Header Ads

ជួយស៊ែរផង !! ផ្អើលអ្នកប៉ោយប៉ែត ករណីចាប់ក្មេងស្រីម្នាក់ រួចសម្លាប់ញាត់ការ៉ុង គួរអោយអាសូរ

មានករណីភ្ញាក់ផ្អើលមួយនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ ដោយសារតែក្មេងស្រីម្នាក់ត្រូវបានគេចាប់ខ្លួនហើយសម្លាប់ចោលញាត់ចូលការ៉ុង គួរអោយអាសូរ។ បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលរស់នៅម្តុំកន្លែងកើតហេតុបានអោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះថា សត់ ឈុនម៉ី ជាសិស្សសាលាពន្លខ្មែរ មានអាយុ១០ឆ្នាំ ដែលមានឪពុកឈ្មោះ សៀង កំសត់ ។

ប្រភពដដែលបានបន្តថា ពេលនេះក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ខណៈពេលដែលជនសង្ស័យក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយកំពុងធ្វើការសួរនាំនៅបញ្ជាការដ្ឋានអវុធហត្ថក្រុងប៉ោយប៉ែត។ ទោះជាយ៉ាងណាគេមិនទាន់ដឹងពីមូលហេតុដែលឈានដល់ការចាប់ក្មេងស្រី​ សំលាប់ញាត់ការ៉ុងនៅឡើយទេ ស្របពេលដែលមហាជននាំគ្នាសន្និដ្ឋានថា សង្ស័យជារឿងគំនុំ៕

ប្រភព៖ Khmernote

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments