Header Ads

រៀបការបាន១០ឆ្នាំ ប្រពន្ធរំជួលចិត្តពេលឮដំណឹងភ្ញាក់ផ្អើល១ តែប្ដីបែរធ្វើរឿងរន្ធត់ដាក់​….

ស្វាមី​ភរិយា​មួយ​គូ​បាន​រៀប​ការ​ជាមួយ​គ្នា​១០​ឆ្នាំ​ហើយ ប៉ុន្តែ​គ្មាន​កូន​សូម្បី​តែ​ម្នាក់។ ពួក​គេ​រស់​នៅ​ជាមួយ​គ្នា ​និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​មាន​កូន​ម្នាក់​នឹង​គេ​មុន​​ដល់​ខួប​អាពាហ៍ពិពាហ៍​គម្រប់​ ១១​ឆ្នាំ។ ក្រុម​គ្រួសារ ​និង​មិត្តភ័ក្ដិ​របស់​ពួក​គេ​ធ្លាប់​បាន​បញ្ចុះបញ្ចូល​ឲ្យ​ពួក​គេ​លែងលះ​គ្នា ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​ស្មោះស្ម័គ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ពួក​គេ​ក៏​នៅ​តែ​បន្ត​ចំណង​អាពាហ៍ពិពាហ៍​នេះ​រហូត។ ប៉ុន្មាន​ខែ​កន្លង​ផុត…

ថ្ងៃ​មួយ​ខណៈ​ដែល​ស្វាមី​កំពុង​ត្រលប់​មក​ពី​ធ្វើ​ការ ក៏​បាន​ឃើញ​ភរិយា​របស់​ខ្លួន​ដើរ​តាម​ផ្លូវ​ជាមួយ​បុរស​ម្នាក់។ ពួក​គេ​មើល​ទៅ​ដូច​ជា​សប្បាយ​ចិត្ត​មែន​ទែន។ មួយ​សប្ដាហ៍​កន្លង​មក​ទៀត ស្វាមី​ក៏​បាន​ឃើញ​ភរិយា​របស់​ខ្លួន​នៅ​ជាមួយ​បុរស​នោះ​ដដែល​ម្ដង​ទៀត។ បុរស​ជា​ប្ដី​បាន​ឃើញ​ពួក​គេ​ជាមួយ​គ្នា​ជា​ច្រើន​លើក និង​ជួន​កាល​ឱប​គ្នា​ទៀត។​​

នៅ​ល្ងាច​ថ្ងៃ​មួយ ខណៈ​ដែល​ស្វាមី​ត្រលប់​មក​ដល់​ផ្ទះ ក៏​បាន​ឃើញ​បុរស​ដដែល​នោះ​ជូន​ប្រពន្ធ​ខ្លួន​មក​ផ្ទះ និង​មាន​ថើប​លា​គ្នា។ បុរស​ជា​ប្ដី​បាន​ខឹង​និង​ខូច​ចិត្ត​យ៉ាង​ខ្លាំង។នៅ​ថ្ងៃ​បន្ទាប់​ទៀត​ខណៈ​ដែល​បុរស​ជា​ប្ដី​កំពុង​កាន់​ថូ​ទៅ​ដាក់​ទឹក​ ទូរសព្ទ​ក៏​រោទិ៍​ឡើយ។ គាត់​បាន​លើក​ទូរសព្ទ ហើយ​​ក៏​បាន​ឮ​សំឡេង​បុរស​ម្នាក់​និយាយ​ថា៖ “ហាឡូ​អូន បង​នឹង​ទៅ​ផ្ទះ​អូន​ល្ងាច​នេះ​តាម​សន្យា បង​សង្ឃឹម​ថា…”

បុរស​ជា​ប្ដី​ស្ដាប់​ឮ​តែ​ប៉ុណ្ណេះ​ក៏​បិទ​​ទូរសព្ទ​ឈប់​ស្ដាប់ និង​គិត​ខ្លួន​ឯង​ថា៖ “នេះ​ជា​សំឡេង​មនុស្ស​ប្រុស ហើយ​ប្រាកដ​ជា​អា​ម្នាក់​ដែល​ប្រពន្ធ​អញ​បណ្ដើរ​រាល់​ថ្ងៃ​នោះ​ហើយ”។ គាត់​គិត​ថា​ប្រពន្ធ​​ជា​ទី​ស្រឡាញ់​របស់​គាត់​ក្បត់​ចិត្ត​គាត់​ទៅ​ស្រឡាញ់​បុរស​ម្នាក់​នោះ​ហើយ។ ​ភ្លាម​នោះ​ថូ​ទឹក​ក៏​របូត​ចេញ​ពី​ដៃ​គាត់​ធ្លាក់​បែក​ខ្ចាយ។​​

ឮ​សំឡេង​ខ្លាំង​ដូច្នេះ​ប្រពន្ធ​ក៏​ចូល​មក​មើល​ប្ដី​ហើយ​សួរ​ថា៖ “មាន​រឿង​អី​ទេ​បង?”ដោយ​កំហឹង​ពេញ​ខ្លួន បុរស​បាន​ច្រាន​ប្រពន្ធ​ទាំង​កម្រោល​ទៅ​លើ​ឥដ្ឋ​ ហើយ​នាង​ក៏​លែង​កម្រើក។ ក្រោយ​មក​ទើប​បុរស​ប្ដី​ដឹង​ថា​ប្រពន្ធ​ខ្លួន​បាន​ដួល​ចំ​អំបែង​ថូ​ធំ​មួយ ទើប​ប្រញាប់ប្រញាល់​ជួយ​ប៉ុន្តែ​ក៏​យឺត​ពេល គឺ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ពេល​នោះ​គាត់​បាន​ឃើញ​សំបុត្រ​មួយ​ក្នុង​ដៃ​របស់​នាង។ អត្ថន័យ​ក្នុង​សំបុត្រ​បាន​ធ្វើ​ឲ្យ​គាត់​ក្ដុកក្ដួល​ចិត្ត​ជា​ទី​បំផុត៖​

“ប្ដី​សំឡាញ់ អូន​​មិន​ដឹង​និយាយ​ពី​អារម្មណ៍​ប្រាប់​បង​ថា​ម៉េច​ទេ ដូច្នេះ​អូន​ត្រូវ​សរសេរ​សំបុត្រ​ឲ្យ​បង។ អូន​បាន​ទៅ​រក​ពេទ្យ​ម្នាក់​ជាង​មួយ​អាទិត្យ​ហើយ ហើយ​អូន​ចង់​ប្រាកដ​ខ្លួន​ឯង​សិន​មុន​នឹង​និយាយ​ដំណឹង​ដ៏​ធំ​នេះ​ប្រាប់​បង។

លោក​គ្រូ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​អូន​មាន​ផ្ទៃ​ពោះ។ កូន​យើង​នឹង​កើត​មក​ក្នុង​រយៈ​ពេល​៥​ខែ​ទៀត។ លោក​គ្រូ​ពេទ្យ​ដែល​អូន​បាន​ជួប​នោះ​​គឺ​ជា​បង​ប្រុស​បង្កើត​របស់​​អូន​ដែល​បាន​បែក​គ្នា​ជា​យូរ​ហើយ និង​ទើប​តែ​បាន​ជួប​គ្នា​ក្រោយ​ពួក​យើង​រៀបការ។ គាត់​​សន្យា​នឹង​អូន​ថា​នឹង​ជួយ​មើល​ថែ​អូន​និង​កូន​ឲ្យ​បាន​ល្អ​បំផុត និង​មិន​គិត​ថ្លៃ​អ្វី​ទាំង​អស់។គាត់​សន្យា​ថា​នឹង​មក​ហូប​បាយ​ជាមួយ​ពួក​យើង​នៅ​ល្ងាច​នេះ។ អូន​ត្រូវ​សរសេរ​សំបុត្រ​ឲ្យ​បង ព្រោះ​អូន​រំភើប​ពេក​ និយាយ​មិន​ចេញ​ទេ។ អរគុណ ដែល​តែងតែ​នៅ​ក្បែរ​អូន​រហូត។

ពី​ប្រពន្ធ​សំឡាញ់​របស់​បង”​​សំបុត្រ​ក៏​ជ្រុះ​ពី​ដៃ​របស់​បុរស​ជា​ប្ដី។ ភ្លាម​នោះ​គាត់​បាន​ឮ​សំឡេង​គោះ​ទ្វារ ដែល​នោះ​គឺ​បុរស​ដែល​គាត់​ធ្លាប់​ឃើញ​នៅ​ជាមួយ​ប្រពន្ធ​របស់​គាត់​កាល​ពី​មុន។ បុរស​ម្នាក់​នោះ​បាន​ចូល​មក​ក្នុង​ហើយ​និយាយ​ថា៖ “សួស្ដី​ខ្ញុំ​គឺ John ជា​បង​ប្រុស​របស់​ប្រពន្ធ​លោក…” តែ​ភ្លាម​នោះ​គាត់​ក៏​បាន​ឃើញ​ប្អូន​ស្រី​របស់​គាត់​ដេក​ស្ដូកស្ដឹង​ក្នុង​ថ្លុក​ឈាម ៕

**** អានអត្តបទល្អៗបន្ថែម៖ បងប្រុស​អាយុ​ ១៩​ឆ្នាំ !!! ប្រលងបញ្ចប់ឆ្នាំ​រួចភ្លាម រត់ទៅធ្វើ​សំណង់ភ្លែត ព្រោះ​ហេតុផល​រំជួល​ចិត្តមួយ…. ****

សិស្សសាលា​ជនជាតិ​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​អាណិត​អាសូរ​ខ្លាំង ​បន្ទាប់​ពី​ដឹង​ថា​យក​ពេល​វេលា​សម្រាក​ពី​ការ​សិក្សា​តិច​តួច​ទៅ​ធ្វើ​សំណង់​រក​ប្រាក់​ដើម្បី​ព្យាបាល​ជំងឺ​ប្អូន​ប្រុស​អាយុ​ទើប ៣​ឆ្នាំ។

បងប្រុស​អាយុ​ ១៩​ឆ្នាំ រូប​នេះ​ប្រែ​ជា​សម្រក់​ទឹក​ភ្នែក​​ នៅ​ពេល​គេ​ប្រាប់​ថា ទឹក​ប្រាក់​សម្រាប់​ព្យាបាល​ជំងឺ​ប្អូន​ប្រុស​ ត្រូវ​គេ​រៃអង្គាស​បាន​គ្រប់​គ្រាន់​ហើយ​​ដោយ​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ។លោក Ma ​ជា​សិស្ស​ថ្នាក់​វិទ្យាល័យ រស់​នៅ​ក្នុង​ភូមិ​ក្រីក្រ​មួយ​​ក្នុង​​ខេត្ត​ហ៊ូបេ ។ គ្រួសារ​របស់​គាត់​មាន​ជីវភាព​ក្រ​តោកយ៉ាក​ខ្លាំង ថែម​ទាំង​ប្អូន​ប្រុស​មាន​ជំងឺ​មហារីក​ឈាម​ថែម​ទៀត។

រៀន​បណ្ដើរ ស៊ី​ឈ្នួល​ឲ្យ​គេ​បណ្ដើរ​ លោក​បាន​ប្ដេជ្ញា​ចិត្ត​មិន​បោះ​បង់​ប្អូន​ចោល ថែម​ទាំង​ប្ដេជ្ញា​ចិត្ត​ធ្វើ​ជា​គ្រូពេទ្យ​ឲ្យ​បាន​ ដើម្បី​ព្យាបាល​ប្អូន​​ “ខ្ញុំ​ត្រូវ​តែ​ចូល​រៀន​សាលា​ពេទ្យ​ឲ្យ​បាន ព្រោះ​​តែ​ចង់ព្យា​បាល​ជំងឺ​ប្អូន​ប្រុស​របស់​ខ្ញុំ”។ លោក​បញ្ជាក់។

លោក​ខិត​ខំ​រៀន​សូត្រ​ខ្លាំង​រហូត​បញ្ចប់​​ថ្នាក់​វិទ្យាល័យ​ លោក​ទទួល​បាន ៤៥៦​ពិន្ទុ ដែល​ជា​ចំនួន​ដ៏​ខ្ពស់​មួយ។ អ្វី​ធ្វើ​ឲ្យ​គេ​អាណិត​គ្រប់​គ្នា ​គឺ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រលង​បញ្ចប់ Ma បាន​រត់​ទៅ​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​សំណង់​គេ​ភ្លាម ​មុន​លទ្ធ​ផល​​ប្រលង​ចេញ។

ចំណែក​ឪពុក​ម្ដាយ​របស់​គាត់​ចេញ​ទៅ​ធ្វើ​ការ​​ខាង​ក្រៅ​ផ្ទះ​បាត់​​រយៈពេល​ជាង​​មួយ​ខែ​ហើយ។ សព្វ​​ថ្ងៃ​ស្នាក់​នៅ​ជាមួយ​​ជី​ដូន​ជរា​អាយុ ៨០​ឆ្នាំ​ ដើម្បី​​មើល​ថែ​ចៅ​ប្រុស​កើត​ជំងឺ​នេះ។ Ma ​មាន​បំណង​ធ្វើ​អ្វី​ៗ​គ្រប់​បែប​​យ៉ាង​ឲ្យ​តែ​អាច​រក​​ចំណូល ដើម្បី​ទិញ​ថ្នាំ​ឲ្យ​ប្អូន។ ការ​ងារ​របស់​ Ma ដែល​គេ​ប្រទះ​ឃើញ​រាល់​ថ្ងៃ​មាន​ដូច​ជា ​លើក​​ឥដ្ឋ ​ចូក​ខ្សាច់​នៅ​ការដ្ឋាន​សំណង់​មួយ​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រមាណ ៦​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

រឿង​រ៉ាវ​ដ៏​រំជួល​ចិត្ត​របស់ Ma ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​សារព័ត៌មាន​ក្នុង​ស្រុក ធ្វើ​ឲ្យ​គេ​អាណិត​ពន់ពេក។ អត្ថបទ​នោះ​​មាន​អ្នក​ចូល​អាន​ចំនួន ៣,១​លាន​ដង ហើយ​លំហូរ​ជំនួយ​ពី​សប្បុរសជន​​បាន​កើត​មាន​ដូច​គេ​ចាក់​ទឹក។ ​ត្រឹម​រយៈពេល ២៤​ម៉ោង ​ជំនួយ​​ពី​សប្បុរសជន​​ប្រមូល​បាន ៦០​ម៉ឺន​យ័ន ឬ​ប្រមាណ ៨,៨​ម៉ឺន​ដុល្លារ​អាមេរិក។ ចំនួន​ទឹក​ប្រាក់​នេះ គ្រប់​គ្រាន់​សម្រាប់​ទូទាត់​ថ្លៃ​​​​ការ​វះកាត់​ប្ដូរ​ខួរ​ឆ្អឹង​​ខ្នង​ឲ្យ​ប្អូន​បាន។ ឆាប់​ៗ​ខាង​មុខ លោក​នឹង​យក​ប្អូន​ទៅ​ព្យាបាល​ហើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments