Header Ads

អស់បារម្ភហើយ !! ចង់បកមុនក្បាលខ្មៅ ក្បាល​ ស អោយអស់ ត្រូវធ្វើតាមរូបមន្តនេះ ធានាអស់១០០ភាគរយ

អោយតែនិយាយមកដល់រឿងមុនក្បាលខ្មៅ ក្បាល ស គឺធុញទ្រាន់មែនទែន ព្រោះថាបញ្ហារបស់វាមិនធំទេ តែពិបាកយកចេញដល់ហើយមែនទេ មិត្តអ្នកអានទាំងឡាយ?

ប៉ុន្មានម៉ោងមុននេះយើងបានរកឃើញវិធីបកមុនក្បាលខ្មៅ ក្បាល ស ចេញពីតំបន់ដែលនិយមកើត គឺច្រមុះ ចង្កា ជាដើមនេះ ហើយវាមានប្រសិទ្ធិភាពខ្ពស់បំផុត បើមិនសាកនឹងស្តាយក្រោយមិនខានឡើយ។

យើងបានលើកយក ៣តំណាក់កាលសម្រាប់លោកអ្នកអនុវត្តឆាប់ជាដាច់

កុំរង់ចាំយូរតោះចាប់ផ្តើមទាំងអស់គ្នា!

តំណាក់កាលទី១

គ្រឿងផ្សំដែលត្រូវការគឺ ស៊ុតមាន់ ផ្នែក ពណ៌ ស និង ក្រដាសជូតមាត់ទន់

វិធីធ្វើៈ

យកស៊ុតមួយគ្រាប់មកបំបែក ហើយយកតែផ្នែកពណ៌ ស ប៉ុណ្ណោះ បន្ទាប់មកដួសស៊ុតស ២ស្លាបព្រាដាក់ចូលក្នុងកូនចានមួយ បន្ទាប់មកទៀត យកក្រដាសទន់ មកជ្រលក់ត្រាំងក្នុងស៊ុតពណ៌ ស អោយជោគទឹក រួចយកមកបិតនៅត្រង់បរិវេណដែលមានមុនក្បាលខ្មៅ និង ក្បាល ស រហូតដល់ស្ងួត។

បន្ទាប់ពីស្ងួតហើយ ចាប់បកចេញដោយបកពីក្រោមឡើងលើ មានន័យថា បកបញ្ច្រាសឡើង គ្រាន់តែបកចេញភ្លាមអ្នកនឹងឃើញមានកូនមុនក្បាលខ្មៅ និង ក្បាល ស តូចៗជាច្រើនដោយមកតាមក្រដាសនោះ។

តំណាក់កាលទី២

គ្រឿងផ្សំដែលលោកអ្នកត្រូវការគឺ ប្រេងអូលីវ និង អំបិល

បន្ទាប់ពីលោកអ្នកធ្វើតំណាក់កាលទី១រួច ចាំបាច់ណាស់ដែលអ្នកត្រូវបន្តតំណាក់កាលទី២ បន្តទៀត ដែលវាងាយស្រួលក្នុងការអនុវត្តណាស់ ។

អ្វីដែលលោកអ្នកត្រូវធ្វើ គឺយកកូនចានមួយ ចាក់អំបិលចូល១ស្លាបព្រាបាយ បន្ទាប់មកចាក់ប្រេងអូលីវ ១ស្លាបព្រាបាយចូល ធ្វើយ៉ាងណាអោយល្បាយខាប់ល្មម មិនរាវពេក និង មិនគោកពេក ។ បន្ទាប់មកទៀតយកល្បាយនេះ​មកលាបត្រដុសម៉ាស្សានៅត្រង់បរិវេណដែលមានមុន ម៉ាស្សាប្រហែល១០នាទី រួចលាងចេញដោយទឹកក្តៅឧណ្ណៗជាការស្រេច។

តំណាក់កាលទី ៣

បន្ទាប់ពីអនុវត្តតំណាក់កាលទី ២ រួច លោកអ្នកត្រូវអនុវត្តតំណាក់កាលទី៣វិញម្តង

គ្រឿងផ្សំដែលត្រូវការគឺ ថ្នាំដុសធ្មេញ និងម្សៅប៊ែកឃីងសូដា

យកថ្នាំដុសធ្មេញ ច្របាច់ដាក់លើច្រាសដុសធ្មេញ រួចរោយម្សៅប៊ែកឃីងសូដាបន្តិចពីលើ បន្ទាប់មកយកមកដុសលើតំបន់ដែលមានបញ្ហា ដុសប្រហែលជា ៣នាទី រួចលាងចេញជាការស្រេច។

សូមអនុវត្តអោយបានជាប់ជាប្រចាំ ឬ ១សប្តាហ៍៣ ទៅ ៤ ដង រហូតដល់អស់មុនក្បាលខ្មៅ និង ក្បាល ស។

ប្រសិនបើលោកអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់អនុវត្តទាំងបី តំណាក់កាល លោកអ្នកក៏អាចជ្រើសរើសយកវិធីសាស្ត្រ ណាមួយក្នុងចំណោមវិធីទាំង៣មកអនុវត្តក៏បាន។

សូមអរគុណ ក្នុងការចុចអានបានចប់ ពិសេសបានចុចស៊ែរចែករំលែកទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារ សូមអរគុណ សូមទទួលបានជោគជ័យ។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments