Header Ads

បុរសម្នាក់កំពុងលង់ទឹក កូនដំរីចិត្តធម៌មួយក្បាលប្រថុយជីវិតជួយសង្គ្រោះ

បុរសម្នាក់កំពុងលង់ទឹក កូនដំរីចិត្តធម៌មួយក្បាលប្រថុយជីវិតជួយសង្គ្រោះ

វីដេអូមួយដែលបង្ហាញពីកូនសត្វដំរីមួយក្បាលបានជួយសង្គ្រោះបុរសម្នាក់បានធ្វើអោយអ្នកលេងបណ្តាញអ៊ីនធើណេតមានការចាប់អារម្មណ៏យ៉ាងខ្លាំងដោយមិនដឹងស្មានថាវាជាសត្វសោះតែចេះជួយយកអាសារដែរ។ សត្វដំរីញីមួយក្បាលនេះគឺមានឈ្មោះ Kham Lha ដែលវាជាសត្វដំរីក្មេងបំផុត។

ហើយវាគឺជាសត្វដំរីមួយក្បាលក្នុងចំណោមសត្វដំរីចំនួន 19 ក្បាលផ្សេងទៀតនៅឧទ្យានជាតិរបស់ប្រទេសថៃ។ វាត្រូវបានគេបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ដើម្បីអាចអោយភ្ញៀវទេសចរណ៏អាចជិះខ្នងរបស់វាបានដោយពុំមានគ្រោះថ្នាក់ ហើយវាក៏មានទំនាក់ទំនងជាមួយនឹងបុរសដែលជាបុគ្គលិកដែលធ្វើការនៅក្នុងឧទ្យានម្នាក់ដែលមានឈ្មោះ Darrick រហូតបានក្លាយជាមិត្តភក្តនិងគ្នាទៀតផង។

ដើម្បីពិសោធន៏ពីការយល់ចិត្តនិងចំណងមិត្តភាពនោះ លោក Darrick បានចុះទៅទឹកស្ទឹងហើយធ្វើពុតជាលង់ទឹក ។ អ្វីដែលមិននឹកស្មានដល់នោះ នៅពេលឃើញបុរសដែលជាមិត្តភក្តរបស់វាលង់ទឹកភ្លាម វាក៏ចុះឆ្លេឆ្លា មកស្រង់ភ្លាមដោយឆ្លងកាត់ទឹកហូរដោយមិនខ្លាចគ្រោះថ្នាក់ដល់ខ្លួនឯងឡើយ។

តាមប្រភពវីដេអូបានបង្ហាញថានៅពេលដែលសត្វដំរីរត់កាត់ទឹកស្ទឹងនោះវាបានតក់ត្រហល់យ៉ាងខ្លាំងដោយធ្វើយ៉ាងណាអោយតែដើរទៅដល់បុរសខាងលើនេះ តាមដែលអាចធ្វើទៅបាន ហើយនៅពេលដើរទៅដល់ច្រាំងហើយនោះវាបានត្រកងបុរសដែលជាមិត្តភក្តកុំអោយទឹកហូរគួចយកទៅទៀត។

យ៉ាងណាមិញជុំវិញវីដេអូនេះបានធ្វើអោយអ្នកទស្សនាទប់ទឹកភ្នែកមិនបាន ដោយអ្នកខ្លះបានបញ្ចេញយោបល់ថា «ពិតជាអស្ចារ្យមែន! ទឹកភ្នែកហូរចុះតាមថ្ពាល់របស់ខ្ញុំហើយ» ហើយអ្នកឯទៀតនិយាយស្រដៀងគ្នានេះដែរថា «ឳព្រះអើយ ! សត្វដំរីមួយក្បាលនេះធ្វើអោយទឹកភ្នែកខ្ញុំស្រក់ដោយមិនដឹងខ្លួនហើយ។ តើសត្វដំរីមួយក្បាលនេះបានអោយស្មៅបុរសនោះញ៉ាំទេ ព្រោះវាហាក់បីដូចជាស្និទ្ធស្នាលដូចជាសត្វដំរីដូចគ្នាអញ្ចឹងដែរ»៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments