Header Ads

បន្ទាប់​ពីបង្កាត់ភ្លើង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​នឹង​គ្នា​នៅ​តៃវ៉ាន់ !! យុវជន​ហុងកុង​សម្លាប់​ញាត់​សព​មិត្តស្រី​ចូល​វ៉ា​លី​ស រួច​អូស​​ដើរ​ធ្វើ​ពុំ​ដឹង

សាហាវណាស់!!! យុវជន​ហុងកុង​សម្លាប់​ញាត់​សព​មិត្តស្រី​ចូល​វ៉ា​លី​ស រួច​អូស​​ដើរ​ធ្វើ​ពុំ​ដឹង បន្ទាប់​បង្កាត់ភ្លើង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​នឹង​គ្នា​នៅ​តៃវ៉ាន់

ប្រទេសចិន៖Chan Tung-kai ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា “Big Mile” ត្រូវបាន​ចាប់ឃុំខ្លួន​នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​១៣ ខែមីនា នេះ​បើ​យោងតាម The Standard ។​សាកសព​មិត្តស្រី​របស់​យុវជន​ជា​ឃាតករ​រូបនេះ ដែលមាន​ឈ្មោះថា Poon Hiu-wing ត្រូវបាន​ប៉ូលីស​តៃវ៉ាន់​រកឃើញ នៅវេលា​ម៉ោង ៩ និង ៤០ នាទី យប់​ថ្ងៃកើតហេតុ​ខាងលើ ។​

ប៉ូលីស​ត្រូវ​បានដឹងថា គូស្នេហ៍​វ័យក្មេង​នេះ បានធ្វើ​ដំណើរ​ទៅកាន់​តៃវ៉ាន់ សម្រាប់​ដំណើរ​កំសាន្ត​សាង​ស្នេហ៍​ដ៏​រ៉ូ​ម៉​ង់​ទិច កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ និង​ចុះឈ្មោះ​ចូល​ស្នាក់នៅ​សណ្ឋាគារ Purple Garden ។ ទោះយ៉ាងណា Chan សារភាពថា រូបគេ​បានសម្លាប់ Poon និង​ដាក់​សាកសព​របស់​នាង​ចូលក្នុង​វ៉ា​លី​ស និង​វាលស្មៅ​ខាងក្រៅ​ស្ថានីយ៍​រថភ្លើង Zhuwei នៅក្នុង​ទីក្រុង New Taipei ។​

ឪពុក​របស់ Poon បាន​ស្វែងរក​ជំនួយ​ពី​អាជ្ញាធរ បន្ទាប់ពី​កើតមាន​ការសង្ស័យ​កាន់តែខ្លាំង​ចំពោះ Chan ដែល​បាន​ប្រាប់​គាត់​ថា ពួកគេ​ទាំង​ពីរបាន​បែកបាក់​គ្នា​រួចហើយ និង​ថា រូបគេ​ពុំ​ដឹងថា​នឹង​ស្ថិត​នៅទីណា​នោះទេ ។​ប៉ូលីស​ហុងកុង​បាន​ទាក់ទង​នឹង​ប៉ូលីស​នៅ​តៃវ៉ាន់ និង​សហការ​ឲ្យ​បើក​ការស៊ើបអង្កេត​ចំពោះ​ករណីនេះ ។​ប៉ូលីស​តៃវ៉ាន់ បាន​រកឃើញ Chan បាន​ចាក​ចេញពី​សណ្ឋាគារ តាមរយៈ​វីដេអូ​កាមេរ៉ា​ឃ្លាំមើល ដោយ​អូស​វ៉ា​លី​ស​ពណ៌​ស៊ី​ជម្ពូរ​ធំ​មួយ ក្នុង​សកម្មភាព​គួរ​ឲ្យ​សង្ស័យ ។​

Poon ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា “Amer” បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​៖ «​គាត់​និយាយថា ខ្ញុំ​គឺជា​មិត្តស្រី​ដំបូង និង​ក៏​ជាម​នុស្ស​ចុងក្រោយបង្អស់​របស់គាត់​» ។​ទន្ទឹម​នោះ​ផងដែរ ប៉ូលីស​តៃវ៉ាន់​បាន​និយាយថា តាមរយៈ​ការធ្វើ​កោសល​វិ​ច្ច័​យ​សាកសព​របស់​នាង នោះ​ពួកគេ​បាន​សន្ម​ត់​ថា នាង​ត្រូវបាន​គេ​ច្របាច់​.​ក​សម្លាប់​តែម្តង​, នេះ​បើ​យោងតាម The Taipei Times ។​ប៉ូលីស​ហុងកុង ក៏បាន​ឈានដល់​ការចរចា ដើម្បី​បញ្ជូន Chan ទៅកាន់​តៃ​វាន់ ។ ទោះយ៉ាងណា ដំណើរការ​នេះ ត្រូវបាន​រំពឹងថា ត្រូវការ​ចំណាយពេល​ខ្លះ ព្រោះ​អង្គភាព​ទាំងពីរ ពុំមាន​កិច្ចព្រមព្រៀង​ផ្នែក​បត្យាប័ន ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments