស​យក​ភាសា​ទន់​ភ្លន់​មក​ជជែក​វែក​ញែក​រក​ខុស​រក​ត្រូវ។ ​ការ​មិន​ឆ្លើយ​តប​ទាំង​កំហឹង​របស់​គ្រូ​ពេទ្យ​នេះ បង្ហាញ​ពី​ក្រម​សីលធម៌ និង​ភាព​ចាស់​ទុំ​របស់​គ្រូពេទ្យ រហូត​ចុង​ក្រោយ​ធ្វើ​ឲ្យ​អ្នក​ឆេវឆាវ​សោក​ស្ដាយ​ទង្វើ​ខ្លួន​ឯង៕

**** អត្តបទល្អៗបន្ថែម៖ មិនធម្មតាទេ !!! ឃើញស្រីស្អាតសរសេរសារបែបនេះ បូកនឹងរូបភាពបែបនេះទៀត​! ពិតជាធ្វើអោយគេទប់ទឹកភ្នែកមិនបានមែន…. ****

មិនធម្មតាទេ! ឃើញស្រីស្អាតសរសេរសារបែបនេះ បូកនឹងរូបភាពបែបនេះទៀត​! ពិតជាធ្វើអោយគេទប់ទឹកភ្នែកមិនបានមែន….

សព្វថ្ងៃចំពោះរឿងស្នេហាមានគ្រប់បែបគ្រប់ម៉ាក់តែម្តង ប៉ុន្តែទោះយ៉ាងណាក៏ដោយស្នេហាតែងតែផ្តល់គ្រប់រសជាតិ មិនថាយំ សើច ល្វីង ជូរចត់តែម្តង។ ដោយឡែកចែស្រស់ស្អាតម្នាក់ គាត់បានបង្ហោះរូបភាពជាមួយនិងការសរសេរ នៅលើបណ្តាញសង្គម Facebook ដែលការបង្ហោះនោះ បង្ករការចាប់អារម្មណ៏ជាច្រើន ពីអ្នកប្រើប្រាស់ Facebook ។ ហើយក៏មានបងប្អូនជាច្រើនចូលរួម Comment ផ្សេងៗតាមការយល់ឃើញរបស់ ហើយក៏មានអ្នក Share Post នោះរាប់ពាន់ Share ផងដែរ ។

ដោយគាត់បានបង្ហោះថាចែគាត់សរសេរថា ៖ បងអត់ខ្លាចបងអន់ទេ ? បងអត់ខ្លាចអាប់រាសីទេ ?

បងអត់ខ្លាចចាញ់អូនទេ ? បងអត់ខ្លាចខ្មាស់គេទេ ?

បងអត់ខ្លាចអ្នកដ៏ទៃមើលងាយបងទេ ?ចំលើយជាទីពេញចិត្តបងខ្លាចបាត់បងអូនច្រើនជាង ព្រោះអូនជាមនុស្សដែលបងស្រលាញ់ស្មេីរនឹងជីវិតចឹងមានរឿងអីត្រូវខ្លាចរឿងទាំងអស់នេះ បងធ្វើខុសគ្រាន់តែសំពះសុំទោសមនុស្សដែលបងស្រលាញ់វាជារឿងល្អតេីព្រោះការស្រលាញ់មិនមែនជាការចង់ចាញ់ចង់ឈ្នះគ្នានោះទេ .ហេីយបងមែនធ្វេីវាតែមួយពេលគឺបងធ្វេីវាពេញមួយជីវិតគ្រប់ពេលដែលបងខុសចំពោះអូនហើយបងនឹងកែកំហុសដែលបងមានសូមទោសស្រីឆ្នាស់បស់បងសូមអូនកំុឆ្នាស់ពេក

បញ្ជាក់៖អត់បានអោយគាត់សំុទោសរឺអោយសំពះទេហើយការសំពះគឺជាការអោយតំលៃនិងការគោរពគ្នាមនុស្សប្រុសមនុស្សស្រីមានសិទ្ធស្មេីរគ្នា មិនមានអ្វីត្រូវថោកដោយការសំពះនោះទេ ព្រោះញ៉ុមក៏បានសំពះសុំសគាត់ដូចគ្នាព្រោះខ្ញុំក៏មានចំណែកខុស មានឧកាសចឹងក៏ទាញកាំមា៉រា៉ថតទាំងទឹកភ្នែកកំពុងហូរគ្រាន់តែចង់បង្ហាញគ្រប់គ្នាថាគាត់ជាមនុស្សប្រុសដែរល្អបំផុតសំរាប់ខ្ញំុ និងជាមនុស្សដែលអស្ចារ្យដែលអាចធ្វឹីរឿង

នេះបាន និងមានតំលៃបំផុតសំរាប់ខ្ញំុ.love u my life . ក្រោយពីអានចប់! តើមានការយល់ឃើញបែបណាខ្លះ ចំពោះការបង្ហោះរបស់ចែស្អាតនោះ ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments