Header Ads

ម្ដាយភ័យណាស់ !! កូនស្រីទៅរៀនមិនឃើញមកផ្ទះវិញ ម៉ែតាមរក ឃើញតែកង់និងខោអាវ ផ្ញើផ្ទះអ្នកភូមិ មិនដឹងកូនស្រី.......

កូនស្រីទៅរៀនមិនឃើញមកផ្ទះវិញ !!! ម៉ែតាមរក ឃើញតែកង់និងខោអាវ ផ្ញើផ្ទះអ្នកភូមិ មិនដឹងកូនស្រីបាត់ខ្លួនទៅទីណា! កំពង់ចាម ៖ ក្មេងស្រីវ័យជំទង់សិស្សសាលាម្នាក់ បានជិះកង់ចេញពីផ្ទះ សំដៅទៅសាលារៀន រួចក៏បាត់ខ្លួនមិន​ឃើញ​ត្រឡប់​មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារភ័យ នាំគ្នាដើរតាមស្វែងរក ស្រាប់តែប្រទះឃើញកង់ និង​សម្លៀកបំពាក់​សិស្ស​របស់កូនស្រី ផ្ញើទុកនឹងផ្ទះប្រជាពលរដ្ឋក្បែរសាលា ចំណែកមនុស្សមិនដឹងបាត់​ទៅណា​ជាមួយអ្នកណា ទើបធ្វើឱ្យស្ត្រីជាម្តាយ ភ័យព្រួយពីសុវត្ថិភាពកូនស្រី ក៏សម្រេចរត់ទៅប្តឹងឱ្យសមត្ថកិច្ច ជួយ​ស្វែងរកកូនស្រី​ត្រឡប់មកផ្ទះវិញ។ ករណីក្មេងស្រីជិះកង់ទៅសាលារៀន បែរជាបាត់ខ្លួនមិនឃើញមកផ្ទះនេះ បានកើតមាន​ការភ្ញាក់ផ្អើលឡើង កាល​ពីវេលា

ម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុចវិទ្យាល័យពាមជីកង ស្រុក​កងមាស។ មេងស្រីជំទង់ដែលបាត់ខ្លួនខាងលើ មានឈ្មោះផូ រីណា អាយុ១៥ឆ្នាំ មុខរបរសិស្ស​វិទ្យាល័យ​ពាមជីកង មានលំ​នៅ​ក្នុងភូមិអង្គរបាន១ ឃុំអង្គរបាន ស្រុកកងមាស។ ក្មេងស្រីរូបនេះ បានបាត់ខ្លួន​តាំងពីវេលាម៉ោងរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ខណៈដែលនាងបានជិះកង់ចេញពីផ្ទះ សំដៅទៅសាលា​រៀន។ លោកអធិការនគរបាលស្រុកកងមាស បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះយី ខឿន អាយុ៥៤ឆ្នាំ មានលំនៅក្នុងភូមិអង្គរ​បាន១ ឃុំអង្គរបាន ស្រុកកងមាស បានប្តឹងសុំឱ្យសមត្ថ កិច្ចជួយតាមរកកូនស្រីរបស់គាត់ ដែលបានបាត់ខ្លួន​ដោយ​គ្មានដំណឹងតាំងពីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីកូនស្រីរូបនេះ ជិះកង់ចេញទៅសាលា​រៀន រួចក៏លែងឃើញត្រឡប់មកផ្ទះវិញតែម្តង។ តាមសម្តីស្ត្រីជាម្តាយក្មេងស្រីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ឈ្មោះផូ រីណា បានជិះកង់ចេញពីផ្ទះថាសំដៅទៅសាលារៀន​​ដូចសព្វមួយដង។ លុះមកដល់ល្ងាចថ្ងៃដដែល ដល់វេលាដែលកូនស្រីត្រូវត្រឡប់មកពីរៀនវិញ ស្រាប់តែមិន​ឃើញកូនស្រីមកផ្ទះសោះ ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយនឹកឆ្ងល់ ក៏តាមទៅរកកូនស្រីដល់សាលារៀន ប៉ុន្តែ​មិនឃើញសោះ លុះតាមស៊ើបសួរ ស្រាប់តែប្រទះឃើញកង់ រួមនឹងសម្លៀកបំពាក់សិស្សសាលា​របស់កូន​ស្រី​គាត់ បានផ្ញើទុកនៅនឹងផ្ទះប្រជាពលរដ្ឋម្នាក់នៅក្បែរសាលា លុះគាត់សួរនាំម្ចាស់ផ្ទះ ប្រាប់ថា គាត់ក៏មិនដឹងថា​កូនស្រីរបស់គាត់ទៅណា ជាមួយអ្នកណាដែរ ដោយនាងបានជិះកង់មកផ្ញើទុកនៅផ្ទះគាត់ និងឃើញមាន​សម្លៀក​បំពាក់សិស្សនៅក្នុងកន្ត្រកកង់ រួចក៏ដើរចេញទៅបាត់ទៅ។ ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះបន្តថា ក្រោយពីព្យាយាមតាមស្វែងរកកូនស្រីសព្វកន្លែង នៅតែមិនទទួល​បាន​ដំណឹង ទើបពួកគាត់សម្រេច កាន់រូបថតកូនស្រីទៅដាក់ពាក្យបណ្តឹងដើម្បីសុំឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍​តាមស្វែងរកតែម្តង។ លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក​កងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីកង បានចុះធ្វើការស្រាវជ្រាវ តាមរកក្មេងស្រីរង​គ្រោះ ដើម្បីនាំយកមកប្រគល់ជូនក្រុមគ្រួសារវិញ៕

**** អានអត្តបទល្អៗបន្ថែម៖ បែកធ្លាយហើយ!! នៅទីបំផុត បានស្គាល់មុខមាត់ពិត ប្រពន្ធ និង កូនទាំងពីនាក់ របស់លោក ខេមរៈ សិរីមន្ត ហើយ!****

ទីបំផុត​តារា​ចម្រៀង ខេមរៈ សិរីមន្ត ដែល​បាន​លាក់កំបាំង​រឿង​ស្នេហា​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ប្រភព​ច្បាស់​ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​​អស់​ហើយ​នៅ​ព្រឹក​នេះ ដោយមានទាំងរូប​ថត​​​ភរិយា​ និង​កូន​ទាំង​២​​​របស់​លោក​។

តាម​ប្រភព​សូមមិនបញ្ចេញឈ្មោះ បាន​រាយការណ៍​មក​ Sabay ថា ភរិយា​របស់ តារា​ចម្រៀង ខេមរៈ សិរីមន្ត មាន​ឈ្មោះ ផល្លី វ័យ​៣០ឆ្នាំ​ស្ដើង គឺ​ជា​អ្នក​ស្រុក​កំណើត ក្នុង​ខេត្ត​កំពង់​ចាម ដូច​ទៅ​នឹង លោក ខេមរៈ សិរីមន្ត​។ អ្នកទាំងពីរបានរៀបការជាច្រើនឆ្នាំមកហើយ​ ថែមទាំងមាន​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​ទៀត។

បច្ចុប្បន្ន​​លោក ខេមរៈ សិរីមន្ត​ ទទួល​បាន​កូន២នាក់ ប្រុស១ ស្រី១ កូន​ប្រុស​ឈ្មោះ ខេមរៈ មន្ត​ស្នេហ៍ វ័យប្រហែល៥ឆ្នាំ និង​កូន​ស្រី​ឈ្មោះ ខេមរៈ ស្ត្រី វ័យ​ជាង​២ឆ្នាំ។ តាម​ប្រភព​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ត​ឲ្យ​ដឹង​ថា តាំង​ពី​រៀប​ការ​មក លោក ខេមរៈ សិរីមន្ត មិន​ឲ្យ​ភរិយា​របស់​លោក​ធ្វើ​អ្វី​ឡើយ គឺ​ឲ្យ​នៅ​តែ​ផ្ទះ​​ចាំ​មើល​តែ​ថែ​កូន ដោយ​ផ្ទះ​របស់​លោក ស្ថិត​នៅ​ទល់​មុខ​វត្ត សំរោង​​អណ្ដែត។

ជុំ​វិញដំណឹង​​​នៃការធ្លាយរូបភាព​ខាង​លើ Sabay មិន​អាច​ទាក់​ទង​តារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បី​បកស្រាយ​​លម្អិតបាន​ឡើយ ត្បិត​អី​ទូរស័ព្ទ​របស់​លោក​ខល មិន​ចូល​ឡើយ៕

សូមទស្សនា រូបភាពបែកធ្លាយ ប្រពន្ធ និង​ កូន របស់លោក ខេមរៈ សិរីមន្ត ដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments