Header Ads

ឪពុកតិរច្ឋាន!! វាយកូនស្រីឡើងបាក់ដៃ របួសពេញខ្លួនហើយ ថែមទាំងចងអូសពីក្រោយម៉ូតូទៀត (មានវីដេអូ)

ចិន៖ កន្លងទៅនេះ អំពើហិង្សាមួយដែលឪពុកបានវាយធ្វើបាបទៅលើកូនស្រី និងធ្វើអោយនាងស្ទើរបាត់បង់ជីវិត ឃើញវីដេអូហើយរន្ធត់ចិត្ត និងបានធ្វើអោយគ្រប់គ្នាខឹងសម្បារយ៉ាងខ្លាំងជាមួយឪពុកចិត្តជាសត្វធាតុរូបនេះ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Da Hua Yao ខេត្ត Guangxi ភាគនិរតីនៃប្រទេសចិន ដោយមានក្មេងស្រីដ៏គួរឲ្យអាណិតមួយរូប ត្រូវបានឪពុករបស់នាងវាយធ្វើបាបយ៉ាងឃោរឃៅ ហើយថែមទាំងចងពីក្រោយម៉ូតូ អូសតាមផ្លូវថែមទៀតផង។

បើតាមផ្សាយរបស់សារពត៌មាន Daily Mail បានអោយដឹងថា៖ នៅក្នុងវីដេអូដែលមានរយៈពេល៣នាទី គេឃើញលោក Wei ជាឪពុកបានយកគល់ឈើទៅវាយគូទ ខ្នង និងក្បាល កូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ១០ឆ្នាំ ហើយគេក៏បានឮក្មេងស្រីនោះ ស្រែកយំ ដោយក្តីឈឺចាប់និងភ័យខ្លាចយ៉ាងខ្លាំង។

សារពត៌មានដដែលបានបន្តទៀតថា បន្ទាប់មកឪពុកព្រៃផ្សៃ ក៏បានចងជើងកូនស្រីរបស់ខ្លួនជាមួយម៉ូតូកង់បី រួចក៏បានជិះអូសជើងនាងផ្ងារពោះ ទៅលើផ្លូវដែលក្រាលដោយដុំថ្ម និងគ្រួស។ គួរបញ្ជាក់ផងដែរ ន្ត្រីប៉ូលិសក្រុង Da Hua បានបើកការស៊ើបអង្កេតភ្លាមៗបន្ទាប់ពីទទួលបានវីដេអូនេះ នៅវេលាម៉ោងប្រមាណ ០៣:៥០ នាទីរសៀលថ្ងៃកើតហេតុ។ យោងទៅតាមកំណត់ត្រារបស់ប៉ូលិសបានបង្ហាញថា ប៉ូលិសបានរកឃើញលោក Wei និងកូនស្រី នៅផ្សារមួយបន្ទាប់ពីបានទទួលវីដេអូត្រឹម២០នាទីប៉ុណ្ណោះ។

បន្ទាប់ពីបានរកឃើញជនដៃដល់ និងក្មេងស្រីរងគ្រោះរួច គេក៏បានប្រទះឃើញ ក្មេងស្រីនោះ ពោរពេញទៅដោយស្នាមជាំ និងឆ្កូតជាច្រើនកន្លែង ជាពិសេសនៅលើស្មា និងខ្នង ហើយក៏ត្រូវបានគេបញ្ជូនទៅស្កេនខួរក្បាល និងព្យាបាលផ្លូវចិត្តផងដែរ។ ឪពុករូបនោះក៏បានសារភាពថា មូលហេតុដែលលោកវាយកូនដូចនេះក៏ព្រោះតែនាងមិនព្រមទៅសាលារៀន៕

តើអ្នកយល់យ៉ាងណាដោយគ្រាន់តែកូនស្រីមិនទៅសាលា ប្រើអំពើហិង្សាលើកូនស្ទើរតែស្លាប់?

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments