Header Ads

អាណិតគ្នាណាស់ !! និស្សិតឆ្នាំទី២ ផ្នែកភាសាជប៉ុន ដែលមានជម្ងឺរលាកស្រោមខួរក្បាល​ របេងខួរក្បាល​ ពេលនេះបានទទួលមរណភាពទាំងវ័យក្មេង

ពិតជាគួរឲ្យរន្ធត់ណាស់ដែលនិស្សិតឆ្នាំទី២ របស់ដឺប៉ាតឺម៉ង់ភាសាជប៉ុន​ នៃវិទ្យាស្ថានភាសាបរទេស​ ឈ្មោះ Dalin Hean បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែជម្ងឺរោគាពាធនៅមន្ទីរពេទ្យរុស្សី កាលពីរំលងអាធ្រាតចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។ ដោយយោងតាមគណនីហ្វេសប៊ុកតេជគុណព្រះនាម Moun Rotha បានឲ្យដឹងថា៖ “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះប្អូនស្រី Hean Dalin ដែលប្អូនស្រីបានបាត់បង់ជីវិតនៅមន្ទីរពេទ្យរុស្សីកាលពីរំលងអាធ្រាត្រ។

ដោយសពរបស់ប្អូនស្រីដាលីន ប្រារព្ធធ្វើនៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។អាស្រ័យដូចនេះ សូមព្រះករុណាម្ចាស់ ញោមញាតិ និងមិត្តភ័ក្រព្រមទាំងអ្នកដែលតែងតែស្គាល់ប្អូនស្រី និងអ្នកមានចិត្តអាណិតអាសូរ សូមនិមន្ត និងអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពតាមកម្លាំងសទ្ធាជ្រះថ្លា ។ សូមអរព្រះគុណ និងអរគុណ! ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក .ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០១៨”។ គួរបញ្ជាក់ផងដែរថានិស្សិតស្រីខាងលើដែលបានទទួលមរណភាពនេះបានបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជម្ងឺ​ រលាកស្រោមខួរក្បាល​ របេងខួរក្បាល​ ដោយមួយរយៈកន្លងទៅនេះក្រុមគ្រួសារបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្សី ដោយក្រុមគ្រួសារលក់អស់ទ្រព្យសម្បត្តិមួយចំនួនធំ ព្រមទាំងមានការជួយពីសំណាក់សប្បុរសជនមួយចំនួនផងដែរ។ យ៉ាងណាមិញក្រុមការងារ ខ្មែរណូត សូមជួយរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពដែលកំពុងតែជួបទុក្ខធំក្នុងពេលនេះ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments