Header Ads

អស្ចារ្យណាស់ !! ស្បែកស្រអាប់នឹងប្រែជាស្រស់ថ្លាមានសុខភាពល្អ ដោយគ្រាន់តែអនុវត្តន៍តាមគន្លឹះទាំងនេះ

ខាងក្រោមជាអាថ៌កំបាំងក្នុងការថែក្សាសម្រស់មួយចំនួនដែលនារីៗមិនគួរមើលរំលង ៖

១. សម្អាតស្បែកដោយប្រុងប្រយ័ត្ន ៖ មួយក្នុងចំណោមអាថ៌កំបាំងដ៏សំខាន់ៗរបស់គ្រូពេទ្យឯកទេសខាងរោគសើស្បែក គឺការលាងសម្អាតស្បែកយ៉ាងប្រុងប្រយ័ត្នដោយមិនចាំបាច់ប្រើប្រាស់នូវផលិតផលថែរក្សាសម្រស់ផ្សេងៗដែលផ្ទុកជាតិអាល់កុល ឬអាស៊ីតខ្លាំងមិនល្អសម្រាប់ស្បែក។ ដើម្បីអាចរក្សាបាននូវសំណើមក្នុងកោសិកាស្បែក អ្នកគួរតែប្រើប្រាស់ផលិតផលដែលមានផ្ទុកសារធាតុខ្លាញ់សំខាន់សម្បូរបែប Ceramides។ វាក៏ជាការប្រសើរផងដែរ ប្រសិនបើអ្នកប្រើប្រាស់សាប៊ូទឹកដុសខ្លួនដែលផ្សំឡើងពីទឹកដោះគោដែលគ្មានផ្ទុកជាតិអាល់កុល ឬអាស៊ីត។

២. ប្រើប្រាស់គ្រីមលាបស្បែកក្នុងបរិមាណត្រឹមត្រូវ ៖ ត្រឹមតែកន្លះស្លាបព្រាកាហ្វេ គឺគ្រប់គ្រាន់សម្រាប់លាបស្បែកបានដល់ទៅ ២ស្រទាប់។

៣. ប្រើប្រាស់ទឹករ៉ែសម្រាប់ស្បែកស្ងួត ៖ ដើម្បីរក្សាបាននូវស្បែកដែលយឺតល្អ អ្នកជំនាញខាងស្បែកប្រើប្រាស់ស្ព្រៃយ៍បាញ់ទឹករ៉ែ។ វាមានផ្ទុកនូវជាតិកាល់ស្យូម ជាតិស្ពាន់ ​​​ដែក ​​​និងសូដ្យូម ដែលល្អសម្រាប់ស្បែក ហើយថែមទាំងមានប្រសិទ្ធភាពការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេទៀតផង។

៤. តិច គឺប្រសើរ ៖ ជ្រើសរើសផលិតផលសម្រស់ទំហំតូចបានហើយ ក៏ព្រោះមិនថាផលិតផលបែបណានោះទេ ប្រសិនបើពេលវេលាកាន់តែកន្លងទៅអត្ថប្រយោជន៍របស់វានឹងចុះខ្សោយទៅតាមនោះដែរ។

៥. ឥរិយាបថត្រឹមត្រូវ ៖ ការអោនក្បាលចុះមិនត្រឹមតែជួយធ្វើឲ្យឈាមហូរបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនអុកស៊ីសែនធ្វើឲ្យស្បែកមានសភាពភ្លឺរលោងផងដែរ។ ភាពតានតឹងក្នុងអារម្មណ៍ និងបញ្ហានៃការរោលរលាកក៏ត្រូវបានកាត់បន្ថយដែរ ប្រសិនបើអ្នកបានហាត់យូហ្គាជាប្រចាំថ្ងៃ។

៦. ជ្រើសរើសស្រោមខ្នើយឲ្យបានត្រឹមត្រូវ ៖ ស្នាមជ្រីវជ្រួញអាចលេចឡើងកំឡុងពេលគេង។ ស្បែករបស់អ្នកទទួលរងផលប៉ះពាល់ពីស្រោមពូក និងស្រោមខ្នើយដែលអ្នកគេងលើ។ ស្រោមខ្នើយដែលធ្វើឡើងពីសូត្រ គឺគ្មានស្នាមជ្រួញ ឬផ្នត់ឡើយ ដូច្នេះស្បែករបស់អ្នកក៏មិនទទួលរងស្នាមជ្រីវជ្រួញអ្វីដែរ។

៧. ប្រើទឹកដូងថែទាំស្បែក ៖ អ្នកឯកទេសខាងព្យាបាលថែរក្សាស្បែកគ្រប់រូបសុទ្ធតែដឹងថា ផ្លែដូង គឺជាផលិតផលធម្មជាតិល្អបំផុតមួយសម្រាប់ស្បែក។ ប្រសិនបើអ្នកទទួលទានទឹកដូងជារៀងរាល់ថ្ងៃត្រឹមរយៈពេលតែ ២ ទៅ ៣ សប្តាហ៍ប៉ុណ្ណោះ ស្បែករបស់អ្នកនឹងប្រែជាមានសំណើមភ្លឺរលោងស្រស់ថ្លាជាងមុនជាក់ជាមិនខាន។ ខ្ទិះដូងក៏ត្រូវបានគេយកទៅប្រើជារូបមន្តពិសេសផ្សេងៗទៀតសម្រាប់ប្រើលើគ្រប់ប្រភេទនៃស្បែកផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments