Header Ads

ក្រុមជួយសង្គ្រោះ រំភើបស្ទើរស្រក់ទឹកភ្នែក ពេលឃើញកែវភ្នែករបស់កូនដំរីដែលពួកគាត់កំពុងជួយ…

ក្រុមជួយសង្គ្រោះ រំភើបស្ទើរស្រក់ទឹកភ្នែក ពេលឃើញកែវភ្នែករបស់កូនដំរីដែលពួកគាត់កំពុងជួយ…

កូនសត្វដំរីមួយក្បាលបានជាប់គាំងនៅក្នុងស្រះទឹកដែលវារង់ចាំតែសេចក្តីស្លាប់ក៏ប៉ុន្តែវាត្រូវបានគេជួយសង្គ្រោះទាន់ពេលដោយវាបានជួបជុំជាមួយនឹងមេរបស់វាវិញ ហើយអាកប្បកិរិយារបស់វាបានធ្វើអោយក្រុមអ្នកជួយសង្គ្រោះរំភើបស្ទើរស្រក់ភ្នែក ដែលវាប្រហែលជាចង់និយាយពាក្យថាអរគុណមិនអាចនិយាយបានដោយសារតែវាជាសត្វ។

នៅពេលដែលអ្នកអភិរក្សឧទ្យានជាតិនៅឧទ្យានជាតិអាមូហ្ស៊ីលីនៅប្រទេសកេនយ៉ាបានបើកឡានតាមវាលរហោស្ថាន ពួកគេបានឮសម្លែងស្រែករបស់សត្វដំរី។ បន្ទាប់ពីពួកគាត់បានធ្វើដំណើរទៅតាមសម្លេងដែលលឺនោះស្រាប់តែបានឃើញកូនដំរីមួយក្បាលកំពុងជាប់ក្នុងស្រះទឹកដោយពុំអាចឡើងមកលើគោកវិញបាន ទោះបីជាវាប្រឹងប្រែងដោយខ្លួនឯងយ៉ាងណាក្តី។

មិនបង្អង់យូរពួកគាត់បាននាំគ្នាជួយស្រង់កូនដំរីនោះតែម្តងដោយដៃទទេរបស់ពួកគាត់។ ពួកគាត់ប្រាំនាក់ជាអ្នកជួយសង្គ្រោះហើយចំណែកពីរនាក់ផ្សេងទៀតបានឈរយាមមើលក្រែងមេរបស់វាមកដល់ហើយបង្ករគ្រោះថ្នាក់ដល់ពួកគាត់។ ជាសំណាងល្អដោយសារតែកូនដំរីនោះហាក់ដូចជាស្លូតទើបពួកគាត់អាចចាប់ទាញជើងនឹងលើកវាឡើងមកខាងលើបានដោយជោគជ័យ។

គ្មាននរណាម្នាក់ដឹងថាថាកូនដំរីនេះបានជាប់ក្នុងទឹកនោះយូរប៉ុនណាទេ តែវាហាក់បីដូចជានៅមានកម្លាំងល្អ ហើយក្រុមជួយសង្គ្រោះបានយកវាដាក់ក្នុងរថយន្តដើម្បីដើរស្វែងរកមេរបស់វា។ក្រុមជួយសង្គ្រោះបាននិយាយថា សំណាងល្អណាស់ដែលមេដំរីត្រូវបានពួកគាត់ប្រទះឃើញនៅចម្ងាយតិចជាង 1 គីឡូម៉ែត្រ។នៅពេលមេវាឃើញរថយន្តភ្លាមនោះវាបានរត់តម្រង់មករកកូនវាភ្លាម។ម្តាយរបស់សត្វដំរីនោះវាហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលបានឃើញកូនរបស់វាមានសុវត្ថិភាព ហើយក្រុមជួយសង្គ្រោះបានព្រលែងអោយពួកវាជួបជុំគ្នារស់នៅតាមបែបធម្មជាតិដូចមុនវិញ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments