Header Ads

ពិតជាអស្ចារ្យណាស់ !! ឳពុកកូនពីរនាក់បង្កើតបានមនុស្សយន្តពីរគ្រឿងពីសំណល់អេតចាយ

ពិតជាអស្ចារ្យណាស់ !! ឳពុកកូនពីរនាក់បង្កើតបានមនុស្សយន្តពីរគ្រឿងពីសំណល់អេតចាយ

ការប្រើប្រាស់សំរាមហើយនិងគំទេចគំទីដែលឥតបានគេឬក៏លេងប្រើប្រាស់ទៅហើយនោះអោយក្លាយជារបស់ដែលមានប្រយោជន៏វាពិតជាល្អណាស់ ដោយអាចជួយសន្សំសំចៃថវិកាហើយនិងជួយដល់បរិស្ថានបាន។ ទោះជាយ៉ាងណាការដែលកែច្នៃដើម្បីអោយក្លាយជារបស់ដ៏អស្ចារ្យនិងធំសម្បើមបែបនេះ មនុស្សរាល់គ្នាមិនប្រាកដថាធ្វើបានទាំងអស់គ្នាឡើយ។

និយាយដល់ពីរនាក់ឳពុកកូននេះវិញពួកគាត់ជាអ្នករស់នៅភាគអាគ្នេយ៍ នៃប្រទេសចិន ហើយបានចំណាយពេលវេលារាប់ឆ្នាំឯណោះដើម្បីបង្កើតបានជាមនុស្សយន្តយក្ស ដែលគ្រាន់តែឃើញមិនសរសើរមិនបាន។តាមពិតអ្វីដែលអ្នកបានឃើញនេះវាគឺកែច្នៃឡើងពីសំណល់អេតចាយរបស់រថយន្តចាស់ៗនោះទេ។

លោក យូ ហ្ស៊ីលលីន ហើយនិងកូនប្រុសរបស់គាត់ឈ្មោះ​ យូ យីងយុន បានចាប់ផ្តើមមានគំនិតបង្កើតមនុស្សយន្តសំរាមនេះបន្ទាប់ពីបានឃើញវានៅក្នុងខ្សែរភាពយន្ត ហើយក៏មិនដែលស្រមៃនោះទេថាពួកគាត់អាចធ្វើវាបាន តែលទ្ធផលដែលទទួលពិតជានឹកស្មានមិនដល់សោះព្រោះពួកគាត់គឺជាអ្នកកសិករនោះទេ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments