Header Ads

គួរឲ្យអាណិតណាស់ !! បងមាន​ប្រពន្ធ​កូន​ហើ​យ ម៉េច​បាន​មក​ស្រ​លាញ់​រូប​អូន​ទៀត​ ព្រឹកឡើងឃើញចង.ក ​ផ្អើ​ល​ពេញ​ផ្ទះ​ជួល

ភ្នំពេញ៖ នារី​ម្នាក់ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​ហាង​បារាំង​នោះ បាន​​ធ្វើ​អត្តឃាត​ដោយ​ការ​ចង.ក​សម្លាប់​ខ្លួន ​នៅចំណុចផ្ទះ​ជួល​លេខ​១២២E4​Z ក្រុម៥ ភូមិ​១ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌ​ដូន​ពេ​ញ កាល​​​ពី​វេលា​ម៉ោង ៦​និង​២០​នា​ទី​​ព្រឹក ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា នារី​រង​គ្រោះ​ឈ្មោះ សម្ភស្ស អាយុ ២៩ឆ្នាំ មុខ​របរ ធ្វើការ​ហាងបារាំង ស្នាក់ នៅ​ផ្ទះ​ជួល​កើត​ហេតុខាងលើ​ ។

យោង​​តាម​សម្តី​មិត្ត​ភក្តិ​នារី​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ នារី​រង​គ្រោះ​បាន​ចេញ​ពី​ធ្វើការ ហើយ​ក៏​មក​បបួ​ល​រូប​ខ្លួន​ទៅ​ផឹក​ស៉ី​ជា​មួយ​គេ ពេល​នោះ រូប​ខ្លួន​បាន​ប្រាប់​ទៅ​នារី​រងគ្រោះ​ថា គេ​មិន​មាន​លុយ​សម្រាប់​ផឹក​ស៉ី​នោះ​ទេ។ ភ្លាម​ៗ​នោះ នារីរងគ្រោះ​ក៏​បាន​តេ​ទូរស័ព្ទ​ទៅ​បុរ​ស​ម្នាក់ ដែលគេ​ស្គាល់ថា ជា​សង្សារ ​រប​ស់​ខ្លួន នៅ​ពេល​ដែល​តេ​ទៅ ក៏និយាយ​មិន​ត្រូវ​គ្នា​ហើយ​ឈ្លោះ​ប្រកែត​គ្នា​យ៉ាង​ខ្លាំងៗ ដោយ​បាន​និយាយ​ថា ខ្លួនមាន​ប្រពន្ធ​កូន​ហើ​យ ម៉េច​បាន​មក​ស្រលាញ់​រូប​គេ​ទៀត​។ បន្ទាប់​មក នារីរងគ្រោះ​ក៏បាន​បោះ​ទូរស័ព្ទ​​ដែល​កំពុង​តែ​និយាយ​ជា​មួយ​បុរស​ជា​ស​ង្សា​រ​នោះ​ចោល បណ្តាល​ឲ្យ​បែក​ខ្ទេច ហើ​យ​ក៏​ត្រូវ​បាន​ឈ្មោះ សិន លីនណា ទៅ​រើ​ស​យក​ទូរស័ព្ទ​របស់​នារីរងគ្រោះ​មក​វិញ និ​ង​បាន​នាំ​គ្នា​ចូល​គេង​ទាំង​អស់​គ្នា ។

ស្រាប់តែ​ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០​១​៨ ក៏បានប្រទះ​ឃើញនារីរគ្រោះ​ចង.ក​ស​ម្លា​ប់ខ្លួន​ឯង​បាត់​ទៅ​ហើយ រួច ក៏បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ និ​ង​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ចុះមក ពិនិត្យនឹងធ្វើកោសលវិច្ឆ័យ និងបានប្រគល់សពនារីរងគ្រោះខាងលើទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

**** អានអត្តបទបន្ថែម៖ កំពុងតែប្រជុំសភាសុខៗ ស្រាប់តែគប់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកពេញក្នុងសភាផ្អើលរត់ចេញសឹងមិនទាន់ (មានវីដេអូ)****

កូហ្សូវ៉ូ៖ ប្រទេសកូហ្សូវ៉ូ បានប្រកាសឯករាជ្យក្នុងឆ្នាំ២០០៨គឺជាប្រទេសមួយក្នុងចំណោមប្រទេស៦នៅតំបន់បស្ចឹមប្រទេស ដែលធ្វើការដើម្បីឈានទៅជាសមាជិកសហភាពអឺរ៉ុប។ កាលពីថ្ងៃពុធ ទី២១ ម្សិលមិញនេះ មានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងសភារបស់ប្រទេសកូហ្សូវ៉ូ ដើម្បីទប់ស្កាត់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងព្រំដែនជាមួយប្រទេស Montenegro។ វីដេអូនោះត្រូវបានគេបង្ហោះទៅប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា សមាជិកសភាជាច្រើនបានខ្ទប់ភ្នែក និងច្រមុះរបស់ពួកគេ ហើយនាំគ្នាចាកចេញពីក្នុងបន្ទប់ប្រជុំសភាភ្លាមៗតែម្តង។

យោងតាមលោក Avni Bytyçi អនុប្រធានបាននិយាយថា ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានគប់ ដោយគណបក្សប្រឆាំងលោក Levizja Vetvendosje ។ លោក Bytyçi បាននិយាយថា វាគឺជាយុទ្ធសាស្ត្រ ដែលគណបក្សបានប្រើពីមុន ដើម្បីការពារការកុំអោយការបោះឆ្នោតសម្រេចកើតមានឡើង។ លោក Veseli បានប្រាប់សារព័ត៌មាន CNN ថា “កិច្ចព្រមព្រៀងកំណត់ព្រំដែននឹងត្រូវអនុម័តដោយសភានៅថ្ងៃនេះ ទោះបីជាមានការប៉ុនប៉ងរារាំងពីគណបក្សប្រឆាំងតូចមួយដោយមធ្យោបាយឃោរឃៅបែបនេះក៏ដោយ”។

ដោយសារតែការអនុម័ត​នេះនឹងជួយពង្រឹងអធិបតេយ្យភាពរបស់ប្រទេសកូហ្សូវ៉ូ និងសម្រួលដល់ឆ្ពោះទៅរកសមាហរណកម្មអឺរ៉ុប” ។ លោក Bytyçi បាននិយាយថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងព្រំដែន គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់ពលរដ្ឋកូហ្សូវ៉ូ ដើម្បីទទួលបានការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់សហភាពអឺរ៉ុប។

លោក Levizja Vetevendosje បានបង្ហោះឃ្លីបនៃឧស្ម័នបង្ហូរទឹកភ្នែកលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅវប្រទេស Kosovo លោក Greg Delawie បានថ្កោលទោសលើការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបានអំពាវនាវដល់សមាជិកសភាឱ្យត្រឡប់ទៅអង្គជំនុំជម្រះវិញហើយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments