Header Ads

រឿង​ពិត !!​! បុរស​ម្នាក់​កប់​សព​បងស្រី​នៅក្រោម​គ្រែ​ដេក ​ដោយហេតុផលរំជួលចិត្តមួយ!

រឿង​ពិត​! ស្រណោះណាស់ បុរស​ម្នាក់​កប់​សព​បងស្រី​នៅក្រោម​គ្រែ​ដេក ​ដោយហេតុផលរំជួលចិត្តមួយ!

បរទេស៖ លោក Trinh Anh Tuan អាយុ​៤៤​ឆ្នាំ រស់នៅ​ខេត្ត Phu Yen បាន​បញ្ចុះសព​បងស្រី​របស់គាត់​ឈ្មោះ​Trinh Thi Bach Tuyet ​អាយុ​៤៦ ឆ្នាំ​ដែល​បាន​ស្លាប់ កាល​ថ្ងៃទី​២០​ខែមីនា​នៅ​ដី​នៅក្នុង​កន្លែង ស្នាក់នៅ​ផ្ទាល់​របស់គាត់​។​

សាកសព​នេះ ត្រូវបាន​រុំ​ក្នុង​ភួយ​និង​កន្ទេល​ដេក និង​ត្រូវបាន​ជីក​បក់​ក្នុង​ដី​ជម្រៅ​កន្លះ​ម៉ែត្រ ដែល​គាត់​បាន​ជីក​ដោយ​ខ្លួនឯង ហើយ​​ដាក់​ដី​គ្រប​និង​ស្រទាប់​ជ័រ​ប្លា​ស្ទិ​ច​នៅ​ពី​លើដី​ដាក់​សាកសព​នោះ​។​​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៣​មីនា​ពួក​មិត្ត​រួមការ​ងារ​របស់​បងស្រី​នេះ​បានដឹង​ពី​ស្ថានភាព​នេះ​ពី​ប្អូនប្រុស​នេះ​បន្ទាប់ពី​ពួកគេ​បាន​សួរ​គាត់​អំពី​​អវត្តមាន​របស់​នាង​។​នៅពេល​រសៀល​ថ្ងៃ​ដដែល​នោះ ប៉ូលិស​បាន​ជីក​កាយ​យក​សាកសព​នោះ​ដើម្បី​យកមក​ពិនិត្យមើល​និង​ដើម្បី​កំណត់​​រក​មូលហេតុ​នៃ​ការស្លាប់​របស់​ស្រី្ត​នេះ​។​​

នៅ​ទីបំផុត រដ្ឋាភិបាល​ក្នុង​តំបន់​បានស្នើ​លុយ​ដើម្បី​ទិញ​ក្តារ​មឈូស​និង​ផ្តល់​កន្លែង​បញ្ចុះសព​ដោយ​ឥតគិតថ្លៃ​នៅ​ទី​បញ្ចុះសព សម្រាប់​ស្ត្រី​​ដែល​បាន​ស្លាប់​នេះ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លោក Trinh Anh Tuan បានទទួល​ជំនួយ​ជា​លុយ​ពី​អ្នកជិតខាង​​របស់គាត់​និង​លុយ​១៨​លាន​ដុង (៧៨៩​ដុល្លារ​) ពី​ធនាគារ​មួយ នៅ​ខេត្ត Phu Yen ។​​នាង Trinh Thi Bach Tuyet បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​សុដន់​ដែលជា​ជំងឺ​មួយ​ដែល​នាង ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ កាលពី​៦​ឆ្នាំមុន​៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments