Header Ads

មិនធម្មតាទេ !! រឿងពិតនៅប្រទេសរុស្ស៊ី អ្នកប្រម៉ាញ់ជាច្រើននាក់នាំគ្នាប្រថុយជីវិតដើម្បីស្វែងរកកំណប់នៅក្នុងព្រៃជ្រៅ

មិនធម្មតាទេ !! រឿងពិតនៅប្រទេសរុស្ស៊ី អ្នកប្រម៉ាញ់ជាច្រើននាក់នាំគ្នាប្រថុយជីវិតដើម្បីស្វែងរកកំណប់នៅក្នុងព្រៃជ្រៅ

អ្នកប្រម៉ាញ់ទាំងនេះបានព្យាយាមស្វែងរកសាកសពសត្វដែលបានផុតពូជពីភពផែនដីយើងច្រើនជាងមួយម៉ឺនឆ្នាំ តែពួកគេមិនបានចំណាយពេលត្រឹមតែមួយយប់ឡើយ ពោលគឺរាប់ខែឯណោះខណៈដែលនោះទីនោះជាកន្លែងប្រកបដោយគ្រោះថ្នាក់ក្តី។

សត្វនេះគេស្គាល់ជាភាសាអង់គ្លេសថា woolly mammoth នេះវាគឺជាអម្បូរនៃសត្វ mammoth ដែលខ្សែរស្រឡាយជិតបំផុតរបស់វាគឺដំរីអាស៊ី។នៅដងខ្លួនរបស់វាមានរោមវែងៗនិងភ្លុករបស់វាវិញអាចមានប្រវែងរហូតដល់ទៅ ពីរម៉ែត្រកន្លះឯណោះ។

មិនមានមនុស្សច្រើននោះទេដែលបានស្គាល់ពីសត្វដែលផុតពូជមួយនេះព្រោះថាវាបានបាត់បង់ពីភពផែនដីយើងប្រមាណជា 10000 ឆ្នាំមកហើយ ហើយគេបានរកឃើញផូស៊ីលរបស់វានៅតំបន់ Siberia ប្រទេសរុស្ស៊ី។លោក អាម៉ុស ឆាបផល បានចំណាយពេលរហូតដល់ទៅបីសប្តាហ៏ឯណោះដើម្បីតាមថតពីសកម្មភាពដែលក្រុមអ្នកប្រម៉ាញ់ខុសច្បាប់បាននាំគ្នារុករកភ្លុករបស់សត្វដ៏កម្រនេះ។ពួកគេបានចំណាយពេលរាប់ខែដើម្បីស្នាក់នៅទីនោះដោយការបោះជម្រុំខណៈដែលសីតុណ្ហភាពត្រជាក់ខ្លាំង។

តាមរបាយការណ៏មួយបានអោយដឹងថាភ្លុកដែលមានទម្ងន់ 65 គីឡូក្រាមគឺមានតម្លៃ 34000 ដុល្លាសហរដ្ឋអាមេរិក។អាម៉ុស ដែលជាអ្នកថតរូបបានប្រាប់ថាកន្លែងដែលរូបគាត់បានទៅគាត់បានសន្យាជាមួយនឹងក្រុមអ្នកប្រម៉ាញ់ទាំងនោះហើយថារក្សាជាការសម្ងាត់ តែគាត់បានបង្ហើបថានៅទីនោះមានអ្នកស្វែងរកភ្លុកចាប់ពី 50 ទៅ 60 នាក់ឡើងទៅ។

នៅក្នុងរូបភាពខាងក្រោមនេះយើងឃើញថាវាមិនមានភាពងាយស្រួលឡើយចំពោះការបានភ្លុកមួយៗ ដោយក្រុមអ្នកប្រម៉ាញ់ទាំងនោះបានប្រើប្រាស់ចបជីក ហើយនិងទឹកបាញ់ ហើយបរិយាកាសក៏មិនល្អទៀត។ មានពេលខ្លះពួកគេត្រូវធ្វើការក្រោមរូងទៀតផង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments