Header Ads

ជនបរទេសដែលបង្ហោះសារអរគុណចោរ ក្រោយចូលលួចសម្ភារៈអស់រាប់ពាន់ដុល្លារ ពេលនេះបង្ហោះសារអរគុណដល់បងប្អូនខ្មែរវិញម្ដង (មានវីដេអូ)

ថ្មីៗមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានករណីជនជាតិបរទេសមួយក្រុមដែលរស់នៅក្នុងក្រុងប៉ោយប៉ែតធ្វើការជាអ្នកស័្មគ្រចិត្តត្រូវបានចោរលួចឡើងលើដំបូលចូលគាស់បន្ទប់យកអស់សម្ភារៈ ដែលមានតម្លៃគិតជាទឹកប្រាក់អស់រាប់ពាន់ដុល្លា តែនៅបង្ហោះសារអរគុណចោរ ដែលមិនបានធ្វើបាបនារីៗទាំង២នៅក្នុងផ្ទះ។ យ៉ាងណាមិញ ថ្មីៗនេះ លោកក៏បានបង្ហោះវីដេអូ និងសារជាភាសាខ្មែរតាមហ្វេសប៊ុកសារជាថ្មី ដើម្បីថ្លែងអំណរគុណដល់មហាជន។

ក្នុងសារនោះបានរៀបរាប់ថា៖ «ក្រុម​របស់​យើងមានអំណរខ្លាំង​ណាស់ ក្នុងរយៈពេល 2 ថ្ងៃនេះឃើញបងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសលើកទឹកចិត្តយើងមែនទែន! សូមអរគុណបងប្អូនអ្នកមីង​លោកពូខ្លាំងណាស់ !! នៅតែស្រឡាញ់នៅតែទុកចិត្ត គ្មាននរណាម្នាក់អាចលួចទាំងនោះពីយើងទេ» ។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments