Header Ads

អាណិតណាស់ !! ក្មេងស្រីតូចត្រូវរស់នៅដូចបីសាចជញ្ជក់ឈាម ព្រោះត្រូវពន្លឺថ្ងៃខ្លោចស្បែក (មានវីដេអូ)

ក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ដែលគេទើបតែបានជួបដំបូង ដោយនាងតូចត្រូវរស់នៅពាក់អាវពាក់ស្បៃមុខ និងពាក់មួកជិតស្បែកទាំងអស់ ដោយសារនាងមិនអាចប៉ះពន្លឺព្រះអាទិត្យបាន។

បើតាមប្រភពពត៌មានពី Daily Mail បានអោយដឹងថា ក្មេងស្រីតូចអាយុ ៥ ឆ្នាំខាងលើនេះមានឈ្មោះថា Monroe Mills មកពី Nambucca នៅភាគខាងជើងរដ្ឋ NSW ប្រទេសអូស្ត្រាលី នាងបានកើតជំងឺអាឡែកស៊ីស្បែកម៉្យាងតាំងពីកំណើត ដោយនាងមិនអាចប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យបានឡើយ។

បើតាមក្រុមគ្រួសារក្មេងស្រីរងគ្រោះបានអោយដឹងថានៅពេលរដូវក្តៅម្តងៗនាងតូចត្រូវអស់កម្លាំង ឈឺដៃជើង ឈឺសន្លាក់ ក្តៅខ្លួន ប្រៀបបាននឹងបីសាចជញ្ជក់ឈាមនៅក្នុងរឿងដូច្នេះឯង។ ហើយនាងធ្លាប់មានអាការៈរលាកស្បែកខ្លាំងកាលពីនាងមានអាយុ ២ ឆ្នាំ ក្រោយពីនាងបានរត់លេងក្រោមកម្តៅថ្ងៃ អស់រយះពេល១ ម៉ោង។

នាងត្រូវឪពុកម្តាយគ្របពីក្បាលទៅម្រាមជើងក្នុងឈុតពិសេសមួយប្រសិនបើនាងចង់លេងនៅខាងក្រៅពេលថ្ងៃ ទោះបីជាវាមិនក្តៅខ្លាំងក៏ដោយចុះ។ យោងទៅតាមម្តាយរបស់នាងបានឱ្យដឹងថានាង Monroe គឺជាកុមារម្នាក់ក្នុងចំណោមកុមារពីរនាក់នៅទូទាំងពិភពលោកដែលមានអាឡែស៊ីបែបនេះ។

យ៉ាងណាក្រុមអ្នកជំនាញខាងវេជ្ជសាស្រ្តក៏នៅមិនទាន់អាចរកវិធីណាដើម្បីការពារអាការៈជំងឺចម្លែកប្រភេទនេះដែរ ប្រហែលមកពីករណីនេះស្ទើរតែគ្មានកើតឡើងនៅលើផែនដីនេះហើយ៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments