Header Ads

ពិតជា​អស្ចារ្យណាស់ !! រកឃើញ​កន្លែង​លំហែកម្សាន្ត​ ទីក្រុង​បុរាណ ដ៏​ស៊ីវីល័យ​របស់​ពួក​អ្នកមាន​ឬ​អភិជន​សម័យ​រ៉ូ​ម៉ាំង​បុរាណ​

ពិតជា​អស្ចារ្យណាស់ !! រកឃើញ​កន្លែង​លំហែកម្សាន្ត​ ទីក្រុង​បុរាណ ដ៏​ស៊ីវីល័យ​របស់​ពួក​អ្នកមាន​ឬ​អភិជន​សម័យ​រ៉ូ​ម៉ាំង​បុរាណ​

នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ទីក្រុង​សំខាន់បំផុត នា​យុគ្គសម័យ​រ៉ូ​ម៉ាំង​បុព្វកាល​។​ ​ទីក្រុង Baiae ជា​កន្លែង​ធ្លាប់​ត្រូវបាន​ចាត់ទុក​ជាទី​កម្សាន្ត​សម្រាប់​ពួក​អភិជន​នៃ​យុគ្គសម័យ​រ៉ូ​ម៉ាំង​បុរាណ ក្រោម​រជ្ជកាល​ព្រះ​ចៅ​អធិរាជ Caesar ទើបត្រូវ​បាន​ក្រុម​អ្នក​មុជទឹក​រកឃើញ​ក្នុង​តំបន់​សមុទ្រ​ជ្រៅ​។ រូបភាព​ថត​បាន​ពិតៗ​ច្បាស់លាស់​បាន​ជួយ​ទម្លាយ​ចេញ ចំណែក​ណាមួយ​នោះ នៃ​សំណល់​បុរាណ របស់​ទីក្រុង​ត្រូវបាន​ពន្លិច​ចុះ​ក្នុង​ទឹក​មុននេះ​ជាង ១៧០០​ឆ្នាំ​មកហើយ​។​

កាលពីដើម វា​ជា​កន្លែង​លេង​កម្សាន្ត​សម្រាប់​ស្រទាប់​អ្នកមាន​នា​សម័យ​នោះ​។ ប៉ុន្តែ​ក្រោយពេល​ភ្នំភ្លើង​នៅក្បែរនោះ​មាន​សកម្មភាព ធ្វើ​ឲ្យ​ទីក្រុង​នេះ​ត្រូវ​ជាន់ពន្លិច​ទាំងស្រុង​ទៅក្នុង​ទឹក​។ បច្ចុប្បន្ន​តំបន់​ខាងលើ​ជា​ឈូង​សមុទ្រ Naples របស់​អ៊ីតាលី​។​ ​ក្រុម​ប្រវត្តិវិទូ​ឲ្យ​ដឹងថា ទីក្រុង​បុរាណ Baiae ស្ថាបត្យកម្ម​ប្រកបដោយ​ក្បូរក្បាច់​ស្អាត​អស្ចារ្យ ទុក​សម្រាប់​ឲ្យ​តែ​ស្រទាប់​អ្នកមាន​នា​យុគ្គ​រ៉ូ​ម៉ាំង​។ ប្រហែល​ដោយសារ​ត្រូវ​លិច​ចុះ​ក្នុង​ទឹក​ហើយ​ទើប​វា​ត្រូវបាន​ទឹក​ការពារ​ឲ្យ​ផ្នែក​ច្រើន នៃ​ទីក្រុង​នេះ​រក្សា​ស្ថានភាព​ដូច​មុន​ដដែល ក្រោយ​រយៈពេល​ជិត ២​សហស​វត្សរ៍ ។​

Antonio Busiello អ្នក​ថតរូប​អាជីព​នៅ Naples បាន​មុជ​ចុះ​បាតសមុទ្រ ដើម្បី​ផ្តិត​យក​រូបភាព​គួរ​ឲ្យ​ចាប់ចិត្ត ជាអាទិ៍ ៖ វិមាន អារាម ជញ្ជាំង​ក្រុង​បុរាណ Baiae​។ សំណល់​ស្តែងចេញ​ភាព​ហ៊ឺហារ នៃ​សម័យ​នោះ​ត្រូវ​បានបង្ហាញ​ឲ្យ​ឃើញ​ផងដែរ​។​

Antonio ពោលថា “​បណ្តា​វិមាន ភូមិគ្រឹះ​បុរាណ បង្ហាញ​វត្ត​មាននៅ​បាតសមុទ្រ ឆ្លុះ​បញ្ចាំ​ពី​ភាពរុងរឿង​របស់​ទីក្រុង Baiae ។ ក្រុង​នេះ​ជា​ក្រុង​សំខាន់បំផុត នា​យុគ្គសម័យ​រ៉ូ​ម៉ាំង​”​។ Pliny មេធាវី​ល្បីឈ្មោះ​ម្នាក់ ធ្លាប់​រស់នៅ​ទីនេះ ហើយ​លោក​បាន​សំឡឹង​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការផ្ទុះ​ភ្នំភ្លើង នៅ​ឆ្នាំ​៧៩ ក្រោយ​គ្រឹះសករាជ បាន​បន្សល់​សំណេរ​ថា ៖ ការផ្ទុះ​ហៀ​រក​ម្អែ​រ​ភ្នំភ្លើង បាន​លេប​ត្របាក់​ទីក្រុង Pompeii និង Herculaneum ទាំងស្រុង​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments