Header Ads

ជួួយចែករំលែកផង !! វិធីងាយៗព្យាបាលជំងឺក្រួសក្នុងតម្រងនោមដោយធម្មជាតិ

ពិតជាអស្ចារ្យមែន! វិធីងាយៗព្យាបាលជំងឺក្រួសក្នុងតម្រងនោម មិនអស់ប្រាក់ឡើយ មុននឹងសម្រេចចិត្តថាវះកាត់! ជួយស៊ែរ បន្តឱ្យអ្នកឈឺបានដឹងផង! ក្រួសតម្រងនោមអាចព្យាបាលបាននូវគ្រប់ដំណាក់កាល ដោយគ្រាន់តែធ្វើដូចតទៅ៖

. ផ្លែម្នាស់អាំងឆ្អិនច្របាច់ ពូតយកទឹក

២. ម្អមបុកច្របាច់ ពូតយកទឹក

៣. ទឹកដូងខ្ចី។

របៀបធ្វើ៖

ចោះរន្ធក្នុងផ្លែរម្នាស់ ១ផ្លែ ប្រហែល ២ថ្នាំងដៃ រួចដាក់សាច់ជូរចូលប្រហែល 0,3g (ដាក់ក៏បាន មិនបាច់ដាក់ក៏បាន)

– ដាក់អាំងឱ្យឆ្អិនក្រៀមខាងក្រៅ

– ចិតសំបកចេញ ហើយចិតជាចំណិតៗ ពូតយកទឹក ចែកជា ២ចំណែក

របៀបប្រើប្រាស់៖

– ផឹក ២ដង ក្នុង១ថ្ងៃ ពេលក្រោកពីគេងព្រឹក និងមុនគេងយប់ (ហូបក្រោយពេលញ៉ាំអាហារព្រឹក ៣០នាទីបើមានជំងឺក្រពះ)។ ម្អមស្រស់ ប្រហែល50g (ម្អមក៏មានសារៈសំខាន់ក្នុងការជួយកម្ចាត់ដុំក្រួសដែរ)

– ត្រូវលាងសម្អាតម្អមមួយក្តាប់ដោយទឹកអំបិលឱ្យបានស្អាត

– បុកលាយជាមួយទឹកដូងខ្ចី១ផ្លែ

– ពូតយកទឹកផឹកដើម្បីជំនួយកម្លាំង ព្រមទាំងបើកផ្លូវកាន់តែធំងាយស្រួលឱ្យក្រួសចេញ

– ចែកវាជា៣ចំណែក រួចផឹក៣ពេលក្រោយពេលផឹកទឹកម្នាស់រួច៣០នាទី និងក្រោយពេលបាយថ្ងៃត្រង់៣០នាទី រយៈពេលមួយសប្តាហ៍នឹងទទួលបានផលប្រសិនបើក្រួសមានទំហំត្រឹម 10mm។

មិនចំណាយច្រើន ងាយធ្វើ ងាយរកបាន មានប្រសិទ្ធភាព!
កំណត់ចំណាំ៖ ស្រ្តីមានផ្ទៃពោះហាមផឹក។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments