ញាក់សាច់ !! ចិញ្ចៀនគូស្នេហ៍ម៉ូតថ្មី ដាំចូលទៅក្នុងម្រាមដៃតែម្តង

ញាក់សាច់ !! ចិញ្ចៀនគូស្នេហ៍ម៉ូតថ្មី ដាំចូលទៅក្នុងម្រាមដៃតែម្តង


អ្នកប្រហែលជាភ្ញាក់ផ្អើលណាស់មែនទេ នៅពេលដែលឃើញចិញ្ចៀនម៉ូដថ្មីនេះ? ថ្មីៗនេះមានការផ្ទុះឡើងយ៉ាងកក្រើក នៅលើបណ្តាញសង្គម IG។គេឃើញមានមនុស្សជាច្រើន បានបង្ហាញនូវម្រាមដៃដែលមានដាំពេជ្រ ដែលមើលទៅទំនងដូចជាឈឺខ្លាំងណាស់ហើយ។ ការដាំពេជ្រចូលទៅក្នុងម្រាមដៃនោះ ត្រូវបានគេនិយាយវាគឺជា ការពាក់ចិញ្ចៀនបញ្ចាំចិត្តម៉ូដថ្មី សម្រាប់គូស្នេហ៍។


ការពាក់ចិញ្ចៀនវង់ ប្រហែលជាហួសសម័យហើយ សម្រាប់គូស្នេហ៍មួយចំនួន។ ប៉ុន្តែការពិតទៅ ការដាំពេជ្រ រឺត្បូងចូលទៅក្នុងម្រាមនេះ មិនមែនសម្រាប់តែគូស្នេហ៍ទេ គេឃើញអ្នកលីវជាច្រើននាក់ក៏មានដាំពេជ្របែបនេះដែរ។ DeBerry ជាមនុស្សម្នាក់ដែលបានដាំពេជ្រចូលទៅក្នុងម្រាមដៃ បានលើកឡើងថា ការពិតទៅវាគ្មានការឈឺចាប់ដូចជាអ្នកបានឃើញទេ ហើយការដាំពេជ្រចូលទៅក្នុងម្រាមនេះ វាធ្វើលឿនខ្លាំងណាស់ ត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។


ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Joshua Zeichner ជានាយកខាងផ្នែកស្រាវជ្រាវគ្រឿងសំអាង និងព្យាបាលស្បែក នៅឯមន្ទីរពេទ្យ Mount Sinai នៅក្នុងទីក្រុងញ៉ូវយ៉ក់ បានដាស់តឿន ដល់អ្នកដែលដាំពេជ្រចូលទៅក្នុងម្រាមដៃ អោយមានការប្រុងប្រយ័ត្ន ក្រែងច្រលំយកម្រាមដៃដាលតុ រឺទ្វារ ព្រោះវាអាចបង្កអោយមានគ្រោះថ្នាក់។


លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា លោហៈធាតុមួយចំនួនដែលជានីកែល អាចបង្កអោយមានជាប្រតិកម្មបាន។ តើអ្នកគិតយ៉ាងណាដែរសម្រាប់ចិញ្ចៀនម៉ូតថ្មីនេះ? ចង់សាកល្បងទេ?


Post a Comment