Header Ads

ពេលនេះលាតត្រដាងកាន់តែច្បាស់ហើយ !! អាថ៌កំបាំង “មនុស្សទឹកកក”ដែលមិនសូវមានអ្នកដឹង!

ពេលនេះលាតត្រដាងកាន់តែច្បាស់ហើយ !! អាថ៌កំបាំង “មនុស្សទឹកកក”ដែលមិនសូវមានអ្នកដឹង!

ពួកអេស្គីម៉ូត្រូវបានគេហៅថា “មនុស្សទឹកកក” ។​ តែមិនសូវមានមនុស្សច្រើនចាប់អារម្មណ៍ពីពួកគេទេ ដោយសារចំនួនពួកគេមានតិចហើយរស់នៅដាច់ស្រយាលពីពិភពមនុស្ស។ បច្ចុប្បន្នមានពួកអេស្គីម៉ូប្រមាណ 80,000 នៅលើពិភពលោក ហើយវត្តមានរបស់ពួកគេបានរីកសាយកាត់ តំបន់ Greenland និងភាគខាងជើងនៃទ្វីបអាមេរិចខាងជើង។ មួយភាគតូចកំពុងរស់នៅស៊ីបេរីភាគខាងកើត។

ទីលំនៅរបស់ពួកគេត្រូវបានគេស្គាល់ថា igloo ដែលជាជំរកសង់ពីដុំទឹកកក និងមានច្រកមួយសម្រាប់ចេញចូល។ តែតាមពិត igloo គ្រាន់តែជាជម្រកបណ្ដោះអាសន្នក្នុងរដូវរងារតែប៉ុណ្ណោះដោយពួកគេត្រូវការវាក្នុងដំណើរស្វែងរកអាហាររបស់ពួកគេដោយ វត្ថុធាតុដើមក្នុងការសាងសង់ងាយស្រួលរក។

ជម្រកអចិន្ដ្រៃយ៍របស់ពួកអេស្គីម៉ូមានសណ្ឋានស្រដៀងនឹង igloo ដែរ គ្រាន់តែវាត្រូវបានសង់ពី ឈើ ស្បែកសត្វ​(ប្រក់ជាដំបូលដើម្បីរក្សាភាពកក់ក្ដៅ) និងឆ្អឹងត្រីបាឡែន។សម្លៀកបំពាក់ពួកគេធ្វើពី ស្បែកសត្វ និងរោមសត្វដូចជា ពពួកភេជាដើម ហើយដោយសារជុំវិញពួកគេសុទ្ធតែទឹកកក ទាំងស្រីទាំងប្រុសស្លៀកសម្លៀកបំពាក់ស្រដៀងគ្នា ដើម្បីការពារភាពរងារ។នៅរដូវត្រជាក់ ពួកគេមិនអាចចេញពីជម្រកបានយូរឡើយ ហើយជួនកាលពួកគេត្រូវសម្ងំនៅក្នុងផ្ទះ ដល់ទៅ ៣-៤ថ្ងៃជាប់ៗគ្នាក៏មាន។

អាហាររបស់ពួកគេស្ទើរតែរាល់ថ្ងៃ គឺគ្មានអ្វីក្រៅតែពីសត្វនៅជុំវិញពួកគេ និងក្នុងសមុទ្រដូចជា​ត្រី ប្រឹស (caribou) និងពពួកភេ (walrus, seal) ជាដើម។អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា បើទោះជាពួកគេបរិភោគសាច់ស្ទើរតែរាល់ពេល ក៏ពួកគេស្ថិតក្នុងចំណោមក្រុមមនុស្សដែលមានសុខភាពល្អបំផុត។ពួកអេស្គីម៉ូត្រូវបានគេដឹងថា មានរបៀបរស់នៅជាក្រុមមានសណ្ដាប់ធ្នាប់ ដោយពួកគេគោរពវប្បធម៌ មេដឹកនាំក្រុម និង​​​​​​​​​​​​​​​​​​​​ឱ្យតម្លៃស្រ្ដី៕

ខាងក្រោមជារូបភាពគួរឱ្យចាប់អារម្មណ៍របស់ពួកមនុស្សទឹកកក៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments