Header Ads

ចប់បាត់ !! ស្រលាញ់គ្នា ៦ឆ្នាំ ដល់ថ្ងៃចូលរោងការ កូនកំលោះរត់បាត់ស្រមោល ព្រោះមូលហេតុចុកឈាមមួយ….

ស្រលាញ់គ្នា ៦ឆ្នាំ !!! ដល់ថ្ងៃចូលរោងការ កូនកំលោះរត់បាត់ស្រមោល ព្រោះមូលហេតុចុកឈាមមួយ….អាពាហ៍ពិពាហ៍​​ជនជាតិ​ថៃ​មួយ​គូ ​ប្រែ​ជា​ស្ងាត់​​ឈឹង បន្ទាប់​ពី​កូន​កំលោះ​រត់​ចោល​រោងការ ​ក្រោម​ហេតុ​ផល​មិន​អាច​រក​ប្រាក់​ថ្លៃ​បង្គាប់​បាន​គ្រប់​គ្រាន់​តាម​សន្យា ​រហូត​ត្រូវ​គ្រួសារ​កូន​ក្រមុំ​ប្ដឹង​តាម​ចាប់​កូន​កំលោះ។ កាល​ពី​ថ្ងៃ​អាទិត្យ​អនាគត​កូន​កំលោះ​លោក Boonyang Sawatdee អាយុ ២៦​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​ស្រះកែវ ទៅកាន់​កន្លែង​រៀប​ចំ​ពិធី​ខាង​ស្រី​នាង Arunee ​អាយុ ២៤​ឆ្នាំ នៅ​ខេត្ត​ប្រាចិន​ប៊ូរី ដែល​ធ្វើ​ដំណើរ​តែ ៤៥​នាទី​ប៉ុណ្ណោះ។ យោង​ទៅ​តាម​គ្រួសារ​​ខាង​ស្រី កូន​កំលោះ​លោក

Boonyang រំពឹង​ថា​មក​ដល់​ដល់​ផ្ទះ​ខាង​ស្រី​​នៅ​ម៉ោង ៦​ព្រឹក​​ប៉ុន្តែ​ដល់​ម៉ោង​កំណត់ ​កូន​កំលោះ​បាន​សុំ​ពន្យារពេល​ដល់​ម៉ោង ៩​ព្រឹក ដោយ​ប្រាប់​ថា​កំពុង​នៅ​តាម​ផ្លូវ។ ដល់​ម៉ោង ៩​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​មក​ទៀត ​ហើយ​​ក៏​គ្មាន​ដំណឹង​ពាក់ព័ន្ធ​នឹង​កូន​កំលោះ កូន​ក្រមុំ​ក៏​បាន​ទូរសព្ទ​ទៅ​តែ​មិន​អាច​ទាក់ទង​បាន។ គ្រួសារ​កូន​ក្រមុំ​​​ក៏​បាន​ជិះ​រថយន្ត​​ទៅ​ដល់​ផ្ទះ​កូន​កំលោះ​នៅ​ស្រះកែវ តែ​ពុំ​ឃើញ​អ្នក​ណា​ម្នាក់​ឡើយ គឺ​ពួក​គេ​ចាក​ចេញ​ពី​ផ្ទះ​ទាំង​អស់​គ្នា។ បន្ទាប់​មក​គ្រួសារ​ខាង​

ទើប​ដឹង​ថា គ្រួសារ​លោក Boonyang ប្រហែល​ជា​មិន​មាន​ប្រាក់​ថ្លៃ​បង្គាប់​តាម​ពាក្យ​សន្យា​ចំនួន ៦​ពាន់​ដុល្លារ និង​មាស​ទម្ងន់ ៥បាត។ គ្រួសារ​ខាង​ស្រី​អះអាង​ថា ​ខ្លួន​បាន​រៀប​ចំពិធី​ចំណាយ​ជាង ៣​ពាន់​ដុល្លារ ដូច្នេះ​ពួក​គេ​បាន​ជួល​មេធាវី​ដើម្បី​ប្ដឹង​កូន​​កំលោះ​​ទារ​សង​ជំងឺចិត្ត។ចំណែក​កូន​ក្រមុំ ​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្រែក​យំ​ស្ទើរ​សន្លប់ និង​សម្រេច​​បោះបង់​ការងារ​នៅ​រោងចក្រ​ព្រោះ​ខ្មាស​មិត្ត​រួម​ការងារ​​ផងដែរ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments