Header Ads

ព្រឺរោមណាស់ !! បុរសម្នាក់យល់សប្តិថា ប្រយុទ្ធជាមួយខ្មោចមេម៉ាយ ប្រាប់ថាខ្មោចនឹងយកទៅធ្វើប្ដី ក្រោយមកក៏ជួបរឿងនឹកស្មានមិនដល់….

ព្រឺរោមណាស់ !! បុរសម្នាក់យល់សប្តិថា ប្រយុទ្ធជាមួយខ្មោចមេម៉ាយ ប្រាប់ថាខ្មោចនឹងយកទៅធ្វើប្ដី ក្រោយមកក៏ជួបរឿងនឹកស្មានមិនដល់….

ប៉ូលីសខេត្ត សមុទ្រប្រាកាន បានទទួលពត័មានពីអ្នកបាត់បង់ជីវិតនៅ អ៊ិនធើថៅវើ ជាន់ទី៥ បន្ទប់លេខទី 939/105 ផ្លូវ ថេវ៉ា ២ ឃុំ បានមឿង ស្រុក មឿង ខេត្ត សមុត្រប្រាកាន ទើបចុះទៅត្រួតពិនិត្យព្រមជាមួយបុគ្គលិកមូលនិធិរួមកត្តញ្ញូ។

នៅកន្លែងកើតហេតុបរិវេណផ្លូវដើរខាងមុខបន្ទប់ 939/105 ប្រទះឃើញសាកសពនាយ អាក់មន ភេប្រាក់សឺត អាយុ ៥៨ឆ្នាំ ដេកផ្ញារនៅលើដី ស្លៀលខោទាហ៊ាន មិនពាក់អាវ មានស្នាមសាក់អក្សរពេញខ្លួន នៅរន្ធត្រចៀកឆ្វេងមានឈើលក្ខណៈស្រដៀងឈើចង្កាក់ សន្និដ្ឋានថាបាត់បង់ជីវិតមិនក្រោម ៣ម៉ោង។ ត្រួតពិនិត្យលើរាងកាយមិនប្រទះឃើញស្នាមរបួស ឬស្លាកស្នាមត្រូវធ្វើបាបរាងកាយណាមួយឡើយ ខាងក្នុងបន្ទប់ក៏មិនប្រទះឃើញមានការរុះរើរបស់របរឡើយ។
តាមរយៈការសាកសួរអ្នកស្រី ផាត់ ភេប្រាសឺត អាយុ ៦០ឆ្នាំ បងស្រីរបស់អ្នកស្លាប់រៀបរាប់ថា អ្នកស្លាប់មានជំនឿរឿងមន្តអាគមគាថាខ្មោចព្រាយបិសាច ជាប្រក្រតី នឹងឃើញកាក់ឬព្រះមកទុកនៅត្រចៀកហើយសង្កត់ទុក តែដែលជាឈើទើបតែបានឃើញលើកដំបូង ពេលខ្លះឃើញអ្នកស្លាប់មានអាការៈប្លែកៗ ភ្ងាក់ឡើងមកប្រាប់ថាប្រយុទ្ធជាមួយខ្មោចស្រី ព្រោះខ្មោចនឹងយកទៅធ្វើប្ដី។
ហើយពេលខ្លះក៏យកទៀនមកអុជនៅក្បាល រហូតដល់ទៀនរលាយហូរឆេះក្បាល ខ្លួនត្រូវជួយកាត់សក់ចេញ មុនខ្លួនរើចេញមកនៅខាងក្រៅហើយប្រាប់អោយអ្នកស្លាប់មកនៅជាមួយតែគេមិនមក រហូតដល់មកបាត់បង់ជីវិតពេលនេះ ។ ជាបឋមប៉ូលីសប្រគល់សាកសពទៅអោយមូលនិធបញ្ជូននៅកាន់ផ្នែកកោសល្បវិច័យ មុននឹងប្រគល់ទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments