Header Ads

ពិតជាល្អណាស់ !! គន្លឹះងាយៗទាំង ៧ នេះ នឹងជួយដាស់ខួរក្បាលអ្នកឲ្យស្វាងចេសភ្លាមៗ

ដោយគ្រាន់តែអនុវត្តន៍តាមវិធីសាស្ត្រងាយៗខាងក្រោម អ្នកមិនចាំបាច់ទទួលទានកាហ្វេ ឬភេសជ្ជៈពៅកម្លាំង ដើម្បីធ្វើឲ្យខ្លួនឯងស្វាងពីភាពងងុយគេងទៀតឡើយ ៖

១. ខាំចំណិតក្រូចឆ្មារ ៖ រសជាតិជូរនៃក្រូចនឹងធ្វើឲ្យអ្នកស្វាងចេសពីភាពងងុយគេងខ្លាំងបានភ្លាមៗ ហាក់ដូចជាត្រូវបានគេទះមួយកំផ្លៀងចំមុខអ៊ីចឹង។

២. លុបមុខជាមួយនឹងទឹកត្រជាក់ ៖ ប្រសិនបើធ្លាក់ភ្នែកងងុយគេងខ្លាំងទ្រាំលែងបាន ចូរធ្វើការលុបមុខជាមួយនឹងទឹកត្រជាក់។ វិធីល្អមួយទៀត គឺយកកញ្ចប់ទឹកកកមកស្អំលើកញ្ជឹងក។

៣. បង្ហូរទឹកត្រជាក់លើ-កដៃទាំងសងខាង ៖ គន្លឹនេះ គឺមានប្រសិទ្ធភាពដូចគ្នានឹងពេលដែលអ្នកធ្វើការលុបមុខ។

៤. ម៉ាស្សាត្រចៀក ៖ គ្រាន់តែធ្វើការក្ដិចទងត្រចៀកឲ្យខ្លាំងដល់មានអារម្មណ៍ថាស្វាង។

៥. ស្ងាបដោយបង្ខំ ៖ គ្រាន់តែព្យាយាមស្ងាបឲ្យបានពី ៧ ទៅ ១០ ដង អ្នកនឹងមានអារម្មណ៍ថាស្វាងឡើងវិញជាមិនខាន។

៦. ទំពារអ្វីមួយ ៖ អ្នកគួរទំពារអ្វីមួយដែលមានរសជាតិជីអង្កាមខ្លាំង។

៧. បន្តឹងសាច់ដុំ ៖ ចូរធ្វើការអាវ៉ង់ឲ្យបាន ២០ ដង ឬ ព្យាយាមសន្ធឹងពត់ពែនខ្លួនបន្ដឹងសាច់ដុំផ្សេងៗពេញរាងកាយឲ្យខ្លាំងៗសម្រាប់រយៈពេល ៣០វិនាទី។

៨. ប្រើប្រាស់ខ្ទឹមបារាំង ៖ កាត់ខ្ទឹមបារាំងជាចំណិតតូចៗ ហើយគាប ឬកិនវាយកទឹកមកលាយជាមួយនឹងទឹកឃ្មុំ ហើយលាបល្បាយនេះទៅលើដៃទាំងសងខាងរបស់អ្នក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments