Header Ads

ថោកណាស់ !! បោកគ្នាមានកូន១ហើយទុកគ្នាចោល បណ្តោយអោយប្រពន្ធដើមមកធ្វើបាបតាមចិត្តទៀត (មានវីដេអូ)

វីដេអូមួយត្រូវបានគេបង្ហោះជាសារធារណៈ ដែលបង្ហាញអំពីសកម្មភាពឈ្លោះទាស់ទែង ដណ្តើមប្តីគ្នា រវាងស្រ្តីពីរនាក់ ដែលម្នាក់ជាប្រពន្ធដើមស្របច្បាប់ និងម្នាក់ទៀតជាស្រីកំណាន់ដែលត្រូវបុរសជាប្តីកុហកបោកប្រាស់ទំនុកចិត្ត។ នៅក្នុងផេកមួយឈ្មោះថា camnews.asia បានបង្ហោះវីដេអូនេះ ដោយសរសេរអក្សរអមមកជាមួយថាៈ

សូមជំរាបបងប្អូននេះជាស្រីដែរយកប្តីគេ ដើម្បីបំពេញតណ្ហារបស់ខ្លួនឯង ហើយថែមទាំងលួចរៀបការមិនអោយប្រពន្ធគេដឹងទៀតរហូតមានកូនប្រុសម្នាក់។សាហាវណាស់ខលមកបញ្ឍឺចិត្តប្រពន្ធគេស្ទើកកឈាម ទាំងនៅសសៃខ្ចីទៀតមីស្រីថោកទាប សូមបងប្អូនជួយស៊ែរបន្តផង អាណិតដល់ទឹកចិត្តមនុស្សស្រីដូចគ្នា សូមអគុណទុកជាមុនចំពោះការស៊ែរបន្ត

ដែលក្នុងអក្សខាងលើនេះគឺហាក់បីដូចជាចង់បង្ហាញថាស្ត្រីជាប្រពន្ធចុង ឬស្រីកំណាន់ដែលមានមានកូនខ្ចីបីនឹងដី ដែលជាឈានរបស់បុរសល្មោភស្នេហ៍បានខលទៅបញ្ឈឺប្រពន្ធដើម ទៀតផង ដែលមានចេតនាបង្កការឈឺចាប់អោយប្រពន្ធដើម។

ប៉ុន្តែជាក់ស្តែងនៅក្នុងវីដេអូដែលបានបង្ហោះ គេសង្កេតឃើញថា នាងប្រពន្ធចុង មានសភាពតក់ស្លុត និងខ្លាចញញើតប្រពន្ធដើមខ្លាំងណាស់ គ្នាមិនហ៊ានទាំងមាត់តបអ្វីទៅគេវិញផង បើទោះត្រូវនាងប្រពន្ធដើមនោះ គំរាមប្តឹងផង មើលងាយមើលថោកថាក្រីក្ររហាមផង ត្រូវគេដៀលម្តាយថាសំគំនិតគ្នាជាមួយកូនដណ្តើមប្តីគេផង ក៏នាងមិនហ៊ានតបតឡើយ។

ទោះជាយ៉ាងណាក៏ដោយ បើគិតតាមច្បាប់ គឺនាងប្រពន្ធដើម មានប្រៀប និងមានសិទ្ធច្រើនជាង ហើយក្នុងប្រពៃណីខ្មែរ នារីដែលយកប្តីគេ គឺជាប់ឈ្មោះមិនល្អ និងជាភាពអសីលធម៌មួយក្នុងសង្គម ដែលស្ត្រីគ្រប់រូបគួជៀសអោយឆ្ងាយ។

មតិសាធារណៈជនជាច្រើនបានផ្ទុះរិះគន់យ៉ាងខ្លាំងចំពោះបុគ្គលដែលជាប្តីល្មោភស្នេហ៍ កុហកបោកប្រាស់ លួងលោមចង់ស៊ីស៊ីនគេរហូតដល់ថ្នាក់មានកូនខ្ចីទុកគ្នាចោល និងបណ្តោយអោយប្រពន្ធដើម មើលងាយមើលថោកនាងយ៉ាងខ្លាំង។ ខាងលើនេះគ្រាន់ជាទស្សនៈផ្ទាល់ខ្លួនរបស់នាងខ្ញុំដែលជាអ្នករៀបចំអត្ថបទនេះឡើងប៉ុណ្ណោះ បើមានការខុសឆ្គងយ៉ាងណាសូមអធ្យាស្រ័យផង។ ចំពោះការយល់ឃើញរបស់បងប្អូនយ៉ាងណា នោះសូមបងប្អូនបញ្ចេញមតិតាមការគួ៕

ប្រភព៖ vshare-kh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments