Header Ads

គួរឲ្យខ្លាចណាស់ !! កោះ​មរណៈ​មនុស្ស​រស់នៅ​ទីនោះ​ដោយ​ការពាក់​អុកស៊ីសែន​ខណៈ​ជីវិត​ទីនោះ​មច្ចុរាជ​អាច​យក​ជីវិត​គ្រប់​វិនាទី

ព្រឺរោម !!! កោះ​មរណៈ​មនុស្ស​រស់នៅ​ទីនោះ​ដោយ​ការពាក់​អុកស៊ីសែន​ខណៈ​ជីវិត​ទីនោះ​មច្ចុរាជ​អាច​យក​ជីវិត​គ្រប់​វិនាទី​

តើ​អ្នក​ធ្លាប់​បានដឹង​ទេ​ថា នៅលើ​លោក​នេះ​មាន​កន្លែង​មួយ​ដែលមាន​សភាព​ដូចជា​ឋាននរក​? បានចាត់ទុក​ថា​ជា​ឋាននរក​ព្រោះតែ​កន្លែង​នោះ​ពុំមាន​ឧស្ម័ន​អុកស៊ីសែន នេះ​ជាហេតុ​ដែល​មនុស្ស​រស់នៅ​តំបន់​នោះ​ត្រូវ​ពាក់​របាំង​ឧ​ស្ម៏​ន​គ្រប់ពេលវេលា​។

ក្នុង​ឆ្នាំ ២០០០ កោះ Miyakejima ស្ថិតក្នុង​ប្រទេស​ជប៉ុន​ត្រូវបាន​បំផ្លាញ​ដោយ​សម្មភាព​ភ្នំភ្លើង​ដែល​ផ្ទុក​សារធាតុពុល​។ បន្ទាប់ពី​មានប​ន្ទុះ​ភ្នំភ្លើង​នេះ​កើតឡើង រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​កោះ​នោះ​ចាកចេញ​ទៅ​នៅ​កន្លែង​ថ្មី​។ ប៉ុន្តែ​បាន​ប្រហែល​រយៈពេល ៥​ឆ្នាំ មនុស្ស​ទាំងនោះ​បាន​វិល​ត្រលប់មក​នៅ​កន្លែងចាស់​វិញ ទោះ​គេ​ដឹងថា​ទីនោះ​មាន​គ្រោះថ្នាក់​ក៏ដោយ​។

ព្រោះ​ចង់​រស់នៅ​កោះ​នោះ មនុស្ស​ទាំងអស់​បាន​ឯកភាពគ្នា​ពាក់​ម៉ាស​ឧស្ម័ន​គ្រប់ពេលវេលា ទើប​អាច​រស់​នៅបាន​។ ដោយ​កោះ​នោះ​មាន​សភាព​ចម្លែក បណ្តាល​ឲ្យ​មាន​អ្នក​ចង់ទៅ​ទស្សនា​នៅ​ទីនោះ ត្រូវតម្រូវ​ឲ្យ​ពាក់​របាំង​ឧស្ម័ន​ដើម្បី​ធ្វើការ​កំសាន្ត​។ អ្វីដែល​អ្នក​អាច​កំសាន្ត​លេង​បាន​នៅ​ទីនោះ​មានដូចជា ការឡើង​ភ្នំ និង​មុជ​ទីក​ក្នុង​សមុទ្រ​ជាមួយ​ពពួក​ត្រី Dolphins​។​

សព្វថ្ងៃនេះ​អ្នកស្រុក​នៅ​តំបន់​កោះ Miyakejima មិនចាំបាច់​ពាក់​របាំង​ឧស្ម័ន​គ្រប់ពេល​វា​លា​នោះទេ តែ​ក៏​មិនអាច​អត់​ប្រើ​វា​ដែរ ព្រោះ​ដើម្បី​ការពារ​ពួកគេ​ឲ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​ដែល​នឹកស្មាន​មិន​ដល់​មួយចំនួន​។ តំបន់​ដី​កោះ​មួយ​នេះ​គឺ​ពិបាក​នឹង​ឲ្យ​មនុស្ស​ផ្សេង​មក​រស់​នៅបាន​ណាស់ ដោយសារ​វា​អាច​កើតមាន​គ្រោះថ្នាក់​គ្រប់ពេលវេលា​។

ទោះបីជា​ប្រជាជន​រស់នៅ​តំបន់​នោះ​មាន​ភាពងាយស្រួល​ជាង​មុន​ក៏ដោយ តែ​រដ្ឋាភិបាល​ជប៉ុន មានទុក្ខ​កង្វល់​យ៉ាងខ្លាំង​ទៅលើ​ប្រជាជន​ប្រមាណ​ជាង ៣០០០​នាក់ ដែល​រស់នៅ​ទីនោះ​ថា​នឹង​អាច​ទទួលរង​គ្រោះថ្នាក់​ដោយ​សារ​រំភាយ​សារធាតុ​វិទ្យុសកម្ម​ដែល​ភាយ​ចេញពី​ភ្នំ Fukushima​។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments