Header Ads

សូមប្រយ័ត្ន !! ក្រុមវេជ្ជបណ្ឌិត​ដាស់តឿនកុំអោយ​មើលរំលងជម្ងឺនេះ ​កុមារ​ៗអាចស្លាប់បាន!

ជម្ងឺ Kawasaki (កាវ៉ាសាគី) ត្រូវបានគេស្គាល់ថាជារោគសញ្ញានៃដុំសាច់កូនកណ្តុរដែលបណ្តាល​អោយរលាកសរសៃឈាមទាំងអស់នៅលើដងខ្លួន។

រោគសញ្ញាទូទៅរួមមានគ្រុនក្តៅដែលមានរយៈពេលជាងប្រាំថ្ងៃ មានកន្ទួលនៅតំបន់ប្រដាប់បន្តពូជ ក្រហមភ្នែក បបូរមាត់ បាតដៃឬបាតជើង។ រោគសញ្ញាផ្សេងទៀតរួមមានឈឺបំពង់កនិងរាគ។

បីសប្តាហ៍ក្រោយស្បែកដៃនិងជើងមាន​សភាព​ប្រេះ។ ជម្ងឺនេះ​វា​នឹង​បាត់​ទៅ​វិញ​ដោយឯកឯង ប៉ុន្តែចំពោះកុមារខ្លះដែល​មាន​អាយុ​ 1 ឬ 2 ឆ្នាំ មេរោគ​នេះ​អាច​នឹង​ជ្រៀត​ចូល​បេះដូង។

គ្រូពេទ្យ ស៊ុមគៀត ឡលីតវង់សា នា​យក​ស្ថប័ន​សុខភាពកុមារ​ជាតិមហារាជនី បាន​និយាយ​អោយ​ដឹង​ថា មានអ្នក​ជំងឺ កាវ៉ាសាគី ប្រមាណ300នាក់​ក្នុង​មួយ​ឆ្នាំទូទាំង​ប្រទេស​ថៃ ។ វា​ជា​មេរោគ​ដែល​បង្ករ​អោយ​មាន​ការ​រលាក​សសៃឈាម​ពេញ​រាងកាយ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​មេរោគ​នេះ​ពិតប្រាកដ​ថា​វា​កើត​ឡើង​ដោយ​សារ​អ្វី​នុះ​ទេ។ តែ​ជា​ការ​ពិត​ណាស់​វា​ប្រហែល​ជា​មាន​ការ​ឆ្លង​មេរោគដែលជា​ប្រភេទ​បាក់តេរីឬវីរុស​ប្រភេទ​ខ្លះ។

ជម្ងឺ​នេះតែង​តែ​កើតចំពោះ​កុមារ​ដែល​មាន​អាយុ​តិច​ជាង​5​ឆ្នាំ ហើយ​ភាគ​ច្រើន​គឺជាក្មេង​ប្រុសជាង​។ វាអាច​សម្លាប់​ជីវិត​កុមារ​បាន​យ៉ាង​ងាយ​ក្នុង​ករណី​ធ្ងន់ធ្ងរ។

គេ​អាច​ដឹង​ពី​ប្រភេទ​ជំងឺ​នេះ​បាន​តាម​រយៈឧបករណ៍ត្រួតពិនិត្យ Echocardiogram ដើម្បី​អោយ​ដឹង​ថាមាន​សសៃឈាម​បេះដូង​ខុស​ប្រក្រតី​ឬ​ទេ។

ក្នុង​ករណី​កូនៗ​របស់​លោក​អ្នក​មាន​រោគ​​សញ្ញា​ដូច​ខាង​លើ​ ចូរ​នាំ​ទៅ​ពេទ្យ​ជា​ប្រញាប់។ ព្រោះ​ក្នុង​ករណីតំបូង​មិន​ទាន់​ធ្ងន់​ធ្ងរ គេអាច​ព្យាល​បាល​ដោយ​ប្រើប្រាស់​ថ្នាំជា​ដំណាក់កាល​ដើម្បី​ជួយ​កាត់បន្ថយ​ការរីករាល​ដាល​ចូល​ដល់​បេះដូង។

ដូច​នេះ​គេ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ធ្វើ​ការ​តាមដាន​នូវ​ការ​វិវឌ្ឍន៍​របស់​មេរោគ ថា​តើ​វាមាន​ការ​ថយចុះ​ដរ​ឬទេ។ ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​ចេញ​ដោយ​ពេទ្យ​ជំនាញ​វា​ជា​រឿង​ដែល​មាន​សារៈសំខាន់​បំផុត ក្នុង​នោះ​គេ​ក៏​ត្រូវ​តែ​ចាំបាច់​ធ្វើ​ការ​វិភាគដោយឧបករណ៍ត្រួតពិនិត្យ Echocardiogram ជា​ដំណាក់​កាល​ផង​ដែរ។

ប្រសិនបើមេរោគ​នេះ​មិនមាន​ការវិវឌ្ឍន៍ទៀត​ក្នុង​រយៈ​ពេល2ឬ3ខែ ​មានន័យ​ថា​ការ​ព្យាបាល​ទទួល​បាន​ជោគជ័យ។ កុមារ​ដែល​ជា​អ្នក​ជម្ងឺ​អាច​ត្រលប់​ទៅ​ផ្ទះ​បាន​វិញ​ជាធម្មតា​និង​អាចធ្វើអ្វីៗ​ដូច​ពីមុន​បាន។

ចូរ​ចាំ​ថា​ពេល​ដែល​កូន​លោក​អ្នក​មាន​សភាព​ក្តៅ​ខ្លួន ឬ​ផ្តាសសាយ​ខ្លាំង​សូម​ជៀស​វាង​ការ​ប្រើ​ថ្នាំ​ផ្សំ ឬ​ប្រើថ្នាំតាមទម្លាប់​ដែល​គ្រាន់​តែឮតៗគ្នា។ សូម​ប្រញាប់​ជូន​ពួកគេ​ទៅ​មន្ទីពេទ្យ​កុមារ​ជាបន្ទាន់។

thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments