Header Ads

គ្រប់ទឹកបាត់ !! ឈើហ៊ុបស្រង់ពីទន្លេយកមកទុកចោលរាប់ឆ្នាំ មិននឹកស្មានថា វាមានតម្លៃថ្លៃយ៉ាងនេះសោះ…

(ប្រទេសចិន) ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​របស់​ចិន បាន​រាយការណ៍​ថា ឈើ​ដ៏​កម្រ​មួយ​ដែលមាន​អាយុកាល ៦០០ ឆ្នាំ ដែល​ត្រូវបាន​រក្សាទុកសម្រាប់​ការប្រើប្រាស់​ក្នុង​គ្រួសារ​រាជវង្ស តែត្រូវបាន​គេ​រកឃើញ​នៅ​ខាងក្រោយ​រោងចក្រ​គ្រឿង​សង្ហា​រឹម​មួយកន្លែង ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​ចិន​។​

ដើមឈើ​មាន​ឈ្មោះថា Phoebe zhennan ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឈើ​ខ្សែស្រឡាយ​មាស ដែល​ត្រូវបាន​គេ​ដាក់​នៅក្នុង​ចំណោម​គំនរឈើតូចៗ​ឥតប្រយោជន៍​ដទៃៗ​ទៀត នៅឯ​នៅ​រោងចក្រ​មួយ ស្ថិតក្នុង​ស្រុក Jiayu ខេត្ត Hubei អស់​រយៈពេល ៥ ឆ្នាំ មកហើយ មុនពេល​វា​ត្រូវ​បានកំណត់​អត្តសញ្ញាណ។​ ​កាសែត Chutian Golden News បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បច្ចុប្បន្ន​វា​មានតម្លៃ ២០ លាន​យន់ (ប្រហែល ៣ លាន​ដុល្លារ​អាមេរិក​) ប៉ុន្តែ ជាជាង​ការទទួលបាន​សាច់ប្រាក់ ម្ចាស់​នៃ​ឈើ​នេះ​បានសម្រេច​ចិត្ត​បរិច្ចាគ​វា​ទៅឱ្យ​សារមន្ទីរ​មួយ។​ ​លោក Lei Jun ម្ចាស់​រោងចក្រ​នោះ បាន​ប្រាប់​អ្នកកាសែត​ថា ឈើ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទន្លេ កាលពី​ខែធ្នូ ឆ្នាំ ២០១២៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments