Header Ads

គ្រាន់តែមានរឿងបន្តិចបន្តួចសោះ !! សងសឹកយកសាប៊ូដាក់ចូលក្នុងដបទឹកបំពុលមិត្តភក្ដិមែនទែន

ឈ្លោះគ្នាលេងៗសោះ សងសឹកយកសាប៊ូដាក់ចូលក្នុងដបទឹកបំពុលមិត្តភក្ដិមែនទែន។ ក្មេងស្រីម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងមានអាការៈក្អួតចង្អោរមិនឈប់។ហេតុការណ៍នេះកើតឡើងនៅក្នុងសាលាបឋមសិក្សាមួយកន្លែងក្នុងតំបន់ Jurong ប្រទេសសឹង្ហបុរី។ រឿងហេតុនេះ បង្កឡើងដោយក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់បានយកដបទឹកសាប៊ូលាងដៃទៅចាក់ចូលក្នុងដបទឹករបស់ក្មេងស្រីរងគ្រោះ ដើម្បីទុកជាការសងសឹកក្រោយពីពួកគេទាំងពីរ

ជម្លោះជាមួយគ្នានៅក្នុងសាលា។ ក្មេងប្រុសខាងលើ និង បក្សពួករបស់គេពីរនាក់ទៀត បាននាំគ្នាយកទឹកសាប៊ូចាក់ចូលទឹកក្មេងស្រីរងគ្រោះ បន្ទាប់ពីនាងត្រឡប់ចូលថ្នាក់រៀនវិញហើយបានផឹកទឹកនោះដោយមិនដឹងថាមានសាប៊ូនៅក្នុងនោះទេ។ បន្ទាប់ពីផឹករួច ក្មេងស្រីរងគ្រោះចេះតែក្អួតចង្អោរមិនឈប់ និង ឡើងកម្ដៅក្នុងខ្លួនខ្លាំង។ បន្ទាប់ពីដឹងរឿង ក្មេងស្រីរងគ្រោះត្រូវអាណាព្យាបាលបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះ។ពេលនេះខាងសាលាកំពុងដាក់ពិន័យលើសិស្សកំហូចទាំងនោះ ដោយហៅអាណាព្យាបាលពួកគេមកធ្វើការដោះស្រាយជាមួយនឹងអាណាព្យាបាលក្មេងស្រីរងគ្រោះ។

**** អានអត្តបទល្អៗបន្ថែម៖ ទន្លាប់ ៤ យ៉ាងដែលអាចធ្វើអោយយើងក្លាយទៅជាមនុស្សជោគជ័យដោយមិនដឹងខ្លួន ****

ពាក្យ​ថា​ទម្លាប់​គឺ​ជា ដំណើរ​ការណ៍​នៃ​ការធ្វើ ឬ​អនុវត្តន៍​រឿង​អ្វីមួយ​ដដែលៗ ជា​ពិសេស​រឿង​ដែល​ពិបាក​នឹង​លះបង់​វា ឬ​អត់​ធ្វើ​មិន​បាន​។ បើ​យើង​និយាយ​តាម​លក្ខណៈ​ចិត្តសាស្ត្រ​វិញ​មានន័យ​ថា ជា​ដំណើរកា​រណ​មួយ​ដែល​អាកប្បកិរិយា​ថ្មីៗ​ជាច្រើន​ក្លាយទៅជា​រឿង​ធ្វើ​ដោយ​ខ្លួនឯង​។ ​ទោះបីជា​យ៉ាងណា​ក៏ដោយ ដើម្បី​ជីវិត​រស់នៅ​ប្រកប​ដោយ​សុខសន្តិភាព​ក្នុង​ចិត្តគំនិត យក​ល្អ​គួរតែ​សិក្សា និង​រៀនសូត្រ ព្រមទាំង​អនុវត្ត​នូវ​ទម្លាប់ 4​យ៉ាង​ខាងក្រោម​នេះ មុន​នឹង​អ្នក​អាយុ ៣០​ឆ្នាំ​៖

1-ទម្លាប់​របប​អាហារ​

-កាត់បន្ថយ​ការ​ញ៉ាំ​ផ្អែម ព្រោះ​វា​អាច​បណ្តាលឲ្យ​កើត​ជំងឺ​បេះដូង ពុក​ធ្មេញ លើស​សម្ពាធ​ឈាម និង​ច្រើន​ទៀត​
-​ញ៉ាំ​អាហារ​សម្រន់​ណា​ដែល​ផ្តល់​សុខភាព ដូច​ជា​ផ្លែ​ប៉ោ​ម សណ្តែកដី ឬ​អាហា​រណា​មាន​ជាតិ​ស្ករ​ទាប​
-​ញ៉ាំ​ទឹក ៨​កែវ​ក្នុង​មួយថ្ងៃ ដើម្បី​សម្រួល​ដល់​សីតុណ្ហភាព​រាងកាយ ផ្តល់​សំណើម​ដល់​ជាលិកា ផ្តល់​ភាព​រំអិល​ដល់​សន្លាក់ ការពារ​រី​រាង្គ​ក្នុងខ្លួន ច្រោះ​ជាតិពុល​ជាដើម​

2-ទម្លាប់​ក្នុងសង្គម​

-​ចូរ​ទុក​ទូរស័ព្ទឲ្យ​ឆ្ងាយ​ពី​ខ្លួន​នៅពេល​និយាយ​ជាមួយន​រណា​ម្នាក់​ដើម្បី​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​លើ​ការពិភាក្សាគ្នា​
-​អនុវត្ត​នូវ​ការ​ស្តាប់​បែប​សកម្ម ដើម្បី​ទទួលបាន​ការយល់ដឹង​ច្បាស់លាស់​នូវ​អ្វី​ដែល​គេ​និយាយ និង​ឆ្លើយតប​វិញ​បាន​ត្រឹមត្រូវ​
-​ធ្វើ​ល្អ​ចំពោះ​នរណា​ម្នាក់ ព្រោះ​វា​គឺជា​អំពើ​ល្អ​របស់​មនុស្ស​គ្រប់រូប​គួរតែ​ធ្វើ​ ​

3-ទម្លាប់​លុយកាក់

-​ត្រូវមាន​ផ្នត់គំនិត​ដ៏​សាមញ្ញៗ ទាក់ទង​នឹង​លុយកាក តែ​ត្រូវ​ឲ្យ​តម្លៃ​លុយកាក​ឲ្យបាន​ច្រើន​ដើម្បី​មាន​វិធី​ស្វែងរក​វា​តាម​បែប​ត្រឹមត្រូវ​
-​មិនចាំបាច់​ដើរ​តាម​សម័យកាល​ពេក​ទេ ដូច​ជា​ការ​ចំណាយលុយ​ច្រើនៗ​ដើម្បី​ដេញ​សេរី​ទូរស័ព្ទ​ជាដើម​
-កុំ​ខ្វល់​នូវ​ការ​ចំណាយលុយ​ខុស ដែល​បាន​បាត់បង់ តែ​ត្រូវ​តាំងចិត្ត​ជាថ្មី​ទទួលយក​បទពិសោធន៍​នេះ និង​កុំឲ្យ​វា​កើត​ឡើង​ម្តង​ទៀត​ ​ទម្លាប់​សុខភាព និង​ភាព​សមសួន​របស់​រាង​កាយ​
-កុំ​មើលងាយ​ការ​ហាត់ប្រាណ​ឲ្យសោះ ទោះ​ហាត់​តិចតួច​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរ​
-គេង​ឲ្យបាន​គ្រប់គ្រាន់ ជាពិសេស​ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​ទើប​មាន​សុខភាព​ល្អ​
-ធ្វើយ៉ាងណា​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​ឲ្យបាន​ល្អ​បំផុត​ទើប​សុខ​ភាព​ផ្លូវកាយ​មាន​តាម​គ្នា​ ​

4-ទម្លាប់​ជីវិត​

-​កុំ​ស៊ី​អារម្មណ៍​នូវ​រឿង​ដែល​ឥតប្រយោជន៍​ខ្លាំង​
-​ធ្វើយ៉ាងណា​ឲ្យ​កន្លែង​ធ្វើ​ការអ្នកមាន​ផា​សុកភាព​ល្អ
-ធ្វើ​ល្អ និង​រស់នៅ​ជាមួយ​គ្រួសារ​ឲ្យបាន​ច្រើន​៕
ប្រភព៖ Wiki
************សូមជួយ Share អត្តបទនេះផង បើសិនជាចូលចិត្ត
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments