Header Ads

អីយ៉ាស់ !! ស្រីស្អាតម្នាក់ស្លៀកខោអាវរយីរយៀកចូលហាងពេជ្រត្រូវបានម្ចាស់ហាងដៀមដាមផ្លែផ្កាថា…

រឿងពិតក្នុងសង្គម ប្រសិនបើយើងស្លៀកខោមិនខោ អាវមិនអាវ មិនថាយើងទៅទិញអីទេអ្នកលក់អគតិមួយចំនួនតូចពិតជាសម្លក់សម្លឹងយើងតាំងពីក្បាលរហូតដល់ចុងជើងហើយវាយតម្លៃថា យើងប្រហែលជាគ្មានសមត្ថភាពទិញទំនិញក្នុងហាងរបស់គេឡើយ ។

ជាក់ស្ដែង ថ្ងៃនេះស្រីស្អាតម្នាក់បានបង្ហោះសាររំលែកបទពិសោធន៍ ខណៈដែលនាងទៅហាងពេជ្រមួយកន្លែងដោយស្លៀកសម្លៀកបំពាក់រយីករយៀកហើយត្រូវម្ចាស់ហាងដៀមដាមក្នុងន័យបង្ហាញថាគាត់គ្មានសមត្ថភាពនឹងទិញឡើយ ។ ស្រីស្អាតបានលើកឡើងថា៖

«និយាយរឿងពិតក្នុងសង្គមសម័យនេះដែរចូលចិត្តសំឡឹងវាយតម្លៃមនុស្សទៅនឹងរបស់របរប្រើប្រាស់គ្រឿងសំភារះនិយម។

ខ្ញុំនឹងប្អូនស្រីខ្ញុំបានជិះឡានវិស្តូទៅចតនៅមុខហាងពេជ្រមួយល្បីគួរសមគ្រាន់តែឃើញឡានរកចំណតចតសន្តិសុខសឹងតែមិនហើបគូទពីកៅអីមករកកន្លែងអោយចតដោយហេតុគិតថាឡាននេះអន់ណាស់អ្នកជិះប្រហែលជាគ្មានសមត្ថិភាពមកទិញពេជ្រនៅហាងនេះពាក់ឡើយពេលនោះខ្ញុំក៏ចុះពីឡានដើរសំដៅចូលក្នុងហាងបង្ហាញម៉ូតដែរខ្ញុំចង់កុម្មង់ទៅអ្នកលក់

ចំនែកអ្នកលក់ក៏ហៅថៅកែមកព្រោះម៉ូតដែរខ្ញុំចង់កុម្មង់នឹងតម្លៃមើលទៅថ្លៃគួរសមម្ចាស់ហាងក៏ចេញមកនិយាយជាមួយខ្ញុំក្នុងន័យបង្កប់ដោយគិតថាខ្ញុំអត់លុយទិញទេចិញ្ចៀនជិត2មុឺនដុល្លាឯណោះគេក៏រៀបរាប់ប៉ុន្មានលីប៉ុន្មានតាមដែរខ្ញុំសួរគេខ្ញុំលឺហើយក៏គិតថា(គិតក្នុងចិត្ត)តម្លៃថ្លៃជាងម៉ូយខ្ញុំច្រើនមេសទឹកដូចគ្នាតម្លៃខុសគ្នាឆ្ងាយចឹងហើយខ្ញុំក៏គិតថាទៅធ្វើនៅហាងដែរជាម៉ូយខ្ញុំវិញហើយខ្ញុំក៏អរគុណម្ចាស់ហាងដោយប្រើពាក្យអរគុណ

ប៉ុន្តែម្ចាស់ហាងនិយាយមកខ្ញុំវិញថាអត់អីទេខ្ញុំដឹងដែរតើ(គាត់ចង់បានន័យថាអត់អីទេគាត់ដឹងថាខ្ញុំគ្មានលុយទិញទេគ្រាន់តែមកសួរលេងៗដោយលេងទឹកមុខដាក់ខ្ញុំ)ចំណែកសម្លៀកបំពាក់នឹងកាបូបខ្ញុំមើលទៅរយីរយៀកគួរសមព្រោះខ្ញុំអត់ចូលចិត្តតែងខ្លួននៅពេលចេញទៅក្រៅម្តងៗព្រោះយល់ថាវាជាសម្បកក្រៅកុំខ្វល់សំខាន់យើងមានលុយទិញគេ។

សុំប្រាប់ទៅបងស្រីម្ចាស់ហាងពេជ្រនឹងផងថាហាងម្កុជពេជ្រប៉ុណ្ណាណីគេមិនដែរលេងរិកចឹងទេទាំងសន្តិសុខទាំងម្ចាស់ហាងទាំងបុគ្គលិកគេរាក់ទាក់ណាស់ខ្ញុំជិះតុៗទៅក៏គេដើរការពារភ្ញៀវដល់តុៗដែរនេះបានគេហៅថាអ្នកពូកែក្នងការរកសុីកុំសំលឹងមនុស្សនឹងសម្បកក្រៅ។#សំរាប់ថ្ងៃខួបកំណើតទិញថែមមួយវង់ទៀតនៅម្កុដពេជ្រដែរជាម៉ូយចាស់ពេញចិត្តសេវាកម្មនៅហាងនេះសរសេរវែងតិចហើយនឹកឃើញរឿងនឹងព្រោះខឹងពេក#។អូភ្លេចប្រាប់បងប្អូនលើកក្រោយបើចង់ទៅហាងពេជ្រអីកុំស្លៀកពាក់ដូចខ្ញុំអីបើអាចជួលឡានអា570រឺទៅចូលហាងមូលសក់ស្លៀកពាក់អោយប្រេនៗចាំចូលកុំអោយគេឌឺដាក់ដូចខ្ញុំចឹងទៀត» ៕

ប្រភព៖ Khmer News

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments