Header Ads

លួចដាក់បង្កប់កាមេរ៉ាចោលក្នុងព្រៃ ស្រាប់តែថតបានសកម្មភាពដ៏ចម្លែករបស់សត្វស្វាក្រហមពីរក្បាល

លួចដាក់បង្កប់កាមេរ៉ាចោលក្នុងព្រៃ ស្រាប់តែថតបានសកម្មភាពដ៏ចម្លែករបស់សត្វស្វាក្រហមពីរក្បាល

សត្វស្វាពីរក្បាលធ្វើអោយគ្រប់គ្នាមិនសរសើរមិនបានដោយសារតែការប៉ិនប្រសប់របស់វានៅក្នុងការប្រើប្រាស់រណាដើម្បីអារកាត់មែកឈើ។ រូបវីដេអូខាងក្រោមនេះវាគឺជាផ្នែកមួយនៃឯកសារសត្វដែលបានផលិតឡើងដោយក្រុមការងារររបស់សារព័ត៌មាន BBC ដែលវាគឺជាផ្នែកមួយនៃខ្សែរវីដេអូមានចំណងជើងថា «ចារកម្មនៅក្នុងព្រៃ»​។

គេបានថតវានៅឯប្រជុំកោះ Borneo ដែលវានៅជាប់នឹងប្រទេសម៉ាឡេស៊ី , ប្រទេសឥណ្ឌូនេស៊ី ហើយនិងប្រទេសព្រុយណេផងដែរ ដែលវាទំនងជាថតដោយកាមេរ៉ាតូចមួយដែលគេបានដាក់បង្កប់ក្នុងមនុស្សយន្តដើម្បីតាមដាន។

យ៉ាងណាមិញក្រោយពេលដែលវីដេអូទាំងនេះត្រូវបានដាក់បង្ហាញអោយសាធារណៈជនបានឃើញ គ្រប់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលបានឃើញថាស្វាក្រហមពីរក្បាលនេះមានសមត្ថភាពប្រើប្រាស់រណាដូចជាមនុស្សយើងអញ្ចឹងដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments