Header Ads

ភ្ញាក់ផ្អើលជាខ្លាំង !! លុយសុទ្ធ២លានដុល្លារកឃើញលាក់នៅក្រោមពូក

តាមរយៈរូបភាពបានអោយដឹងបន្ទាប់ពីប៉ូលីសបានបង្ហោះរូបភាពលុយសុទ្ធជាច្រើនដែលត្រូវបានរកឃើញ បន្ទាប់ពីការធ្វើការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងក្រោយពីប៉ូលីសសង្ស័យថាលុយដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះគឺជាលុយខុសច្បាប់។

តាមការប្រាប់អោយដឹងពីមន្រ្ដីប៉ូលីស លុយសុទ្ធដែលត្រូវបានប៉ូលីសរកឃើញនៅក្នុងផ្ទះល្វែងមួយកន្លែងដែលគេបានលាក់នៅក្រោមពូកនៅក្នុងតំបន់ Westborough ស្ថិតនៅក្នុងរដ្ឋ ម៉ាសាឈូសេត បានរកឃើញអំឡុងពេលនៃការធ្វើការស៊ើបអង្កេតមួយ ។ តាមរយៈការសង្កេត និងឈានទៅដល់ការរកឃើញលុយសុទ្ធទាំងនេះ បន្ទាប់ពីមានការសង្ស័យទៅលើបុរសជនជាតិ ប្រេស៊ីល អាយុ២៨ឆ្នាំម្នាក់ឈ្មោះ leber Rene Rizerio Rocha ដែលមានជាប់ពាក់ព័ន្ធនិងការចោទប្រកាន់របស់តុលាការពីបទរួមកំនិតទាក់ទងទៅនិងលុយច្បាប់ទាំងនោះ។

តាមរយៈផែនការណ៍ទាក់ទងទៅនិងលុយច្បាប់នេះបានប្រាប់អោយដឹងថា ប៉ូលីសទទួលបានព័ត៌មានក្រោមការណែនាំរបស់ក្រុមហ៊ុន TelexFree ដែលជាក្រុមហ៊ុនទូរស័ព្ទភ្ជាប់បណ្ដាញ អ៊ីនធើណិត បានអោយដឹងអំពីព័ត៌មានទាក់ទងនិងមនុស្សដែលមានជាប់ពាក់ព័ន្ធទៅនិងលុយខុសច្បាប់ទាំងនេះ៕

**** អានអត្តបទល្អៗបន្ថែម៖ តើបងប្អូនដឹងទេថា៖ អ្វីទៅជានាងពួនឬស្សី? ហើយ នាង​ពួន​ពិតជាមានបារមីដូចចាស់បុរាណនិយាយអត់ ​និងមាននៅកន្លែងណាខ្លះ !​​​​​ ****

នាងពួនក្នុងដើមឬស្សី មានពណ៌ដូចជាផ្លែទទឹមមិនមានពន្លឺខ្លាំងទេ។យោងតាមអដ្ឋកថានៅក្នុងព្រះពុទ្ធសាសនា នាងពួន ត្រូវបានចាត់ទុកជាប្រភេទកែវមុក្តា។ កែវមុក្តាគឺជារតនៈមួយក្នុងរតនៈទាំង ១០ ប្រភេទដូចជា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត ជាដើម។ នេះបើយោងតាមប្រភពពី មន្តអាគមខ្មែរ។

តាមប្រភពដដែលឲ្យដឹងទៀតថា កែវមុក្តា ដែលកើតក្នុងដើមឫស្សី (ជនជាតិខ្មែរហៅថា នាងពួនឬស្ស៊ី) មានពណ៌ដូចផ្លែទទឹមមិនមានពន្លឺខ្លាំង ហើយដើមឫស្សនោះ រមែងជាដើមឫស្សី ដែលកើតតែក្នុងទីកន្លែងដែលមិនជាលំនៅរបស់មនុស្ស។

សេចក្តីពិស្តារ៖ នៅក្នុងព្រះពុទ្ធសាសនា តែងមានការសម្តែងអំពីរតនវត្ថុ ដូច្នេះតើកែវមុក្តា ដែលតែងមានសម្តែងក្នុងព្រះត្រៃបិដក អដ្ឋកថា និងដីកាជាដើមនោះ ជាអ្វី? នៅក្នុងសមន្តប្បាសាទិកា អដ្ឋកថា ព្រះវិន័យបិដក បានបញ្ជាក់ថាកែវមុក្តាកើតទ្បើង ៨ ប្រភេទគឺ៖
១.ហយមុត្តា កែវមុក្តាមានសណ្ឋានដូចរូបសេះ
២.គជមុត្តា កែវមុក្តាមានសណ្ឋានដូច រូបដំរី
៣. រថមុត្តា កែវមុក្តាមានសណ្ឋានដូច រូបរថ
៤. អាមលកមុត្តា កែវមុក្តាមានសណ្ឋានដូច ផ្លែកន្ទួតព្រៃ
៥.វលយមុត្តា កែវមុក្តាមានសណ្ឋានដូច កងដៃ
៦. អង្គុលិវេឋកមុត្តា កែវមុក្តាមានសណ្ឋានដូច វង់ចិញ្ចៀន
៧.កកុធផលមុត្តា កែវមុក្តាមានសណ្ឋានដូច ផ្លែថ្ងាន់
៨.បាកតិកមុត្តា កែវមុក្តាប្រក្រតី។

នៅក្នុងគម្ពីរសារត្ថទីបនីដីកា ជាដីកាព្រះវិនយបិដកនៃ អដ្ឋកថា សមន្តប្បាសាទិកា បានពន្យល់ថា កែវមុក្តា កើតក្នុងវត្ថុ ៨ យ៉ាងមានដូចជា៖ ទី១ កើតត្រង់ ក្រពោងដំរី (ចំត្រង់ពកឬប៉ោងខាងលើក្បាលដំរី ) ទី២ កើតក្នុងខ្នាយជ្រូកព្រៃ ទី៣ កើតក្នុងក្បាលពស់ ទី៤ កើតពីអាកាស ទី៥ កើតក្នុងដើមឫស្សី ទី៦ កើតក្នុងក្បាលត្រី ទី៧ កើតក្នុងស័ង្ខ ទី៨ កើតក្នុងខ្យង។

បណ្ដាកែវមុក្តាទាំង ៨ ពួកនោះ កែវមុក្តាដែលកើតក្នុងក្រពោងដំរី មានពណ៌លឿង មិនមានពន្លឺ។កែវមុក្តាដែលកើតក្នុងខ្នាយជ្រូកព្រៃមានពណ៌ដូចចង្កូមជ្រូកនោះឯង។ កែវមុក្តាដែលកើតពីក្បាលពស់ មានពណ៌ខៀវជាដើម បរិសុទ្ធល្អ រាងមូល។ កែវមុក្តាដែលកើតពីអាកាសមានពន្លឺ រឹងមាំមួន កម្ចាត់ងងឹតក្នុងពេលយប់ និងជាគ្រឿងប្រើប្រាស់របស់ទេវតានោះឯង។ កែវមុក្តាដែលកើតក្នុងដើមឫស្សីមានពណ៌ដូចផ្លែទន្ទឹម មិនមានពន្លឺខ្លាំង និងដើមឫស្សីពួកនោះ រមែងជាដើមឫស្សីដែលកើតតែក្នុងទីកន្លែងដែលមិនជាលំនៅរបស់មនុស្ស។ កែវមុក្តាដែលកើតពីក្បាលត្រី មានពណ៌ដូចខ្នងត្រីក្អែក មូល ស្រាល និង មិនមានពន្លឺ ហើយត្រីពួកនោះ រមែងជាត្រីដែលកើតតែក្នុងកណ្ដាលសមុទ្រ។ កែវមុក្តាដែលកើតពីស័ង្ខ មានពណ៌ដូចពោះស័ង្ខ មានខ្នាតប៉ុនផ្លែកោលៈ ហើយមិនមានពន្លឺ។ កែវមុក្តាដែលកើតពីខ្យង ប្រកបដោយសេចក្ដីនៃពន្លឺ មានសណ្ឋានផ្សេងៗគ្នា។

បណ្ដាកែវមុក្តា ៨យ៉ាង ដោយកំណើតនេះ កែវមុក្តាដែលកើតពី ត្រី ស័ង្ខ និងខ្យង ជារតនៈដែលកើតក្នុងសមុទ្រ។ សូម្បីកែវមុក្តាដែលកើតពីពស់ប្រភេទខ្លះ ក៏ជារតនៈដែលកើតពីសមុទ្រដែរ ហើយខ្លះទៀត មិនមែនជារតនៈ ដែលកើតក្នុងសមុទ្រទេព្រោះហេតុនោះ កែវមុក្តាដែលកើតក្នុងសមុទ្រមានចំនួនច្រើនប្រាកដក្នុងលោក សូម្បីកែវមុក្តាដែលកើតក្នុងសមុទ្រទាំងនោះ ក៏មានកែវមុក្តាដែលកើតពីខ្យង (សម្បូរណ៍) និងកែវមុក្តាដទៃក៏មានក្នុងគ្រាខ្លះ (មិនសម្បូរណ៍)។

ពន្យល់ពាក្យ
មុក្ដា មុក-ក្ដា, ជើង ដ, សំ. ឬ បា. ( ន. ) ឈ្មោះកែវឬត្បូងមានតម្លៃមួយប្រភេទ; ត្បូងដែលកើតអំពីខ្យង, គជ់ខ្យង; ខ្យងដាំ : កែវមុក្តា ។ (វចនានុក្រមសម្តេច ជួន ណាត )៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments