Header Ads

អុញនោះ !! អ្នកបើកតាក់ស៊ី ដឹកតារាចម្រៀងស្អាតចូលសណ្ឋាគារ ខណៈនាងស្រវឹងមិនដឹងខ្លួន ពេលប៉ូលីសសួរគាត់ក៏ឆ្លើយថា…

(ប្រទេសថៃ)៖ តារាចម្រៀងស្រីថៃដ៏ស្រស់ស្អាតម្នាក់ អាយុ ២១ ឆ្នាំ មានឈ្មោះ “แอล อินทุอร” ដែលត្រូវបានអ្នកបើកតាក់ស៊ីល្មោភកាមម្នាក់ ដឹកនាងចូលសណ្ឋាគារក្នុងខណៈពេលដែលនាងបានស្រវឹងខ្លាំង មិនដឹងខ្លួន នៅទីក្រុងបាងកក ប្រទេសថៃ។

នាងបញ្ជាក់ប្រាប់ផងដែរថា មុនពេលកើតហេតុ នាង និងមិត្តភ័ក្តិបានទៅញុាំអាហារជុំគ្នានៅក្នុងភោជនីដ្ឋានមួយកន្លែង ព្រមទាំងមានការញុាំគ្រឿងស្រវឹងផងដែរ បន្ទាប់មកនាងបានហៅតាក់ស៊ីដែលមានស្លាកលេខឡាន «6270» ដើម្បីជូននាងត្រឡប់ទៅផ្ទះវិញ ហើយបន្ទាប់មកនាងក៏លែងដឹងខ្លួនតែម្តងបន្ទាប់ជិះក្នុងតាក់ស៊ីនេះ។

នាងបានបន្តទៀតថា៖ ក្រោយមកបន្ទាប់ពីខ្ញុំដឹងខ្លួន ខ្ញុំបានដេកនៅលើគ្រែក្នុងសណ្ឋាគារជាមួយខ្លួនអាក្រាតបាត់ទៅហើយ ហើយខ្ញុំប្រញាប់ប្រញាល់ក្រោកឡើង និងទាញទូរស័ព្ទដើម្បីតេរកបងប្រុសរបស់ខ្ញុំ។ ស្របពេលភ្លាមៗនោះអ្នកបើកតាក់ស៊ីម្នាក់នេះមានអារម្មណ៍ភិតភ័យហើយក៏បានសុំទោសខ្ញុំ រួចហើយគេក៏បានចេញថ្លៃបន្ទប់សណ្ឋាគារនេះអស់ ២០០បាត។

ប៉ូលិសក៏បានសួរទៅកាន់អ្នកបើកតាក់ស៊ីដែលមានឈ្មោះ Adirek អាយុ ៤១ ឆ្នាំថា “ហេតុអ្វីក៏បានដឹកនារីម្នាក់នេះចូលសណ្ឋាគារ?” អ្នកបើកតាក់ស៊ីក៏បានឆ្លើយថា “នាងឲ្យខ្ញុំជូនទៅទេ”។

ប៉ូលិសក៏បានសួរបន្តទៀតថា “ចុះហេតុអ្វីបានជាដោះសំលៀកបំពាក់នាងចេញ?” អ្នកបើកតាក់ស៊ីក៏ឆ្លើយបន្តទៀតថា “បើមិនឲ្យដោះចេញ ធ្វើម៉េចឲ្យនាងងួតទឹកកើត ដើម្បីឲ្យស្វាង”។

តែទោះជាយ៉ាងណាក្តីចម្លើយរបស់អ្នកបើកតាក់ស៊ីនេះមិនសមហេតុផលឡើយ ព្រោះគេមើលតាម កាមេរ៉ាសុវត្ថិភាពបានបញ្ជាក់យ៉ាងច្បាស់ថា នាងមិនបានដឹងខ្លួនឡើយពេលកំពុងតែនៅក្នុងរថយន្តនេះ ដូចនេះអាចបញ្ជាក់បានថានាងមិនអាចប្រាប់អ្នករត់តាក់ស៊ីម្នាក់នេះឲ្យជូនទៅសណ្ឋាគារបានទេ។ ចំណែកអ្នកបើតាក់ស៊ីនេះ កំពុងត្រូវបានប៉ូលិសឃាត់ខ្លួន និងសាកសួរបន្តទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments