Header Ads

រ៉ែធម្មជាតិ ក្នុងសំបកផែនដី !!! ដុំមាសដ៏ធំជាងគេបំផុតមានតម្លៃខ្លាំងណាស់ នៅក្នុងពិភពលោកដែលគេមិនទាន់រំលាយ….

រ៉ែធម្មជាតិ ក្នុងសំបកផែនដី !!! ដុំមាសដ៏ធំជាងគេបំផុតមានតម្លៃខ្លាំងណាស់ នៅក្នុងពិភពលោកដែលគេមិនទាន់រំលាយ….នៅក្នុងសំបកផែនដីយើងនេះវាគឺពោរពេញទៅដោយរ៉ែធម្មជាតិដែលវាពិតជាមានតម្លៃខ្លាំងណាស់ ដែលក្នុងនោះរួមមានទាំងមាសផងដែរ។​មាសដែលអ្នកពាក់រាល់ថ្ងៃនេះវាគ្រាន់តែជាបំបែកតូចមួយនៃដុំមាសដ៏មហិមាប៉ុននោះ ដែលវាបានកែច្នៃទៅជាខ្សែរ.ក ចិញ្ចៀន ឬក៏របស់មួយចំនួនទៀត។ អ្នកប្រហែលជាមិនដឹងនោះទេថាដុំមាសដ៏ធំ

ក្រោមនេះត្រូវបានគេរកឃើញហើយគេមិនទាន់រំលាយវាឡើយ។១). នៅក្នុងអំឡុងឆ្នាំ 1992 ក្រុមហ៊ុនជីករ៉ែ ក្រុមហ៊ុនរ៉ែសូរ៉ាណូ ដែលនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានរកឃើញដុំមាសមួយដែលវានៅជាប់នឹងបំបែកថ្ម។ បន្ទាប់ពីធ្វើការសម្អាតរួចរាល់ហើយគេបានយកវាទៅថ្លឹងហើយបានដឹងថាដុំមាសនោះវាមានទម្ងន់រហូតដល់ទៅជាង 16 គីឡូក្រាមឯណោះ។បំណែកនៃដុំមាសនេះត្រូវបានដាក់នៅក្នុងសារមន្ទីរបេតិកភណ្ឌនៅរដ្ឋកាលីហ្វ័រនីញ៉ាដើម្បីអោយមនុស្សគ្រប់គ្នាមានឱកាសបានឃើញ។ ១). នៅក្នុងអំឡុងឆ្នាំ 1992 ក្រុមហ៊ុនជីករ៉ែ ក្រុមហ៊ុនរ៉ែសូរ៉ាណូ ដែលនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានរក

ឃើញដុំមាសមួយដែលវានៅជាប់នឹងបំបែកថ្ម។ បន្ទាប់ពីធ្វើការសម្អាតរួចរាល់ហើយគេបានយកវាទៅថ្លឹងហើយបានដឹងថាដុំមាសនោះវាមានទម្ងន់រហូតដល់ទៅជាង 16 គីឡូក្រាមឯណោះ។បំណែកនៃដុំមាសនេះត្រូវបានដាក់នៅក្នុងសារមន្ទីរបេតិកភណ្ឌនៅរដ្ឋកាលីហ្វ័រនីញ៉ាដើម្បីអោយមនុស្សគ្រប់គ្នាមានឱកាសបានឃើញ។ ២). វាត្រូវបានគេរកឃើញកាលពីអំឡុងឆ្នាំ 1995 នៅ​ឯទីក្រុង Kalgoorlie នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី។ វាពិតជាមានទម្ងន់ធ្ងន់ក្រៃលែងគឺវាធ្ងន់ជាងដុំមាសដែលគេរកឃើញនៅរដ្ឋកាលីហ្វ័រញ៉ាទៅទៀត។ វាមានទម្ងន់ 25,5 គីឡូក្រាម ដែលត្រូវបានគេយកទៅដាក់តាំងនៅសារៈមន្ទីរ Perth Mint ។ ៣). មួយនេះរកឃើញនៅក្នុងប្រទេសអូស្ត្រាលីដែរកាលពីឆ្នាំ 1980 នៅទីក្រុង Kingower នៃរដ្ឋ Victoria ។ វាមានទម្ងន់ 27,66 គីឡូក្រាម ហើយវាក៏មិនត្រូវបានគេយកទៅកែច្នៃដែរ។ ៤). ដុំមាសរាងត្រីកោណនេះត្រូវបានគេយកចេញពីទីក្រុង Miass នៅប្រទេសរុស្ស៊ី កាលពីអំឡុងឆ្នាំ 1842។ វាមានទម្ងន់ 36,2 គីឡូក្រាមឯណោះ។អ្នកអាចឃើញវានៅសារៈមន្ទីរ Diamond Fund នៅទីក្រុងមូស្គូ។ ៥). វាជាដុំមាសដ៏ធំបំផុតដែលគេមិនទាន់រំលាយ។ វាត្រូវបានគេរកឃើញកាលពីឆ្នាំ 1983 នៅរដ្ឋផារ៉ា ប្រទេសប្រេស៊ីល។ វាមានទម្ងន់ 60,82 គីឡូក្រាម ហើយត្រូវបានគេយកទៅដាក់តាំងនៅសារៈមន្ទីរក្នុងតំបន់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments