Header Ads

អស់ស្ទះ !! តុ កៅអី ចាន ចង្កឹះ ដែលលោក អូបាម៉ា ធ្លាប់អង្គុយញ៉ាំអាហារនៅវៀតណាមតាំងពី២ឆ្នាំមុន ត្រូវម្ចាស់ហាងដាក់តាំងសុទ្ធតែក្នុងទូកញ្ចក់តែម្តង

ជាការពិតណាស់ លោកអ្នកប្រាកដជាធ្លាប់ស្គាល់ហើយលោក បារ៉ាក អូបាម៉ា ថាជាអតីតប្រធានាធិបតីរបសសហរដ្ឋអាមេរិច ដែលទទួលបានប្រជាប្រិយភាពខ្លាំង និងស្រលាញ់គាំទ្រពីសំណាក’ប្រជាជនក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ដោយឡែក កាលពី ២ឆ្នាំមុនអតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមជាមួយនឹងលោក Anthony Bourdain ហើយបានឈៀងចូលហាងតូចមួយក្នុងទីក្រុងហូជីមិញ ដើម្បីពិសារ Bun Cha និងស្រាបៀរ។

ដោយសារភាពសាមញ្ញរបស់លោក បារ៉ាក អូបាម៉ា បានធ្វើឲ្យពិភពលោកមានការកោដិសរសើរជាខ្លាំង ហើយសារពត៌មានផ្សេងៗ ក៏បានចុះផ្សាយពីរឿងនេះពាសពេញពិភពលោកដែរ។ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះគឺ ហាងដែលត្រូវបានបុគ្គលដ៏មានឥទ្ធិពលទាំង ២រូបនេះចូលញ៉ាំក៏ទទួលបានភាពល្បីល្បាញតាំងតែពីពេលនោះមកផងដែរ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្ន គឺមានរយៈពេល ២ឆ្នាំហើយដែលលោក បារ៉ាក អូបាម៉ា បានចូលញ៉ាំអាហារក្នុងហាងនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រាល់តុ កៅអី ចានចង្កឹះ ស្លាបព្រា និងសូម្បីតែដបស្រាដែលលោក អូបាម៉ា និងលោក Anthony បានប្រើប្រាស់ ត្រូវបានម្ចាស់ហាងរក្សាទុកក្នុងទូកញ្ចក់ ដែលមើលទៅហាក់ដូចជារបស់មានតម្លៃមិនអាចកាត់ថ្លៃបានប្រចាំហាងរបស់ខ្លួនអញ្ចឹង។ លើសពីនេះទៅទៀត រូបថតសកម្មភាពរបស់បុគ្គលទាំងពីរនេះ ក៏ត្រូវបានម្ចាស់ហាងផ្ដិតចេញមក រួចបិទពេញជញ្ជាំងហាងរបស់ខ្លួនផងដែរ។

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments