Header Ads

អាសូណាស់ !! ទឹកភ្នែកហូរ ពេលឆ្លងទន្លេកូនកើតមកមុនខែបានស្លាប់បាត់បង់ជីវិត យកទៅកប់នៅក្រោយផ្ទះ អាណិតកូនពេកទៅជីកមើល ស្ទើរតែមិនជឿនឹងភ្នែក

ទាំងពីរនាក់ចេញទៅធ្វើការតាមធម្មតា ខណៈពេលដែលធ្វើចំការស្រាប់តែឈឺពោះហើយមានឈាមហូរយ៉ាងច្រើនទៀតផង ស្វាមីប្រញាប់យកនាងទៅផ្ទះ ពេលទៅដល់ផ្ទះនាងសន្លប់បាត់ស្មារតីទៅហើយ ចំណែកកូននៅក្នុងស្បូនកើតចេញមកជាស្រេច មើលទៅដូចជាបេះដូងលែងដើរទៅហើយ ទើបគាត់ប្រញាប់យកភរិយាទៅមន្ទីពេទ្យភ្លាមៗនោះ។

កូននៅក្នុងស្បូនបានស្លាប់បាត់បង់ជីវិត លោកយាយជាអ្នកនាំឲ្យយកទៅកប់នៅខាងក្រោយផ្ទះ ពេលគ្រូពេទ្យបានសួរអាការក្មេងក្រោយឆ្លងទន្លេ គាត់បានឆ្លើយតបថា បានឮសម្លេងក្មេងស្រែកមួយភ្លែត ពេទ្យភ្ញាក់ព្រើតហើយនិយាយថា “សម្លេងស្រែកនោះគឺសញ្ញានៃជីវិត!!”

គាត់បានប្រញាប់ប្រញាប់ទៅផ្ទះ ជីកសពក្មេងយកមកមើល ហើយឃើញក្មេងនៅមានដង្ហើម ទើបប្រញាប់នាំយកទៅមន្ទីពេទ្យភ្លាមៗ នៅទីបំផុតក្រុមគ្រូពេទ្យបានជួយក្មេងឲ្យរួចផុតជីវិតបានសម្រេច នាងមានទម្ងន់ ១.៨គីឡូក្រាម ប៉ុន្ដែសភាពរាងកាយទន់ខ្សោយណាស់។

ប៉ុន្ដែធ្វើឲ្យគាត់ភ័យផងអរផងក្នុងពេលតែមួយ ព្រោះតម្លៃការព្យាបាលថ្លៃខ្លាំងពេក លើសពីប្រាក់ដែលខ្លួនមាននិងប្រាក់ដែលបានខ្ចីគេទៅទៀត តែអាចនិយាយបានថាសំណាងល្អដែរ ពួកគេបានចូលរួមគ្រោងការជួយអ្នករងទុក្ខ ដូច្នេះហើយទើបមានប្រាក់ជួយនៅពេលក្រោយ ក្មេងតូចបានទទួលបានការព្យាបាលនៅក្នុងទូអប់រហូតបានរឹងមាំ។

រាល់ថ្ងៃនេះទាំងម្ដាយទាំងកូនមានសុខភាពល្អ មិនគួរឲ្យជឿថាក្មេងផុតខ្យល់ដង្ហើមហើយថែមទាំងយកទៅកប់នៅក្នុងដី បែរជាមានជីវិតរស់រានម្ដងទៀត អាចនិយាយបានថាក្មេងតូចមានបុណ្យវាសនាពិតៗតែម្ដង!។

នៅក្នុងភូមិជនបទមួយកន្លែង ស្រុកតានតុង ប្រទេសចិន ស្ត្រីមានផ្ទៃពោះ៦ខែបានឆ្លងទន្លេមុនខែ ធ្វើឲ្យក្មេងនៅក្នុងស្បូនកើតមកត្រូវស្លាប់បាត់បង់ជីវិត សពទារកត្រូវបានលោកយាយយកទៅកប់ដីនៅក្រោយផ្ទះ ចំណែកនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ពេទ្យសង្កេតជួបអ្វីមួយខុសពីធម្មតា ទើបសុំឲ្យឪពុកទៅជីកសពទារកយកមកមើល ស្រាប់តែឃើញថាក្មេងនៅមានដង្ហើម!

រឿងអព្ភូតហេតុនេះកើតឡើងក្នុងគ្រួសារអ្នកធ្វើស្រែចំការមួយ ពួកគាត់មានកូនស្រីម្នាក់ អាយុ៧ឆ្នាំ ប៉ុន្ដែម្ដាយរបស់នាងមានផ្ទៃពោះម្ដងទៀត ដោយសារជីវភាពគ្រួសារក្រីក្រទើបមិនដែលទៅពិនិត្យស្បូននៅមន្ទីពេទ្យម្ដងណាឡើយ។

ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments