Header Ads

សូមចូលរួមរំលែកទុក្ខផង !! ក្រុមកំប្លែងនាយក្រឹម ធ្លាប់សម្តែងជាមួយនឹងលោកតា វីតាមីនសេ ចូលរួមពិធីបុណ្យសពស្រែកទ្រហ៊ោយំ ទាំងសោកស្តាយ និងអាលោះអាល័យ

មរណភាពរបស់តារាកំប្លែងជើងចាស់ លោកតា វីតាមីនសេ បានធ្វើឲ្យមហាជន និងសិល្បករសិល្បការិនីទូទាំងប្រទេសមានក្តីរន្ធត់ និងសោកស្តាយ ចំពោះការបាត់បង់វីរៈសិល្បករកំប្លែង និងបុរាណរូបនេះ។ យ៉ាងណាមិញនៅថ្ងៃនេះក្រុមតារាកំប្លែងនាយក្រឹម ដែលមានយាយអឿន នាយក្រឹម នាយចយ និងសមាជិកក្រុមផ្សេងទៀត ដែលជាក្រុមសម្តែងក្នុងកម្មវិធី “សំណើចចុងសប្តាហ៍” បាននាំគ្នាចូលរួមរំលែកទុក្ខរបស់លោកតាវីតាមីនសេ។ ជាពិសេសនៅពេលដែលក្រុមការងារ និងតារាកំប្លែងកំពុង អុជធូបសុំខមាលទោស និងឧទិ្ទសកុសលសូមអោយវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភពនោះ តារាកំប្លែងម្នាក់ៗបានសម្រក់ទឹកភ្នែក នឹកអាលោះអាល័យ លោកតា វីតាមីនសេ យ៉ាងខ្លាំង ក៏ព្រោះតែនឹករលឹកនូវកាយវិការរស់រវើក និងភាពស្និទ្ធស្នាល ដែលធ្លាប់តែសម្តែងរួមគ្នា៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments