Header Ads

ភ្ញាក់ផ្អើលណាស់ !! ជួសជុលផ្ទះ ស្រាប់តែធ្លាយជញ្ជាំងចេញរូងក្រោមដីមួយយ៉ាងធំ ដែលខ្លួនមិនធ្លាប់បានដឹងពីមុនមក…

ភ្ញាក់ផ្អើលណាស់ !! ជួសជុលផ្ទះ ស្រាប់តែធ្លាយជញ្ជាំងចេញរូងក្រោមដីមួយយ៉ាងធំ ដែលខ្លួនមិនធ្លាប់បានដឹងពីមុនមក…

អ៊ីតាលី៖ បុរសម្នាក់ទិញអាគារមួយខ្នង ដោយសង្ឃឹមថានឹងបើហាងលក់បាយ តែនៅពេលជួសជុលបន្ទប់ទឹកបែរជាជួបរឿងអាថ៌កំបាំងមួយដែលមិនគួរអោយជឿ!!ជារឿងរ៉ាវដែលគ្រប់គ្នាមិនដែលបានគិតថាអាចនឹងមកជួបប្រទះនូវរឿងបែបនេះទេ នៅពេលដែលលោក Lucian Faggiano ជាប្រជាជនដែលរស់នៅក្នុងក្រុង Lecce ប្រទេសអ៊ីតាលី បានដាក់ផែនការនឹងហាងបាយមួយកន្លែង ដែលមុននេះលោកបានទិញអគារមួយកន្លែងនៅម្តុំ 56 Via Ascanio Grandi ហើយមុននឹងចាប់ផ្តើមបើកហាងលោកបានកែប្រែរៀបចំជាថ្មីម្តងទៀត។

ជាដំបូងគាត់គិតថាប្រើពេលតែមួយអាទិត្យក៏អាចនឹងបើកហាងនេះបាន តែវាមិនដូចផែនការដែលគ្រោងទុកទេ ពីព្រោះក្រោយពេលគាត់បានជួសជុលធ្វើបន្ទប់ទឹកជាថ្មីឡើងវិញ ក៏បានពើបប្រទះថា នៅក្រោមដីបន្ទប់ទឹកជាកន្លែងកប់សពពីបុរាណ។​ ហើយគាត់ត្រូវរង់ចាំដល់ទៅ ៨ឆ្នាំដើម្បីប៉ូលីសធ្វើការចាត់ចែងប្រមូលនូវវត្ថុបុរាណទាំងអស់នេះជាមុនសិន។

អ្នកបុរាណវិទ្យា បានលើកឡើងថា ទីស្មរសានពីបុរាណនេះប្រហែលជាត្រូវបានសាងឡើងក្នុងសម័យរ៉ូម៉ាំង ដែលនៅពេលនោះ ទីនេះត្រូវបានគេហៅថា ទីក្រុង Sybar មុននឹងប្តូរមកឈ្មោះ Lupiae នឹងបន្ទាប់មកទៀតបានប្តូរមកឈ្មោះទីក្រុង Lecce នេះតែម្តង។

លោក Giovanni Giangreco ជាអ្នកបុរាណវិទូម្នាក់ បានអះអាងថា ការប្រទះឃើញទីស្មរសាន នៅក្នុងផ្ទះរបស់លោក Lucian Faggiano លើកនេះ រាប់ចាត់ជាការជួបប្រទះដ៏ធំមួយក្នុងប្រវត្តិសាស្រ្ត ព្រោះតំបន់នេះជាកន្លែងដែលធ្លាប់បានប្រើមកតាំងតែ

ពីសម័យ Messapians រហូតដល់សម័យ រ៉ូម៉ាំង ហើយចេញពីសម័យកណ្តាល រហូតដល់សម័យ Byzantine ។ ក្រៅពីនេះ អ្នកបុរាណវិទូ បានរកឃើញនូវគ្រឿងចានឆ្នាំងធ្វើពីដី និងគ្រឿងអលង្ការផ្សេងៗ ដែលបានសាងឡើងក្នុងសម័យ Knights Templar ។ លោក Lucian Faggiano ត្រូវបានរដ្ឋាភិបាលហាមមិនអោយបើកហាងលុះត្រាតែមានការចាត់ចែងចប់សព្វគ្រប់។មើលទៅការរកឃើញវត្ថុបុរាណមានអាយុ ២០០០ឆ្នាំនេះ ពិតជារឿងមួយដែលគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងដល់មនុស្សជាតិទាំងឡាយ។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញមិនទាន់បានបង្ហាញថា​វត្ថុបុរាណជាច្រើនដែលបានរកឃើញនោះមានអាយុកាលប៉ុន្មានឆ្នាំច្បាស់នៅឡើយទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments