Header Ads

អស់ស្ទះ !! ផ្ទះមួយ​កន្លែង​នៅ​ប្រទេស​បារាំង ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ត្រូវគេ​ប្រកាស​ដាក់លក់​ក្នុងតម្លៃ​ជាង ៤០០​លាន​ដុល្លារ

ផ្ទះមួយ​កន្លែង​នៅ​ប្រទេស​បារាំង !!! ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ត្រូវគេ​ប្រកាស​ដាក់លក់​ក្នុងតម្លៃ​ជាង ៤០០​លាន​ដុល្លារ​

ផ្ទះ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ត្រូវបាន​គេ​ប្រកាស​ដាក់លក់​ក្នុងតម្លៃ​ខ្ពស់កប់ពពក​រហូតដល់​ទៅ​៤១៩​លាន​ដុល្លារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​​ភូមិគ្រឹះ​ឈ្មោះ​Villa Les Cèdres​ដែលមាន​បន្ទប់​គេង​ចំនួន​១៤​និង​សាងសង់​នៅលើ​ផ្ទៃដី ១៤១.៦៤០ ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ប្រទេស​បារាំង​ភាគខាងត្បូង​នេះ​ត្រូវបាន​សាងសង់​តាំងពី​១៨៧​ឆ្នាំមុន​មកម្ល៉េះ​។​

សូមបញ្ជាក់ថា ភូមិគ្រឹះ​នេះ​ធ្លាប់ជា​កម្មសិទ្ធិ​របស់​ម​ហា​ក្សត្រ ឡេ​អូ​ប៉ូល ទី​២ (Leopold II) នៃ​ប្រទេស​បែលហ្ស៊ិក ដែល​បាន​ទិញ​វា​អម​ជាមួយ​ឆ្នេរសមុទ្រ Saint-Jean-Cap-Ferrat នៅ​ឆ្នាំ​១៩០៤​។​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments