Header Ads

គ្រោងឆ្អឹងទាំង ៥ ដែលគេរកឃើញ ហើយអះអាងថានោះជាគ្រោងឆ្អឹងមនុស្សយក្ស

គ្រោងឆ្អឹងទាំង ៥ ដែលគេរកឃើញ ហើយអះអាងថានោះជាគ្រោងឆ្អឹងមនុស្សយក្ស

១. គ្រោងឆ្អឹងយក្ស រកឃើញនៅទន្លេ Delavan, Wisconsin

យោងតាមរបាយការណ៍របស់ The New York Time នៅថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩១២, គ្រោងឆ្អឹងយក្សចំនួន ១៨ ត្រូវបានគេកប់យ៉ាងជ្រៅក្នុងធ្យូង, ត្រូវបានគេរកឃើញនៅ Lake Delavan, Wisconsin។

២. គ្រោងឆ្អឹងរកឃើញនៅ Bulgaria

Varna គឺជាប្រទេសប៊ុលហ្គារីសម័យទំនើប ដែលធ្លាប់ជាទីក្រុង Odessos របស់ក្រិច, ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយកាលពី ៧០០០ឆ្នាំមុន។ កាលពីខែមករាឆ្នាំ ២០១៥, សំណល់នៃគ្រោងឆ្អឹងយក្សមួយត្រូវបានគេរកឃើញ។

៣. គ្រោងឆ្អឹងម៉ាមីយក្សរកឃើញនៅ ទន្លេ Colorado

ក្នុងឆ្នាំ ១៩០៩, របាយការណ៍ពីអ្នករុករក ដែលជិះក្បូនតាមបណ្តោយដងទន្លេរដ្ឋកូឡូរ៉ាដូ បានបង្ហាញពីផ្លូវរូងក្រោមដីដែលនាំទៅរកផ្លូវក្រោមដី ១ម៉ាយ។ អ្នករុករកម្នាក់ឈ្មោះថា G.E. Kinkaid, បានរកឃើញគ្រោងឆ្អឹងម៉ាមីយក្សមួយ ដែលមានរុំសំពត់បាំងមុខ។ គ្រោងឆ្អឹងនោះមានកំពស់ជិត ៩ ហ្វីត។

៤. ម្រាមដៃយក្សរកឃើញនៅអេហ្ស៊ីប

កាលពីខែមិនា, ឆ្នាំ ២០១២, រូបថតម្រាមដៃយក្សត្រូវបានបង្ហាញជាសាធារណៈ បន្ទាប់ពីរកឃើញនៅអេហ្ស៊ីប។ ម្រាមដៃនោះមានប្រវែង ១៥ អ៊ីង, ដែលមានន័យថាជាពូជមនុស្សយក្ស។

៥. បាតជើងយក្ស

មានរបាយការណ៍ជាច្រើនបានរាយការណ៍អំពីបាតជើងយក្សនៅជុំវិញពិភពលោក។ បាតជើងមួយក្នុងចំណោមជើងយក្សទាំងនោះ ក៏ត្រូវបានរកឃើញនៅ Mpaluzi, South Africa។ ជើងនោះមានប្រវែង ៤ ហ្វីត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments