Header Ads

អាណិតណាស់ !!! សត្វជាច្រើនក្បាលត្រូវអត់អាហារស្លាប់ទាំងបិទភ្នែកមិនជិត ដោយសារឥទ្ធិពលនៃសង្គ្រាម

ឈឺចាប់ណាស់ !!! សត្វជាច្រើនក្បាលត្រូវអត់អាហារស្លាប់ទាំងបិទភ្នែកមិនជិត ដោយសារឥទ្ធិពលនៃសង្គ្រាម. បរទេស៖ រូបភាពជាច្រើនសន្លឹកបានបង្ហាញពីសត្វព្រៃនៅរាប់សិបក្បាលនៅក្នុងសួនសត្វមួយត្រូវបានអត់ចំណីរហូតដល់ស្លាប់ គួរអោយរន្ធត់ ដែលវាគឺជាសួនសត្វដែលមានសត្វស្លាប់ដ៏សាហាវជាងគេក្នុងពិភពលោក។ រូបថតនេះត្រូវបានថតនៅក្នុងសួនសត្វនៅក្នុងស្រុក Younis នៅក្នុងតំបន់ ក្រីក្រហ្គាហ្សា ដែលជាតំបន់ដែលគ្រប់គ្រងដោយខ្លួនឯង គ្មាន

ប្រទេសដូចគេនោះទេ។ តាមប្រភពព័ត៌មានបានអោយដឹងថា សត្វព្រៃជាច្រើនក្បាលទាំងនេះដែលបានស្លាប់ដោយអត់អាហារនេះគឺដោយសារតែមានជម្លោះ រវាងប៉ាឡេស្ទីន ហើយនិងអ៊ីស្រាអែល ទើបអ្នកថែរទាំសត្វមិនអាចផ្គត់ផ្គង់ចំណីសម្រាប់ពួកគេបានម៉ត់ចត់ត្រឹមត្រូវ។ លោក Mohammed Awaida បានបើកឧទ្យានខាងត្បូងតាំងពីក្នុងអំឡុងឆ្នាំ 2007 មកម្លេះ ដោយបានបណ្តាក់ ទុនអស់រាប់រយរាប់ពាន់ដុល្លារ ។ លោកបានបើកដំណើរការសួនសត្វនេះ

ត្រឹមតែ ១ ឆ្នាំប៉ុននោះហើយក៏មានការវាយប្រហារប្រឆាំងប្រយុទ្ធគ្នាពីសំណាក់អ៊ីស្រាអែលនឹងក្រុមហាម៉ាស ដែលបានធ្វើអោយលោកខាតចុងខាតដើមបែបនេះ។នៅកំឡុងការវាយលុក 3 សប្តាហ៍ដំបូងដោយគ្រាប់រ៉ូកែត លោកមិនអាចចូលទៅសួនសត្វរបស់លោកបាននោះទេ ហើយសត្វមួយចំនួនត្រូវស្លាប់ ដោយសារការបោះបង់ចោលនិងភាពអត់ឃ្លាន។ កាលពីអំឡុងឆ្នាំ 2014 សត្វទាំងអស់នេះត្រូវស្លាប់ជាបន្តបន្ទាប់ទៀតដោយសារមាន សង្គ្រាមនៅតំបន់

ហ្គាហ្សាដែលជាសង្គ្រាមការពារទឹកដី។ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 1960 នាក់ហើយនិងជនជាតិអ៊ីស្រាអែល 67 នាក់។ តែសង្គ្រាមទាំងនេះវាមិនបានធ្វើអោយស្លាប់តែមនុស្សនោះទេ តែវាបានធ្វើអោយសត្វព្រៃស្លាប់ចំនួន 80 ក្បាល ហើយ វាអាចគេចផុតពីសេចក្តីស្លាប់បានតែ 20 ក្បាលប៉ុនណោះ នៅសួនសត្វ Al-Bisan។សួនសត្វ Khan Younis គឺជាសួនសត្វមួយ ក្នុងចំណោម

សត្វទាំងប្រាំ នៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីដែលជាតំបន់ឆ្នេរសមុទ្រដែលមានមនុស្សរស់នៅចំនួន 1.7 លាននាក់រស់នៅ ហើយវាត្រូវបានគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធហាម៉ាស់អ៊ីស្លាម។ ដោយសារតែតំបន់តំបន់ហ្គាហ្សា នេះគ្មានស្ថាប័នរដ្ឋាភិបាល ធ្វើអោយគ្មានច្បាប់ទម្លាប់ ពីការត្រួតពិនិត្យសួនសត្វទាំងនេះនោះទេ ដែលការថែរទាំវា(សត្វ) ស្ទើរតែគ្មាន។ រូបភាពខាងក្រោមនេះ បានថតកាលពីឆ្នាំមុន ដែលវាបានបង្ហាញពីសត្វព្រៃរាប់សិបក្បាលត្រូវស្លាប់យ៉ាងសោក

សង្រែងជាទីបំផុត។ ហើយគ្មានចលនាសិទ្ធិសត្វនៅក្នុងតំបន់នេះដែលជាកន្លែងខណ្ឌ Younis គឺមិនបានមើលថែរក្សាស្ទើរតែ។ រូបភាពខាងក្រោមបានថតនៅឆ្នាំនេះតែម្តង ដែលបានបង្ហាញពីការស្លាប់របស់សត្វព្រៃទាំងនោះយ៉ាងវេទនា ដោយខ្លះ សាកសពបានស្ងួតក្រៀមស្ទើរក្លាយជាតោថ្មទៅហើយ៕ ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments