Header Ads

ជួយស៊ែរផង ជាប្រយោជន៍បងប្អូនទេ !! លោកតាម្នាក់អាយុ ៩០ ឆ្នាំ “បរិភោគរបស់នេះ” ក្នុងមួយថ្ងៃ ៣ ចំណិត បេះដូងរឹងមាំដូចអាយុ ៤០ ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម – សម្ពាធឈាមខ្ពស់!

លោកតាចំណាស់ម្នាក់វ័យ ៩០ ឆ្នាំ ទោះបីគាត់មានអាយុច្រើនហើយ ប៉ុន្តែបេះដូងគាត់នៅរឹងមាំដូចអាយុ ៤០ ឆ្នាំ មូលហេតុដែលគាត់មានអាយុយឺនយូរនិងមានសុខភាពល្អពីព្រោះគាត់បរិភោគខ្ញីក្នុងមួយថ្ងៃ ៣ ចំណិតរួមជាមួយអាហារពេលព្រឹក។

លោកតាចំណាស់ម្នាក់នេះមានឈ្មោះថា Lu Zhi អាយុ ៩០ ឆ្នាំ សព្វថ្ងៃនេះសរីរាង្គទាំងអស់នៅក្នុងខ្លួនរបស់គាត់នៅតែមានសភាពល្អ អាចប្រៀបធៀបជាមួយមនុស្សវ័យកណ្តាលទូទៅបាន។

+តើធ្វើដូចម្តេចដើម្បីរក្សាសុខភាពល្អបែបនេះបាន?

ដោយសារតែគាត់ជាគ្រូឱសថបុរាណចិន គាត់ស្គាល់អត្ថប្រយោជន៍របស់ខ្ញីបានយ៉ាងច្បាស់ គាត់បានយកខ្ញីស្រស់មកត្រាំជាមួយទឹកខ្មេះហើយទទួលទានក្នុងមួយថ្ងៃ ៣ ចំណិតអស់រយៈពេល ៤០ ឆ្នាំ ក្រៅពីធ្វើឲ្យក្រពះរបស់គាត់ល្អហើយបេះដូងរបស់គាត់ក៏នៅតែរឹងមាំមិនចាញ់មនុស្សអាយុ ៤០ ឆ្នាំឡើយ។ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មក គាត់បានសិក្សាតាមអ្នកប្រាជ្ញខុងជឺដោយទម្លាប់ខ្លួនបរិភោគខ្ញីជារៀងរាល់ថ្ងៃ ហើយគាត់បានរក្សាទម្លាប់នេះអស់រយៈពេល ៤០ ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះគាត់មានអាយុ ៩០ ឆ្នាំហើយ ប៉ុន្តែគាត់នៅតែមានសុខភាពរាងកាយរឹងមាំល្អ។

+តើខ្ញីត្រាំជាមួយទឹកខ្មេះមានអត្ថប្រយោជន៍ពិតឬអត់?

ជាក់ស្តែង មានជំនឿលើការប្រើប្រាស់ខ្ញីដើម្បីព្យាបាលជំងឺផ្សេងៗជាច្រើនឆ្នាំមកហើយ អ្នកប្រាជ្ញខុងជឺដែលជាទស្សនវិទូចិនយុគសម័យឈុនឈិវបានលើកឡើងថា “រាល់ពេលបរិភោគអាហារមិនគួរបោះបង់ចោលខ្ញីឡើយ ហើយមិនចាំបាច់បរិភោគខ្ញីច្រើនទេ” មនុស្សនៅសម័យមុនចូលចិត្តនិយាយថា “បរិភោគខ្ញីក្នុងមួយថ្ងៃ ៣ ចំណិត ដោយមិនចាំបាច់ប្រើថ្នាំអ្វីឡើយ”។ “បរិភោគខ្ញីនៅក្នុងរដូវរងា រាងកាយកក់ក្តៅនិងមិនភ័យខ្លាចរងា”។ ” រដូវរងារបរិភោគខ្ញី រដូវក្តៅបរិភោគមើមឆៃថាវ”។ “មានខ្ញីនៅក្នុងផ្ទះបាត់ក្អកបាត់បាត់ផ្ដាសាយ”។

នៅក្នុងសៀវភៅសិក្សាគ្រូឱសថបុរាណចិន ខ្ញីត្រូវបានគេចាត់ទុកជាឱសថដែលប្រើញឹកញាប់ ហើយវាក៏ជាអាហារ គ្រឿងទេសដែលចាំបាច់មាននៅក្នុងផ្ទះបាយ។ការស្រាវជ្រាវបានរកឃើញថា ខ្ញីមានសារធាតុចិញ្ចឹមដែលមានតម្លៃដល់រាងកាយគឺ ប្រូតេអ៊ីន, ខ្លាញ់, កាបូអ៊ីដ្រាត, កាល់ស្យូម, វីតាមីន A និងច្រើនទៀត ខ្ញីមានឥទ្ធិពលក្ដៅ ជួយបញ្ចេញញើស ដេញធាតុត្រជាក់ បញ្ចេញខ្យល់ បំបាត់ការហើមពោះ ធ្វើឲ្យមានចំណង់អាហារ និងធ្វើឲ្យរាងកាយកក់ក្តៅ។

ខ្ញីមានផ្ទុកនូវសារធាតុហ្វេណុល( Phenol) ជួយជំរុញឲ្យថ្លើមផលិតទឹកក្រពះចេញមកច្រើន ធ្វើឲ្យពេលបរិភោគអាហារមិនពិបាកពោះ ឬមានអាការហើមពោះ។ខ្ញីមានផ្ទុកជាតិប្រេង អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន និងជួយបង្កាជំងឺស្ទះសសៃឈាមបេះដូងនិង ជំងឺក្រិនសរសៃឈាម។

លើសពីនេះទៀត ខ្ញីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា និងអាចជួយសម្រកទម្ងន់បាន ព្រោះខ្ញីអាចជំរុញចរាចរឈាម និងជួសជុសកោសិកាដែលត្រូវបំផ្លាញដោយរ៉ាឌីកាល់សេរី និងជួយជំរុញឲ្យបង្កើតកូឡាជែនក្រោមស្បែក ជួយថែរក្សាស្បែកផងដែរ។

ខ្ញីអាចជួយបំបាត់អាការផ្ដាសាយ រសជាតិហឹររបស់ខ្ញីអាចជួយឲ្យរាងកាយបញ្ចេញញើសបានច្រើន ជួយបន្ថយសីតុណ្ហភាពកម្តៅនៅក្នុងខ្លួន បរិភោគខ្ញីជាប្រចាំថ្ងៃអាចជួយបង្កាជំងឺផ្ដាសាយបាន។ពេទ្យចិនបាននិយាយថា បុរសគួរបរិភោគខ្ញីជាប្រចាំថ្ងៃ ព្រោះខ្ញីជួយបង្កើនការរំលាយអាហារនៅក្នុងរាងកាយ បំបាត់ការឈឺចាប់ និងធ្វើឲ្យមានអារម្មណ៍ល្អផងដែរ លើសពីនេះទៀតខ្ញីអាចជួយព្យាបាលជំងឺក្រពេញប្រូស្តាត ដូច្នេះហើយខ្ញីគឺជាអាហារដ៏ល្អសម្រាប់បុរសទាំងឡាយ។ដោយសារតែខ្ញីមានរសជាតិហឹរ លក្ខណៈសម្បត្តិក្តៅ មិនគួរបរិភោគច្រើនទេ ហើយគួរបរិភោគនៅពេកព្រឹកគឺល្អបំផុត។

+វិធីធ្វើ៖

១.ហាន់ខ្ញីជាចំណិតៗ។

២.ដាក់ក្នុងដបកែវធំ។

៣.ចាក់ទឹកខ្មេះចូលឲ្យល្មមសមរម្យ។

៤.យកថង់ប្លាស្ទិកមកបិទមាត់ដបកែវ។

៥.បិទគម្របឲ្យបានល្អត្រឹមត្រូវ ហើយយកទៅរក្សាទុកក្នុងទូទឹកកករយៈពេល ១ សប្ដាហ៍ជាការស្រេច។

+វិធីបរិភោគ៖

ត្រូវបរិភោគខ្ញីនៅពេលព្រឹកប្រហែលម៉ោង ៧-៩ ព្រឹក បរិភោគជាញឹកញាប់អាចជួយសម្រកទម្ងន់បានយ៉ាងល្អ ការបរិភោគខ្ញីត្រាំទឹកខ្មេះនៅក្នុងរដូវក្ដៅ អាចជួយរក្សាការពារក្រពះ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង កុំភ្លេចជួយស៊ែរឲ្យមិត្តភក្តិបងប្អូនបានដឹងផង សូមអរគុណ!៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments