Header Ads

អាណិតណាស់ !! ងូតទឹកទៅរៀន រអិលដួលតោងឡាបូធ្លាក់ជុងក ស្រែកហៅឪពុកម្តាយរហូតដល់ស្លាប់ (មានរូបភាព)

ងូតទឹកទៅរៀន !!! រអិលដួលតោងឡាបូធ្លាក់ជុងក ស្រែកហៅឪពុកម្តាយរហូតដល់ស្លាប់ (មានរូបភាព)។ ករណីដ៏សែនរន្ធត់មួយ ហើយជាករណីមិននឹកស្មានដល់ បែបជាកើតមានឡើង ក្រោយពីកុមារាមួយរូប ដែលមិនបានបង្ហាញឈ្មោះ ត្រូវទទួលមរណភាពទាំងវ័យក្មេង ព្រោះតែរអិលដួលរួចតើងឡាបូលាងដៃក្នុងបន្ទប់ទឹក ហើយឡាបូក៏ធ្លាក់បែកមកជុងបំពង់កស្លាប់។ ហេតុការណ៍នេះមិនទាន់បញ្ជាក់ពីទីតាំងច្បាស់ថានៅខេត្តក្រុងណានៅឡើយទេ គ្រាន់តែបានឲ្យដឹងថា

ប្រុសខាងលើបានទៅងូតទឹកទៅរៀនធម្មតាដូចរាល់ថ្ងៃ ប៉ុន្តែបែរជាទៅជាន់លើចានបង្គន់ ហើយក៏រអិលបណ្តាលអោយក្មេងប្រុសកម្សត់រូបនេះតោងឡាបូ រួចក៏ធ្លាក់មកជុងក ហើយអ្វីដែលគួរអោយអាណិតថែមទៀតនោះ ក្មេងប្រុសរូបនេះបានស្រែកហៅឪពុកម្តាយអោយជួយរហូតដល់ស្លាប់គួរឲ្យអាសូរជាទីបំផុត នេះបើតាមការលើកឡើងរបស់ Chandy Nuth ក្នុងបណ្តាញសង្គម Facebook។ ​ម្ចាស់គណនី Facebook ដែលមានឈ្មោះថា Chandy

ក៏បានបញ្ចាក់ថែមទៀតថា៖ “គួរអោយអាណិតណាស់ក្មួយ មិនគួរណាក្មួយអាយុខ្លីយ៉ាងនេះសោះ។ សូមក្មួយទៅកាន់សុគតិភព ជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតសូមបងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នា ដែរមានកូនតូចៗ ញ៉ុមក៏ប្រុងប្រយត្ន័ដែរ”។ តាមករណីខាងលើនេះ សូមឪពុកម្តាយមានការប្រុងប្រយ័ត្នចំពោះកូនៗតូច កុំបណ្តាយអោយចេញចូលបន្ទប់ទឹកតែម្នាក់ឯង ព្រោះហានីភ័យអាចកើតឡើងគ្រប់ពេលវេលាទាំងអស់។ ជាចុងក្រោយខ្ញុំរួមទាំងក្រុមការងារសូមចូលរួមរំលែកទុក្ខ សូមអោយក្មួយទៅកាន់សុគតិភព ជាតិក្រោយកុំអោយជួបរឿងអាក្រក់បែបនេះទៀត៕

**** អានអត្តបទល្អៗបន្ថែម៖ ភ្ញាក់ផ្អើល ! ព្រះសង្ឃមួយអង្គគង់នៅវត្តនាគវ័ន ប្រកាសលក់រថយន្ត Lexus Lx570 ព្រោះតែហេតុផលមួយនេះ ****

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលគេស្គាល់ថាជាព្រះសង្ឃគង់នៅវត្តនាគវ័ន កុដិលេខ២៤ ដ៏ល្បីឈ្មោះបានប្រកាសលក់រថយន្ត Lexus 570 របស់ព្រះអង្គព្រោះតែហេតុផលមួយ គឺដើម្បីយកបច្ច័យដែលបានពីលក់រថយន្ត ដើម្បីសង់កុដិប្រគេនព្រះសង្ឃផ្សេងទៀត ដែលពុំមានបច្ច័យដើម្បីកសាងកុដិ។ ការប្រកាសលក់រថយន្ត ទំនើប Lexus LX570 នេះដែរ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានរៀបរាប់ថា៖

“ឆ្នាំ​ថ្មី​២០១៨​ ខ្ញុំ​ព្រះករុណា​ អាត្មា​ភាព​ នី​ សុវណ្ណ​មុនីរ៉េត​ គង់​នៅ​វត្ត​នាគ​វ័ន​ កុដិ​២៤​ អាត្មា​ភាព​ សំរេច​ចិត្ត​លក់​រថយន្ត​ 570 ដែល​ញាតិ​ញោម​ប្រគេន​ដើម្បី​កសាង​កុដិ​ប្រគេន​ ព្រះសង្ឃគង់​នៅ​ វត្ត​នាគ​វ័ន​​ ដោយ​ឃើញ​ថា​ ព្រះ​អង្គ​ពុំមាន​បច្ច័យ​ដើម្បី​កសាងឡើយ​ !​ សល់ប៉ុន្មាន​អាត្មា​ភាព​និង​បន្ត​ធ្វើ​មនុស្ស​ធម៌​ ធ្វើ​ទាន​ដល់​ញាតិ​ញោម​ទីទ័ល​ ចាស់​ជរា​ បន្ត​ទៀត​ Tel: 077 200001 – 077 5555 43 (លក់​រថយន្ត​)”

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments